ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជម្រុញដល់សិស្ស ឱ្យយកចិត្ដទុកដាក់រៀនសូត្រដើម្បីទទួលជ័យជំនះប្រលងបាក់ឌុប

ខណៈដែលការប្រលងបាក់ឌុបខិតជិតមកដល់ មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានជួបសំណេះសំណាល និងលើកទឹកចិត្ដដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីទទួលបានជ័យជំនះនៃការប្រលងមធ្យមសិក្សទុតិយភូមិនៅខែវិច្ឆិការឆ្នាំ២០២៣នេះខាងមុខ។ពីធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៣នេះ ស្ថិតវិទ្យាល័យអារញ្ញសាគរស៊ីអេហ្វស៊ី ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាបដោយមានសិស្សានុសិស្សជាង១៥០នាក់ចូលរួម។ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ការរជួបសំណេះសំណាលនេះ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ ស្ថិតក្នុងឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃផងដែរ។ បើតាមលោក ស្គន់ សាគិន ប្រធានគណៈកម្មការលទ្ធកម្មឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ កិច្ចការអាទិភាពសំខាន់ៗ ចំនួន៣ ត្រូវបានរដ្ឋាភិបាលដាក់ចេញ សម្រាប់ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា

សៀមរាប៖ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថាការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត បានចុះធ្វើការបើកផ្លូវមួយខ្សែ នៅចំណុចផ្លូវបុស្សទ្រមូង ស្ថិតក្នុងក្រុមទី៤ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានប្រវែងសរុប ៥៣៥ម៉ែត្រ បន្ទាប់ពីមានការស្នើសុំបើកផ្លូវអស់រយៈពេលប្រមាណ ៥ឆ្នាំមកហើយ។ តាមការលើកឡើង របស់ប្រជាពលរដ្ឋនៅក្នុងក្រុមទី៤នេះ បង្ហាញផ្លូវបុស្សទ្រមូងនេះ កន្លងមកមានសភាពតូចចង្អៀត មានព្រៃអមសងខាងផ្លូវ ដែលបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមប្រតិភូអមដំណើរ ដោយបានសហការជាមួយរដ្ឋបាលខេត្ត និងព្រះមេគណខេត្តសៀមរាប បាននាំយកទេយវត្ថុដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្ត និងអាស្រមដែលមានជីវភាពខ្វះខាតចំនួន៩ ក្នុងខេត្តសៀមរាប។ ពិធីប្រគេននេះដែរធ្វើឡើងនៅក្នុងវត្តរាជបូណ៌...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស

ថ្លែងនៅខេត្តសៀមរាប ក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ កូនល្អ សិស្សល្អ មិត្តល្អថ្នាក់ជាតិរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ក្រោមប្រធានបទ “ការចាប់ផ្តើមរបស់កុមារ និង យុវជន ដើមី្បក្លាយខ្លួនជាមូលធនមនុស្ស ” នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ...

ព័ត៌មានលំអិត

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការ

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ត្រូវបានបើកដំណើរការដើម្បីទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានអ្នកដំណើរប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកកាន់ខេត្ដសៀមរាប។ មានប្រសាសន៍ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគរហូតដល់ទៅ ១.១០០លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ទទួលបានអ្នកទេសចរជាង ១៣ម៉ឹននាក់ ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណិជាតិខ្មែរ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា នាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣នេះ ខេត្តសៀមរាប មានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ១៣២.០៥១នាក់ ដែលបានមកលេងកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តសៀមរាប។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំង ១៣២.០៥១នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តចំនួន ១២៥.៤៤៩នាក់...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃផ្សេងៗផងដែរ។ បើតាមលោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ឆ្នាំ២០២៣ សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រារឰពិធីព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប១១វស្សានៃការយាងចូលទិវង្គត

នៅព្រឹកថ្ងៃទី១៥  ខែតុលា  ឆ្នាំ២០២៣នេះ  រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប  បានដឹកនាំ និងអញ្ជើញថ្វាយកម្រងផ្កា  អុជទៀនធូប និងនិមន្តព្រះមន្ត្រីសង្ឃខេត្ត បង្សុកូល...

ព័ត៌មានលំអិត
Page 155 of 702 1 154 155 156 702

Recommended

សូម Like និង Follow ពួកយើង