ក្រុមការងារជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមបន្តការងារជួសជុលប្រាសាទព្រហ្មកិល ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូល អាចងើបឈររឹងមាំឡើងវិញ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានឱ្យដឹងថា ប្រាសាទព្រហ្មកិល បានរងការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដោយថ្មខ្លះធ្លាក់កប់ដី និងជ្រុះនៅរាយប៉ាយ ហើយតួប៉មកណ្តាលបានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង...
ព័ត៌មានលំអិតលោកព្រឹទ្ធាចារ្យ ស៊ឹម អឿម គឺជាអ្នកជំនាញម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលបានចូលរួមធ្វើការងារជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណជាច្រើននៅខេត្តសៀមរាប។ ស្ថិតក្នុងវ័យ ៧១ឆ្នាំ មានពាក់មួកការពារសុវត្ថិភាព ព្រមទាំងនៅក្នុងដៃមានកាន់ដុំឥដ្ឋ ធ្វើការនៅក្នុងការដ្ឋានផង ព្រឹទ្ធាចារ្យ ស៊ឹម អឿម ធ្វើការបណ្ដើរនិយាយបណ្ដើរថា លោកបានធ្វើជាអ្នកជួសជុលប្រាសាទឥដ្ឋបុរាណតាំងតែពីឆ្នាំ១៩៩៤ មកម៉្លេះ។ មូលហេតុដែលលោកសម្រេចចិត្តចូលធ្វើជាអ្នកជួសជុលប្រាសាទបុរាណនេះ ដោយសារតែរូបលោកមានចិត្តស្រឡាញ់ប្រាសាទបុរាណ និងចង់បំពេញការងារថែរក្សា អភិរក្សប្រាសាទបុរាណនេះផងដែរ។...
ព័ត៌មានលំអិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច...
ព័ត៌មានលំអិតគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន ២ខ្សែ ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពី អភិបាលរង នៃគណ:អភិបាលស្រុកក្រឡាញ់ មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណ:កម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាមប្រធានគណ:កម្មការលទ្ធកម្មឃុំតាអាន...
ព័ត៌មានលំអិតប្រតិបត្តិករទេសចរណ៍រំពឹងថា ព្រលានយន្តហោះថ្មីក្នុងទឹកដីខេត្តសៀមរាប ដែលនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍របស់ខេត្តសៀមរាបផ្ទាល់តែម្តង។ លោក ឌុក ដេត ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ ក្នុងស្រុកប្រាសាទបាគង នៅថ្ងៃទិ៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងនាមលោកជាប្រតិបត្តិករលើផ្នែកទេសចរណ៍ម្នាក់ លោកមានអារម្មណ៍រំភើប ចំពោះការបើកដំណើរការនូវព្រលានយន្តហោះថ្មី ខ្នាតធំ ហើយទំនើប នៅលើទឹកដីខេត្តសៀមរាប...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មីនៅប្រាសាទភ្នំបាខែង ដើម្បីឲ្យអ្នកទេសចរដែលនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច មានជម្រើសកាន់តែច្រើន សម្រាប់ទេសចរដែលនិយមទស្សនាថ្ងៃលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុខភាពផង។ ប្រធានភ្នាក់ងារទេសចរណ៍នៅប្រាសាទភ្នំបាខែងលោក ហ៊ុត សុភាព នៅថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនេះ គឺចាប់ពីជើងភ្នំរហូតដល់ប្រាសាទតែម្តង។ ចំពោះខ្សែទស្សនា គឺភ្ញៀវទេសចរអាចដើរទស្សនាតាំងពីជើងភ្នំ ហើយនៅពេលហត់...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញនៃនាយកដ្ឋានដំណាំស្រូវ បាននាំយកម៉ាស៊ីនស្ទូងស្រូវចំនួន ១០គ្រឿង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនសហគមន៍ផលិតស្រូវពូជចំនួន១០ ក្នុងខេត្តសៀមរាប ដើម្បីជួយជំរុញផលិតកម្មស្រូវក្នុងខេត្តកសិកម្មមួយនេះ ឱ្យកាន់តែមានគុណភាពល្អ ទទួលបានទិន្នផលខ្ពស់សមស្រប...
ព័ត៌មានលំអិតលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍលើវិជ្ជាជីវៈគ្រូបង្រៀនទាំង៤ គឺចំណេះដឹង វិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និង សីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមានគុណវុឌ្ឍិ ប្រដុំត្រសងទៅនឹងបុគ្គលិកអប់រំ នៃប្រទេសក្នុងតំបន់ និង ដើម្បីផលប្រយោជន៍របស់កុមារ ដែលពួកគេនឹងក្លាយទៅជាពលរដ្ឋល្អ ដែលមានចំណេះដឹងទូទៅ...
ព័ត៌មានលំអិតរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងអធិកអធម កក់ក្តៅជាទីបំផុត ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទំាងសមាជិកគណៈប្រតិភូទំាងអស់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន...
ព័ត៌មានលំអិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.