ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ណែនាំដល់មន្រ្តីរាជការទាំងអស់ពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់មន្រ្តីរាជការទាំងអស់ ត្រូវពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដើម្បីឲ្យស្របនឹងយុទ្ធនាការថ្មី “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។...

ព័ត៌មានលំអិត

គណៈកម្មការអន្ដរក្រសួងដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ក្រោយចុះពិនិត្យរួចរាល់

នារសៀលនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួងពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវមួយខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួសក្រហមប្រវែងជាង១២គីឡូម៉ែត្រ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ខេត្តសៀមរាប និងបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយពិនិត្យ និងវាយតម្លៃឃើញថា បានអនុវត្តត្រឹមត្រូវតាមស្ដង់ដារ និងមានគុណភាពល្អ។ លោក ទូច...

ព័ត៌មានលំអិត

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកបន្ទាយស្រី ១០គ្រួសារ បានទទួលអំណោយពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារ បានដឹកនាំសហការី ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសារ រស់នៅក្នុងស្រុកបន្ទាយស្រី នឹងដើម្បីចង់ដឹងពីសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍នៅមូលដ្ឋាន។ តំណាងឯកឧត្តម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា

នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយពីក្រុមហ៊ុនទឹកបរិសុទ្ធ អូគូលែន ដើម្បីចូលរួមអបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្ត បើកកិច្ចប្រជុំមួយដើម្បីធ្វើការពង្រឹងការងារគ្រប់គ្រង ថែរក្សា និងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយលោក អុឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ លោក ទា គឹមសុទ្ឋ...

ព័ត៌មានលំអិត

ក្រសួងសង្គមកិច្ចបើកកិច្ចប្រជុំចំនួន២ ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាលើកុមារ

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច បានបើកកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប។ ឯកឧត្តម គឹម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

កម្ពុជាដឹកនាំប្រជុំអនុម័តសេចក្តីថ្លែងការណ៍រួមចំនួន២ ដើម្បីដាក់ជូនរដ្ឋមន្រ្តីអាស៊ានក្នុងកិច្ចប្រជុំនាពេលខាងមុខ

កាលពីនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រជុំលើការអនុម័តសេចក្តីថ្លែងការណ៍រួមក្នុងក្របខណ្ឌបច្ចេកទេសចំនួន២ ដើម្បីលើកជូនរដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យនៅថ្ងៃទី៧ ខែមិថុនាខាងមុខ ជាពិសេសសេចក្តីថ្លែងការរួមលើបញ្ញាសិប្បនិម្មិត AI ដែលវិស័យនេះ គឺមានសារៈសំខាន់នៅក្នុងរអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ ឯកឧត្តម ហ៊ុល សៀងហេង...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប រៀបចំកម្មវិធី វនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃ នៅក្នុងតំបន់រមណីដ្ឋានអង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប ហៅកាត់ថា JCI SR បានរៀបចំកម្មវិធីវនយាត្រាលើកទី៧ ឬហៅថាការដើរព្រៃនៅក្នុងតំបន់រមណីដ្ឋានអង្គរ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរឲ្យស្រលាញ់ព្រៃឈើ និងធម្មជាតិ ដែលជាប្រភពដ៏សំខាន់នៃសុខភាព និងផ្លូវចិត្ត និងចូលរួមលើកកម្ពស់ការយល់ដឹងពីវប្បធម៏ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងជំរុញ ភ្ងៀវទេសចរជាតិមកកម្សាន្តនៅទឹកដីខេត្តសៀមរាបឲ្យបានកាន់តែច្រើន កម្មវិធីនេះចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ពិន...

ព័ត៌មានលំអិត

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា បានចាប់ផ្តើមហើយដោយចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប

កម្មវិធីជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកាជួយកុមារកម្ពុជា ដោយនឹងជិះចេញពីប្រទេសកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជួយដល់ដំណើរការការព្យាបាលនៅមន្ទីរពេទ្យ២ នៅខេត្តសៀមរាប គឺមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ បានចាប់ផ្ដើមចេញដំណើរហើយនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោក ទីវ តារារិទ្ធិ ដែលជាអ្នកដឹកនាំកម្មវិធីនេះ បានឲ្យដឹងថា ក្នុងនាមជាអ្នកស្រឡាញ់ការជិះកង់តាំងពីឆ្នាំ២០១៧ និងបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា លោកបានរៀនសូត្រ និងឃើញតថភាពសង្គមជាច្រើននៅតំបន់ដាច់ស្រយាល...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារសាខា នាំយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីចូលរួមចំណែកជួយដល់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលកំពុងមករកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យមួយនេះ។ លោកជំទាវ ទុយ ជិ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែបានប្រគល់ជូននូវសម្ភារ...

ព័ត៌មានលំអិត
Page 107 of 702 1 106 107 108 702

Recommended

សូម Like និង Follow ពួកយើង