ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២

នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប និងលោកជំទាវ រួមនិងមន្ត្រីរាជការក្នុងខេត្ត បាននាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ស្ថិតនៅវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ថាបច្ចុប្បន្នវិស័យឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំបានបង្ហាញថា បច្ចុប្បន្នវិស័យអប់រំឯកជននៅកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខានក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ដែលជាគម្រោងមូលនិធិឃុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃ

គម្រោងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាមលោក ឈង់ ឈាង ប្រធានគណៈកម្មការលទ្ធកម្មឃុំកន្ទួត...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំណែនាំមាតាបិតា អាណាព្យាបាលសិស្ស ត្រូវតាមដានលទ្ធផលសិក្សា អត្ដចរិត និងសុជីវធម៌របស់កូនៗឲ្យបានជាប្រចាំ

ដើម្បីជំរុញ និងពង្រឹងការសិក្សា ជាពិសេសសុជីវធម៌របស់សិស្សផងនោះ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានណែនាំដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌របស់កូនៗពេលនៅផ្ទះឲ្យបានជាប្រចាំ ជាពិសេសការទិញសៀវភៅ ឧបករណ៍សិក្សាផ្សេងៗ ដើម្បីឱ្យកូនបានរៀនស្វែងយល់ពីអ្វីថ្មីៗបន្ថែមទៀត។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើម សាលាបឋមសិក្សា យូ អេស...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីបរិស្ថានស្អាត ឡើងភ្នំគូលែនរដូវកាលទី២ មានអ្នកចូលរួមប្រមាណជិត ៣០០នាក់

នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបិរស្ថាន រួមនិងគ្រឹះស្ថានឯកជន បានសហការរៀបចំព្រឹត្តិការណ៍ ប្រកួតរត់ឡើងលើភ្នំគូលែន រដូវកាលទី២ ក្រោមនិយមន័យ "ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល" ដើម្បីផ្សព្វផ្សាយ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងជាមួយផ្នែកមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា។ ឯកឧត្តម ស៊ី រ៉ាមុនី អគ្គនាយក...

ព័ត៌មានលំអិត

អគារមួយខ្នងតម្លៃជិត២០លានដុល្លា ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

អគារមន្ទីរពេទ្យមួយខ្នង កម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លា ដែលបំពាក់ដោយបរិក្ខាទំនើបៗជាច្រើន ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ សម្រាប់បំរើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។ លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន បានបង្ហាញថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយមានវត្តអារាមចំណាស់ៗ ជាវត្តទេសចរណ៍ ជាចំណែកមួយសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ ដូចនេះឯកឧត្តម បានជំរុញឱ្យគ្រប់បណ្តាវត្តទាំងអស់នៅក្នុងខេត្តសៀមរាប រៀបចំសម្អាតបរិស្ថាន សណ្ឋាប់ធ្នាប់ តុបតែងបរិវេណវត្តឱ្យបានស្អាត ជារមណីយដ្ឋានវត្តស្អាត ជាពិសេសជិតដល់ថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរនោះ...

ព័ត៌មានលំអិត

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ក្រុមអាជីវករ និងអ្នកផលិត ជាច្រើនបានអះអាងថា ការដាក់បង្ហាញផលិតផលនៅក្នុងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដ៏ល្អមួយដល់ពួកគាត់បង្ហាញផលិតផលរបស់ខ្លួនទៅមហាជន និងអាចទាក់ទាញអ្នកប្រើប្រាស់នៅលើទីផ្សារកាន់តែច្រើន។ ក្រុមអាជីវករ បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បានយកផលិតផលរបស់គាត់មកចូលរូមការតាំងពិព័រណ៍របស់គណៈកម្មាធិការជាតិភូមិមួយផលិតផលមួយដែរ ហើយការដាក់តាំងបង្ហាញនេះបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកទេសចរបរទេស បានស្គាល់កាន់តែច្បាស់អំពីផលិតផលសិល្បៈវប្បធម៌ខ្មែរ ។ វាបានផ្តល់ឱកាសឲ្យពលរដ្ឋបានឃើញថា យើងមានផលិតផលជាច្រើនដែលមានគុណភាពល្អ មិនចាញ់របស់បរទេស។ ពយកគាំត់ថា ផលិតផលចំណីអាហារខ្មែរភាគច្រើនមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

នៅថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារ គម្រោងសាលាអភិបាលកិច្ច ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ច និងលើកកម្ពស់អភិបាលកិច្ចល្អ ដល់មន្ត្រី នៃយន្តការច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់ការឆ្លើយតបយេនឌ័រ ក្នុងការផ្តល់សេវាសាធារណៈ ការពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានពីការផ្តល់សេវាសាធារណៈ និងប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធីទូរស័ព្ទ...

ព័ត៌មានលំអិត

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល បានលើកឡើង ការផ្តល់ការងារជូនជនមានពិការភាព ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេស ហើយជនមានពិការភាពពួកគាត់ក៏ត្រូវការងារធ្វើជាជាងការអាណិតអាសូរពីមហាជន។ ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន (ប៉ាហ្វីដ PAFID) លោក ខេង វីរៈ បានលើកឡើងថា...

ព័ត៌មានលំអិត
Page 160 of 702 1 159 160 161 702

Recommended

សូម Like និង Follow ពួកយើង