កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកពួក ខេត្តសៀមរាប បានកិច្ចប្រជុំពិភាក្សាមួយ ដើម្បីត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្តិ៍ ស្ដីពីគម្រោងដេញថ្លៃជួសជុលផ្លូវជាមូលនិធិរបស់ឃុំចំនួនន ២ ក្នុងស្រុកពួក ដែលដេញថ្លៃដោយមិនមានការប្រកួតប្រជែង ក្រោមការដឹកនាំរបស់លោក សាន ណារិត អភិបាលរងស្រុកពួក ដោយមានការចូលរួមពីសំណាក់លោក ទេព ពិសិដ្ឋ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប...
ព័ត៌មានលំអិតគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាសាលប្រជុំសាលាខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត...
ព័ត៌មានលំអិតសហគមន៍ទេសចរណ៍ធម្មជាតិ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ប្រធានគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូក ក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី លោក ភួង សាវ៉ុន បានលើកឡើងថា តំបន់បឹងឈូក ដែលនៅក្បែរប្រាសាទបន្ទាយស្រី មានសក្តានុពលខ្លាំង មានផ្ទៃបឹងល្វឹងល្វើយ មានមច្ឆជាតិសំបូរបែប និងមានព្រៃកោងកាងដែលបានបង្កើតនូវទស្សនីយភាពដ៏ល្អ។ សក្តានុពលនេះបានជំរុញឲ្យប្រជាពលរដ្ឋដែលស្រលាញ់ធម្មជាតិ...
ព័ត៌មានលំអិតគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន ២ខ្សែ ស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាម អ្នកស្រី ឈើយ ហ៊ាន ប្រធានគណៈកម្មការលទ្ធកម្មឃុំល្វា...
ព័ត៌មានលំអិតអាជ្ញាធរថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ហើយការបង្កើតវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជំរុញផលិតផលក្នុងស្រុក និងជំរុញការនាំចេញនៅនឹងកន្លែងស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជំរុញចលនាភូមិមួយ...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងតាមរយៈការផ្តល់ចំណេះដឹង និងសារអប់រំ ក្រុមយុវវ័យ អង្គការរ៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ផ្លូវភេទសុខភាពបន្តពូជ នេះដើម្បីជម្រុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។ លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃអង្គការរ៉ាក់ បានមានប្រសាសន៍ថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ...
ព័ត៌មានលំអិតក្នុងដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីន នៃប្រទេសណ័រវេស ចំនួន ៩០នាក់ បានចូលរួមដាំកូនឈើចម្រុះចំនួន ១៨០ដើម និងស្មៅ ៣០០ម៉ែត្រការ៉េ នៅខាងត្បូងកសិន្ធុអង្គរវត្ត ដើម្បីជាការចូលរួមលើកកំពស់សោភ័ណ្ឌភាពប្រាសាទបុរាណខ្មែរ។ លោក ជូ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ស្ថិតក្រោម គណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត សហការជាមួយ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារកិត្តិយស GBV...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ស្តីទី បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ដោយមានការអញ្ជេីញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.