ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមាគមក្លិបទេសចរណ៍សៀមរាបរំពឹងថា រាជរដ្ឋាភិបាលថ្មី នឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបានកាន់រីកចម្រើន ក្រោយវិបត្តិកូវីដ-១៩

ដោយសារវិបត្តិជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ក្រោយវិបត្តិកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន ជាក់ស្ដែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣លាននាក់ មានការកើនឡើងប្រមាណ ១៨២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួនប្រមាណ ១លាននាក់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ហ្វីលីព សែត...

ព័ត៌មានលំអិត

ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប

នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ក្រុមការងាររបស់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន China Metro របស់ប្រទេសចិន បានចាប់ផ្ដើមជួបប្រជុំជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើងធុនស្រាល ដែលមានគោលដៅពីអាកាសយានដ្ឋានសៀមរាបអង្គរ មកកាន់ក្រុងសៀមរាប និងស្ថិតក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន China...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប

រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក លី សំរិទ្ធ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកលោកស្រី អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា ធ្វើការសង្គ្រោះគ្រឹះ និងបង្កាន់ដៃនាគ នៅជាន់ផ្ទាល់ដីភាគខាងត្បូង នៃប្រាសាទអង្គរវត្ត

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ បានឱ្យដឹងនៅថ្ងៃទី២២ ខែសីហានេះថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក...

ព័ត៌មានលំអិត

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកសម្ភារៈសុខាភិបាល ប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវសម្ភារៈសុខាភិបាលមួយចំនួន ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់វិស័យសេវាសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយសម្ភារៈទាំងនោះរួមមាន៖ ស្រោមដៃពេទ្យ ២៥កេស ស្មើនឹង ២៥០,០០០ស្រោមដៃ និង ឧបករណ៍តេស្តរកកូវីដ-១៩ ៤០ប្រអប់។ បើតាម...

ព័ត៌មានលំអិត

សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់ 

សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា" ឥដ្ឋអេកូ "។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ...

ព័ត៌មានលំអិត

សន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

សន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់បន្ថែមអំពីការបង្រ្កាបឧក្រិដ្ឋជនប្លន់អ្នកទោសគ្រឿងញៀន ជាជនជាតិចិន នៅខេត្តសៀមរាប នាពេលកន្លងទៅថ្មីៗនេះ ។ ប្រភព : Facebook អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានលំអិត

សប្បុរសជននៃសមាគមកូរ៉េប្រចាំខេត្តសៀមរាប ចូលរួមការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា និងគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

ដើម្បីជាការបង្ហាញពីវប្បធម៌ចែករំលែក ការបង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្តដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សប្បុរសជនដែលជាជនជាតិកូរ៉េតាមរយៈប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកមកចែកជូនដល់ប្អូនៗ កុមារដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ លោក ផាក វ៉ូស៊ុក ប្រធានសមាគមកូរ៉េខេត្តសៀមរាប បានឲ្យដឹងថា ការចុះមកសួរសុខទុក្ខនាពេលនេះ គឺក្នុងគោលបំណងបន្តវប្បធម៌ចែករំលែក បង្កើតនូវសាមគ្គីភាព ផ្ដល់ក្ដីស្រឡាញ់ លើកទឹកចិត្ត...

ព័ត៌មានលំអិត

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ ប្ដេជ្ញាបន្តកៀងគរអ្នកវិនិយោគបរទេសមកកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើនបន្ថែមទៀត

ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានប្ដេជ្ញាបន្តកៀងគរដល់បណ្ដាអ្នកវិនិយោគបរទេស ឲ្យមកមកវិនិយោគឲ្យបានច្រើនបន្ថែមទៀត មកកាន់ខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនចំណូលដល់ជាតិ ក៏ដូចជាការបង្កើនឱកាសការងារជូនដល់ប្រជាពលរដ្ឋផងដែរ។   ក្នុងឱកាសជួបពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នរដ្ឋក្នុងខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានលើកឡើងថា...

ព័ត៌មានលំអិត

គ្រឿងញៀនទម្ងន់ជាង១២០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចបង្ក្រាបនៅក្នុងខេត្តចំនួនបី ត្រូវដុតបំផ្លាញចោល

គ្រឿងញៀនទម្ងន់ប្រមាណជាង១២០គីឡូក្រាម រួមជាមួយសម្ភារៈពាក់ព័ន្ធមួយចំនួន ដែលសមត្ថកិច្ចរបស់ខេត្តចំនួន៣ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ បង្ក្រាបបានកាលពីពេលកន្លងមកនេះ ត្រូវបានធ្វើការដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងក្រុងសៀមរាប ។ នាយឧត្តមសេនីយមាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន...

ព័ត៌មានលំអិត
Page 171 of 703 1 170 171 172 703

Recommended

សូម Like និង Follow ពួកយើង