ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្ដសៀមរាប ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្រមៃមើលឱកាស “ផ្តល់អំណាចដល់កុមារី និងយុវតី" ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និង ក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលវត្ដមានជាអធិបតីដ៍ខ្ពស់ខ្ពស់ពីសម្ដេចកិត្ដិសង្គហៈបណ្ដិត ម៉ែន សំអន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ

បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល១១ខែ កន្លងមក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី៖ ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន៤០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំសិក្សា២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមដោះស្រាយឧបសគ្គ និង បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍

ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្ត ក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្ត នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមដោះស្រាយឧបសគ្គ និង បញ្ហាផ្សេងៗ អំពីសកម្មភាព...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

រដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ដែលហៅកាត់ថា GIZ និង Siem Reap Tourism Club-STC បានរៀបចំបើកសិក្ខាសាលាមួយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅសណ្ឋាគារ អង្គរមិរ៉ាខល ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ សាកលវិទ្យាល័យស៍អ៊ីសថ៍អេយសៀ និងសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានសហការគ្នារៀបចំវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”ដោយមានការចូលរួមពីព្រះសង្ឃ និស្សិត លោកលោកស្រីតំណាងអង្គការ អាជីករ និងប្រជាពលរដ្ឋជាច្រើនរូប។ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ ក្នុងឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០គ្រួសារ រស់នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ អំបិល១គីឡូក្រាម ស្ករស១គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរ មុង១ ភួយ១ សារុង១ ក្រមា១...

ព័ត៌មានលំអិត

ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។ លោក Wang Tianwei...

ព័ត៌មានលំអិត

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ វត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានដើរឆ្លងកាត់ស្ពានហាលខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត ហើយពយកគាត់បានបង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរ ស្របជាមួយការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថា គាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តសៀមរាបចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិកាកិច្ច លើកឡើងថា បន្ទាប់ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតប្តូរឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច” ស្របតាមសំណើររបស់រាជរដ្ឋាភិបាល ក្រសួងបាន បំពេញបេសកកម្មរបស់ខ្លួនសម្រេចរយៈពេល ៧២ថ្ងៃកន្លងមកហើយ។ តាមប្រសាសន៍របស់ ឯកឧត្តម...

ព័ត៌មានលំអិត

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

អង្គកឋិនទានដែលផ្ដួចផ្ដើមឡើងដោយគណៈកម្មការ អាចា្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដង្ហែចូលទៅវេប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់រយៈពេល បីខែ ក្នុងពុទ្ធសេមាវត្តដំណាក់ ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបានថវិកាចំនួន ៤២លានរៀល និង ២.០៨៤ដុល្លារ ដែលបច្ច័យទាំងនេះ នឹងបែងចែកសម្រាប់ផ្គត់ផ្គង់ចតុបច្ច័យព្រះសង្ឃក្នុងវត្ត មួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់ទិញសម្ភារៈសិក្សា ផ្នែកពុទ្ឋកៈបឋមសិក្សា និងពុទ្ឋកៈវិទ្យាល័យ ជួសជុលកែលំអទីសេនាសនសង្ឃ...

ព័ត៌មានលំអិត
Page 150 of 702 1 149 150 151 702

Recommended

សូម Like និង Follow ពួកយើង