ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្ដព្រះរាជបូណ៌ ក្រុងសៀមរាប

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រស្សី អភិបាលរងខេត្ដ ព្រមទាំងមន្ដ្រីរាជការ នៃខេត្តសៀមរាប បានបន្តនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តព្រះរាជបូណ៍ ក្រុងសៀមរាប ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិកាទាំងប្រាំពីរសណ្តាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ថាការដាក់តាំងចម្លាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញពីស្នាមញញឹមរបស់ពលរដ្ឋខ្មែរ ដល់ភ្ញៀវទេសចរ

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការដាក់រូបព្រហ្ម នៅព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ គឺជាការបង្ហាញនូវការស្វាគមន៍ដោយកក់ក្ដៅ ប្រកបដោយស្នាមញញឹមដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានធ្វើដំណើរមកដល់អាកាសយានដ្ឋានខ្នាតអន្ដរជាតិ នៃទឹកដីសៀមរាបអង្គរមួយនេះ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយកអាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាប-អង្គរ បានបញ្ជាក់នៅថ្ងៃទី៥ ខែតុលានេះថា ចម្លាក់ព្រហ្មនៅកណ្ដាលអាគារព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ មានកំពស់៧ម៉ែត្រកន្លះ សាងសង់ពីស្ពាន់...

ព័ត៌មានលំអិត

ក្រុមភ្ញៀវទេសចរកូរ៉េធំជាងគេ និងដំបូងគេប្រមាណ៤០០នាក់ បានមកដល់ខេត្តសៀមរាប ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ដាក់ចេញនូវចក្ខុវិស័យជាអាទិភាពគន្លឺះ គឺបង្កើន៥និងអភិវឌ្ឍ៣ សម្រាប់ការអនុវត្តវិស័យទេសចរណ៍នៅខេត្តសៀមរាបនាពេលខាងមុខ

ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីរេសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលលនិងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបក្នុង គោលបំណងជជែកពិភាក្សាលើបញ្ហាប្រឈមនិងតម្រូវការមួយចំនួន ដើម្បីប្រមូលធាតុចូលសំខាន់ៗពីវិស័យឯកជនពាក់ព័ន្ឋ ទៅនឹងវិស័យទេសចរណ៍ ខណៈដែលវិស័យមួយនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា និងធ្វើការបំភ្លឺ ជុំវិញការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប និង លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើតេស្តការហោះហើរ និងចុះចតមុនបើកដំណើរការបានជោគជ័យ

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិនិងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ត្រៀមលក្ខណៈសង្គ្រោះពូជស្រូវ និងផ្ដល់ថ្នាំសម្លាប់សត្វល្អិតរួចជាស្រេចជូនប្រជាកសិករ ក្នុងករណីមានហានិភ័យជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ

នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ និងត្រៀមវិធានការផ្សេងៗ ដើម្បីឆ្លើយតប ចំពោះផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងស្រុកជីក្រែង បន្ទាប់ពីខេត្តសៀមរាបទទួលរងនូវឥទ្ធិពលសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។...

ព័ត៌មានលំអិត

ប្រាសាទភ្នំក្រោម ជាជម្រើសដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច

ប្រាសាទភ្នំក្រោម ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប ខេត្តសៀមរាប កំពុងក្លាយជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនិយមចូលចិត្តទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច ហើយជាទីតាំងដែលមានចំងាយពីក្រុងសៀមរាប ប្រហែល១២គីឡូម៉ែត្រប៉ុណ្ណោះ,។ បើតាមលោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងថា នៅលើកំពូលភ្នំក្រោមមានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និងដើមសតវត្សទី១០។ ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ...

ព័ត៌មានលំអិត

សិល្បករពិការភ្នែកខេត្តសៀមរាប ទទួលបានពានរង្វាន់ជ័យលាភីលេខ១ ទូទាំងប្រទេស និងពានរង្វាន់កិត្តិយសក្នុងការប្រឡងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានដឹកនាំក្រុមសិល្បៈចាប៉ីដងវែងខេត្តសៀមរាប ចំនួន ៣រូប ចូលរួមប្រឡងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ លើប្រធានបទ " វប្បធម៌សន្តិភាព " នៅរាជធានីភ្នំពេញ ដែលមានរយៈពេល ៣ថ្ងៃ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រងស្ថានការ និងបញ្ជៀសទឹកចេញការពារកុំឲ្យមានការជន់លិចតំបន់ប្រាសាទ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការទឺក និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ ដើម្បីកុំឲ្យមានការជន់លិចដល់តំបន់រមណីយដ្ឋានអង្គរ។ បើតាមលោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។...

ព័ត៌មានលំអិត
Page 158 of 702 1 157 158 159 702

Recommended

សូម Like និង Follow ពួកយើង