នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់ស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន បន្ទាប់ពីផ្ទៃដីចុងក្រោយរបស់ស្រុកត្រូវបានក្រុមប្រតិបត្តិធ្វើការបោសសម្អាតរួចរាល់ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ធុច បានបញ្ជាក់ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការនឹងអាជ្ញាធរស្រុកសូទ្រនិគម បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងចំណោមភូមិចំនួន១៩ សរុប ៩.៧៣៤ក្បាលដី ជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា ស្ថិតនៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី...
ព័ត៌មានលំអិតក្បាលដីរបស់ប្រជាពលរដ្ឋចំនួន ២.៨០៦ក្បាលដី ក្នុងភូមិរំលោង ភូមិកំពង់ក្តី១ ភូមិកំពង់ក្តី២ ភូមិពន្លឺព្រះផុស ភូមិសង្កែមានជ័យ ភូមិតាពៀម និងភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តរូវបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបងប្អូនជាម្ចាស់ដីធ្វើការពិនិត្យព័ត៌មានលម្អិតពីដីរបស់ខ្លួន និងធ្វើការតវ៉ា ប្រសិនបើមានកំហុសឆ្គង គិតចាប់ពីថ្ងៃទី៥-១៩ ខែធ្នូ ឆ្នាំ២០២២៣ ក្នុងបរិវេណវត្តបុព្វទិសារាម...
ព័ត៌មានលំអិតសិស្សានុសិស្សជាង ៣០០នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ តាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជននៃអង្គការមូលនិធិរ៉ូតារី មកពីប្រទេសចិន ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលកំពុងសិក្សានិងខ្វះខាតក្នុងគ្រួសារ។ លោក លី ឃុនថៃ ប្រធានកិត្ដិយ សសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៃកម្ពុជា មានប្រសាសន៍...
ព័ត៌មានលំអិតនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោក លី សំរិទ្ធ...
ព័ត៌មានលំអិតព្រឹត្តិការណ៍រំលឹកគុណអង្គរលើកទី៣ នឹងរៀបចំឡើងនៅខាងមុខងអង្គរវត្ដនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការរំលឹកគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះមានរយៈពេល៣១ឆ្នាំ។ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានឱ្យដឹងថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ នឹងធ្វើឡើងចាប់ពីថ្ងៃទី៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានកម្មវិធីជាច្រើន បង្ហាញដល់អ្នកទេសចរជាតិ និងអន្ដរជាតិ ឱ្យបានយល់ដឹងពីវប្បធម៌ខ្មែរ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ ដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត និងនាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការធនធានមនុស្ស និងរដ្ឋបាលខេត្ត។ ឯកឧត្តម អ៊ាន ឃុន...
ព័ត៌មានលំអិតមន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា អាជ្ញាធរពិតជាមានមោទនភាពយ៉ាងខ្លាំងនៅពេលដែលឃើញក្រុមសិល្បៈកម្ពុជា និងជប៉ុន បានមកសំដែងសិល្បៈដែលជាបេតិកភណ្ឌអរូបិយនៅកន្លែងដែលជាបេតិកភណ្ឌពិភពលោករូបិយនៃកម្ពុជាយើង។ ថ្លែងក្នុងព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅប្រាសាទបាយ័ន នារាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្ពុជា និងជប៉ុន គឺជាប្រទេសពីរ...
ព័ត៌មានលំអិតកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញសរសេរគម្រោងស្នាដៃ។ ថ្លែងបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត និងពង្រីកការយល់ដឹង...
ព័ត៌មានលំអិតទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលមានអ្នកចូលរួមសរុប ១០ ១៥៤នាក់ កើនឡើងប្រមាណ ៤០% បើធៀបទៅនឹងឆ្នាំ២០២២ ។ ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ មានអត្តពលិកអន្តរជាតិមកពី ៧៨ប្រទេស សរុបជាង ៣...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.