ក្នុងឱកាសអមដំណើរឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងតំបន់មួយចំនួនក្នុងស្រុកក្រឡាញ់ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ថា មានឃុំចំនួន៣ក្នុងស្រុកក្រឡាញ់ បានទទួលរងគ្រោះដោយសារទឹកជំនន់ជន់លិច ដែលបណ្ដាលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ និង ខូចខាតផ្លូវលំមួយចំនួន...
ព័ត៌មានលំអិតលោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា យោងទៅតាមស្ថានភាពអាកាសធាតុប៉ុន្មានថ្ងៃកន្លមកនេះគឺភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ហើយនៅប៉ែកខាងលើក៏បានបង្ករជាទឹកជំនន់ហូរធ្លាក់ជន់ គិតត្រឹមរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ចំនែកឃុំចំនួន០៤ នៅក្នុងស្រុកប្រាសាទបាគង បានរង នូវផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ឃុំរលួស ឃុំមានជ័យ ឃុំកន្ទ្រាំង...
ព័ត៌មានលំអិតលំនៅដ្ឋានប្រជាពលរដ្ឋ និងអគារសាធារណៈមួយចំនួន ដូចជាមន្ទីរពេទ្យ សាលារៀន នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀង ដែលធ្លាក់មកជាបន្តបន្ទាប់។ លោក លុក ផុស អភិបាលស្រុកអង្គរជុំខេត្តសៀមរាប បានឱ្យដឹងថា ករណីទឹកជំនន់លិចស្រុកអង្គរជុំនេះ បានកើតឡើងចាប់តាំងពីម៉ោង៨យប់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៩ ដោយបានធ្វើឱ្យលិច សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទុះប្រជាពលរដ្ឋ...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ១៦ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ មានភ្លៀងលាយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៦ខ្នងផ្ទះ នៅក្នុងស្រុកចំនួន ៤ នៃខេត្តសៀមរាប ក្នុងនោះរួមមាន : ១. នៅស្រុកជីក្រែង មានឃុំសង្វើយ , ឃុំគោកធ្លកលើ និងឃុំពង្រក្រោម សរុបខូចខាតចំនួន៦ខ្នងផ្ទះ ក្នងនេាះដាច់សំយាប ២ខ្នងផ្ទះ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៥ ខែកក្កដាម្សិលមិញនេះ មានភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បានបង្កឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ខ្នង នៅក្នុងឃុំចំនួន៤ រងការខូចខាត។ តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩នេះ លំនៅដ្ឋានរងការខូចខាតទាំង៦ខ្នងនោះ ស្ថិនៅកំពង់ថ្កូវ ឃុំចន្លាស់ដៃ ឃុំសែនសុខ និងឃុំក្រូចគរ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មានភ្លៀងធ្លាក់គ្របដណ្តប់ទូទាំងស្រុកជីក្រែង និងមានខ្យល់កន្ត្រាក់ផងនោះ បានធ្វើឲ្យរលំផ្ទះ១ខ្នង មានទទឹងប្រវែង៧ម៉ែត្រ និងបណ្តោយប្រវែង៩ម៉ែត្រ សង់មិនទាន់រួច ត្រូវរលំដួលទាំងស្រុង ជារបស់ឈ្មោះ ជិន សេន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិរំជៃច្រុះ...
ព័ត៌មានលំអិតលោក ឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ២រសៀល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីរន្ទះបាញ់មួយបានកើតឡើង នៅចំណុចផ្លូវគ្រួសក្រហមទៅភ្នំក្រោម ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បណ្ដាលឲ្យបុរសចំនួន២នាក់បានស្លាប់ភ្លាម ខណៈដែលជនរងគ្រោះកំពុងដឹកទឹកសុទ្ធដើរលក់ ជួនមេឃភ្លៀង ហើយភ្លាមៗនោះ ជនរងគ្រោះបានចូលទៅជ្រកក្នុងរោងតាមចិញ្ចើមផ្លូវ ក្បែរដើមត្រសេក...
ព័ត៌មានលំអិតលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងភូមិចំនួន៣ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ចំនួន១២ខ្នង រងផលប៉ះពាល់ ក្នុងនោះ រលំទាំងស្រុង ០៦ខ្នង និងរបើកដំបូល ០៦ខ្នង។ តាមការឲ្យដឹងពី នៅ នា ស្មៀនសង្កាត់ទឹកវិល ក្រុងសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភានេះថា ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី២២ ខែឧសភា...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង ០៣ និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះ មានករណីភ្លៀងលាយខ្យល់កន្ដ្រាក់បានកើតឡើង នៅឃុំចំនួន៣ ក្នុងស្រុកពួក បណ្ដាលធ្វើឲ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៥ខ្នង រួមមាន ៖ ១. នៅឃុំខ្នាត របើកដំបូលផ្ទះចំនួន៧ខ្នង និងរលំផ្ទះចំនួន០២ខ្នង...
ព័ត៌មានលំអិតកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានបាតុភូតខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំស្លាកស្វាគមន៍ឆ្នាំថ្មីកាត់ទទឹងផ្លូវ សង្កត់រថយន្តចំនួន៤គ្រឿង ហេតុការណ៍នេះបានកើតនៅចំណុចផ្លូវជាតិលេខ៦ ខាងកើតស្ពានព្រះរាជដំណាក់ កណ្តាលក្រុងសៀមរាប។ ប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលរលំរបានេះ ផ្ទៃមេឃមានសភាពងងឹតរកកលភ្លៀង ខណៈពេលនោះមានខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំងពេញក្នុងក្រុងសៀមរាប បណ្ដាលឲ្យស្លាកស្វាគមន៍ឆ្នាំថ្មី កាលពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ២០១៩កន្លងទៅ របស់រដ្ឋបាលខេត្តសៀមរាប បានរលំបាក់ចុះទាំងស្រុង។ ប្រភពដដែលបានបញ្ជាក់ថា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.