ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

អាមេរិក កំពុងថ្លឹងថ្លែងជម្រើសកាត់បន្ថយពន្ធគយ លើទំនិញនាំចូលពីប្រទេសចិន

សេតវិមានបានឱ្យដឹងថា ក្រុមការងាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅតែកំពុងសម្លឹងមើលជម្រើសនានានៅឡើយទេថា តើត្រូវកាត់បន្ថយពន្ធគយលើទំនិញនាំចូលពីចិនដើម្បីបន្ធូរបន្ថយអតិផរណាឬយ៉ាងណា ខណៈដែលការស្នើសុំឱ្យរក្សាពន្ធនៅដដែលមានកាន់តែច្រើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ សំណើជាង ៤០០ដែលស្នើសុំឱ្យរក្សាការយកពន្ធលើទំនិញចិនដដែល ត្រូវបានដាក់ជូនការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកគិតត្រឹមល្ងាចថ្ងៃអង្គារ ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តរបស់លោក Biden។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងចំណោមសំណើទាំងនេះ មានសំណើមួយត្រូវបានដាក់ជូនដោយគណៈកម្មាធិការដែលតំណាងឱ្យសហជីពចំនួន២៤ រាប់ពីសហព័ន្ធការងារ អាមេរិកនិងសភាស្ថាប័នឧស្សាហកម្ម (AFL-CIO) ដែលជាសហជីពធំបំផុតនៅអាមេរិក...

ព័ត៌មានលំអិត
Page 4 of 22 1 3 4 5 22

Recommended

សូម Like និង Follow ពួកយើង