Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូងជាផ្លូវការ

ដោយ Pothe Thun
16/10/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី ត្រូវបានបើកដំណើរការដើម្បីទទួលជើងហោះហើរលើកដំបូងជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានអ្នកដំណើរប្រមាណជាង៣០០នាក់ បានធ្វើដំណើរមកកាន់ខេត្ដសៀមរាប។

មានប្រសាសន៍ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគរហូតដល់ទៅ ១.១០០លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងទៀតថា ព្រលានថ្មីទំនើបនេះ មានសមត្ថភាពទទួលយន្តហោះមកពីគ្រប់ទិសទី ទាំងជិតទាំងឆ្ងាយ ហើយក៏អាចទទួលយន្តហោះប្រភេទប៊ូអ៊ីង៧៨ និងអ៊ែរប៊ឺស៣៥០ បានផងដែរ។ ជាមួយគ្នាននេះព្រលាននេះក៏មានចំណតសម្រាប់យន្តហោះចុះចតចំនួន៣៨ និងមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ចំនួន ៧លាននាក់ នៅឆ្នាំ២០២៤ និងពង្រីកដល់ ១២លាននាក់នៅឆ្នាំ២០៤០។ ហើយអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មីនេះដែរ គ្រោងនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិនទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាសមិទ្ធផលដ៏ធំធេងបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ ឯកឧត្តមសូមថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិដែលជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប ៧០០ហិកតា និងបម្រុងដីប្រមាណ ១,០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណប ឲ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា អតីតតំបន់ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ ជាកន្លែងសង្គ្រាមដ៍ក្ដៅគគុកនៅមុនឆ្នាំទស្សវត្សរ៍៩០ ប៉ុន្ដែនៅបច្ចុប្បន្នជាភ័ព្វសំណាងរបស់កម្ពុជា បានឱ្យធ្វើទីតាំងនេះឲ្យក្លាយជាអាកាសយានដ្ឋានអន្ដរជាតិដ៍សំខាន់បំបផុតសម្រាប់កម្ពុជា។ ចំពោះការបើកឱ្យដំណើរអាការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្នុងថ្ងៃដំបូងនេះ ក៏ជាការបើកទំព័រប្រវត្ដិសាស្ដ្ររបស់កម្ពុជា និងជាលើកស្ទួយវិស័យទេសចរក្រោយវិបត្ដិកូវីដ-១៩ ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេនៅកម្ពុជា នៅលើទឹកដីសៀមរាប-អង្គរ នៃយើងផងដែរ។

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កំណើនទេសចរទេសចរណ៍ព្រលានយន្ដហោះថ្មីអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ចលនាប្រឡងប្រណាំង ៣ល្អ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស

ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

ថ្នាក់ដឹកនាំក្រសួងធម្មការ នាំយកទេយវត្ថុជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់វត្ត និងអាស្រមដែលមានការខ្វះខាតចំនួន៩ នៅខេត្តសៀមរាប

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

ប្រជាពលរដ្ឋសង្កាត់សាលាកំរើក ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងអាជ្ញាធរសង្កាត់ ក្នុងការសម្រេចបើកផ្លូវក្នុងភូមិវត្តបូព៌ ប្រវែងជាង៥០០ម៉ែត្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.