បន្ទាប់អាក់ខានការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក្នុងវិបត្តិជំងឺកូវីដ១៩មក ខេត្តសៀមរាប នឹងបន្លឺឡើងនូវសំណើចកងរំពងជាថ្មីឡើងវីញ សម្រាប់ឆ្នាំ២០២៣ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ តាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា នេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លាអាម៉េរិក។ ដោយឡែកសម្រាប់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងថា ក្នុងរយៈត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ទើបតែបើកដំណើរការឡើងវិញបានចំនួន ៧១% នៃចំនួនអាជីវកម្មសរុប ១១៦៥ទីតាំង។ ក្នុងនោះសណ្ឋាគារ...
ព័ត៌មានលំអិតនៅសល់រយៈពេលប្រមាណ ១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នឹងមកដល់។ ដើម្បីពង្រឹងស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ឯកឧត្ដម ផៃ សុខខេង នាយរងខុទ្ធកាល័យ នៃក្រសួងការពារជាតិ រួមនិងលោកអភិបាលស្រុក បានជួបសំណេះសំណាល ជាមួយបេក្ខជនប្រមាណ២៧០នាក់ ដែលពីវិទ្យាល័យវ៉ារិន និងវិទ្យាល័យស្រែណូយ។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង នៅបរិវេណវត្តប្រាសាទបន្ទាយស្រី ក្នុងស្រុកស្រុកសូទ្រនិគម ដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងទទួលសំណួរ-សំណូមពររបស់ប្រជាពលរដ្ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយ។ អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...
ព័ត៌មានលំអិតថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។ ឯកឧត្តម ប៉ាក់ សុខុម...
ព័ត៌មានលំអិតនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ព្រះយសមុនីវង្សី បណ្ឌិត រឹត ស៊ីធីម ព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ក្រុងសៀមរាប បានផ្តួចផ្តើមសហការជាមួយព្រះចៅអធិការ មន្ត្រីសង្ឃខេត្ត និងសប្បុរសជនក្នុងក្រុងសៀមរាប បាននាំយកសម្ភារៈផ្ទះបាយ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ដែលមានលំនៅឋានក្បែរវត្ត ចំនួន ៤២គ្រួសារ ដើម្បីជាការសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ព្រះយសមុនីវង្សី បណ្ឌិត...
ព័ត៌មានលំអិតអង្គកឋិនសាមគ្គី ដែលផ្ដួចផ្ដើមព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស ៣ខែ ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមបានចំនួនជាង ៤៨លានរៀល ក្រោមការចូលរួមពីម្ចាស់ត្រ័យ...
ព័ត៌មានលំអិតអង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តើមឡើងដោយសប្បុរសជនជិតឆ្ងាយ និងនៅក្នុងខេត្តសៀមរាប ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ប្រមូលបានបច្ច័យជាង ៦០លានរៀល។ បន្ទាប់ពីការជួបជុំបងប្អូនពុទ្ធបរិស័ទនៅក្នុងទីវត្តមក ក្បួនអង្គកឋិនទានបានធ្វើការដង្ហែប្រទក្សិណជុំវិញប្រាង្គប្រាសាទអង្គររួចមក អង្គកឋិនទានទាំងមូលបានធ្វើការវេរប្រគេនដល់ព្រះសង្ឃ...
ព័ត៌មានលំអិតសិក្ខាកាមផ្នែកដោះមីនចំនួន៨នាក់ មកពីប្រទេសកូឡំប៊ី បានមកកម្ពុជាដើម្បីទទួលការហ្វឹកហ្វឺនស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដែលវគ្គហ្វឹកហ្វឺននេះ បានរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ដែលកម្មវិធីនេះគាំទ្រដោយ ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន។ ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) មានប្រសាន៍ថា...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៥ខ្សែ ដែលជាគម្រោងមូលនិធិឃុំជ្រោយនាងងួន និងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ មានការចូលរួមពី មន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។ បើតាមលោក កែវ កី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.