ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្ដសៀមរាបមួយរូប បន្តអភិរក្សរ៉ឺម៉កជើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បម្រើដល់វិស័យទេសចរណ៍

មគ្គុទេសក៍ទេសចរណ៍មួយរូប នៅក្នុងខេត្ដសៀមរាប បានប្រមូលរ៉ឺម៉កជើង ឬខ្លះហៅថា រ៉ឺម៉កកង់ យកទៅអភិរក្សឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសម្រាប់បំរើភ្ញៀវទេសចរទៅទស្សនាអង្គរ បន្ទាប់រ៉ឺម៉កជើងនេះបានបាត់បង់អស់រយៈពេលច្រើនឆ្នាំ ខណៈដែលមធ្យោបាយដឹកជញ្ជូនបានរីកចំរើនខ្លាំងនៅក្នុងយុគ្គសម័យសន្ដិភាព។ លោក បូរ សុភា មគ្គុទេសក៍ភាសាបារាំង រស់នៅក្រុងសៀមរាប បានឱ្យដឹងថា រយៈពេល៥ឆ្នាំមកហើយ លោកបានដើររកទិញរ៉ឺម៉កជើងទៅរក្សាទុក្ខជិះកំសាន្ដជាលក្ខណៈគ្រួសារ។ ប៉ុន្ដែដោយសារមើលឃើញពីតម្រូវការវិស័យទេសចរច្រើន លោកបានរៀបចំថែរក្សាទុកសម្រាប់បំរើឱ្យវិស័យទេសចរណ៍វិញ ខណៈដែលលោកជាមគ្គុទេសក៍នាំភ្ញៀវជិះកង់...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមធ្វើការសង្រ្គោះតួប្រាង្គទី២២ របស់ប្រាសាទបាគង

តួប្រាង្គទី២២ របស់ប្រាសាទបាគង ត្រូវបានក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងគ្រឹះប្រាសាទដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងមួយនេះ បន្ទាប់ពីមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា លោក សារាយ គឹមហួល ឱ្យដឹងថា ស្ថានភាពនៃការខូចខាតប្រាង្គទី២២ នៃប្រាសាទបាគងនេះ កំពុងប្រឈមនិងហានិភ័យខ្លាំង ទើបអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធប្រាង្គ ដើម្បីលើកតម្លៃសំណង់បុរាណ។ ប្រាង្គទី២២ មានបញ្ហាប្រឈមខ្ពស់...

ព័ត៌មានលំអិត

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ របស់ខ្លួន ដោយមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួម ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា

ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាការចូលរួមពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា និងបង្កើនភាពទាក់ទាញតាមរយៈ ការលើកកម្ពស់សុខុមាលភាព និងការពារផលប៉ះពាល់ពីផលិតផល ថ្នាំជក់មកលើសុខភាពប្រជាពលរដ្ឋ អ្នកបម្រើក្នុងវិស័យទេសចរណ៍ និងភ្ញៀវទេសចរផងដែរ។ ថ្លែងនៅក្នុងពិធីបើកក្ខាសាលាផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” និងគោលការណ៍ណែនាំស្តីពី“ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី”ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការកសាងបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍គឺជាចូលរួមពង្រឹង...

ព័ត៌មានលំអិត

សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ជូនដល់ម្ចាស់សហគ្រាសធនតូច និងមធ្យម អ្នកចែកចាយនិងបោះដុំ ព្រមទាំងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប ដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម និងស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុកអំពីដំណើរការនាំចេញទៀតផង។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

កិច្ចប្រជុំគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាជិកភូមិ១ ផលិតផល១

នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយគណៈកម្មាធិការខេត្តជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប បានរៀបចំប្រជុំពិភាក្សានិងធ្វើបទបង្ហាញពាក់ព័ន្ធនឹងវេទិកាផ្គូផ្គងរវាងអ្នកផលិតឬអ្នកលក់និងអ្នកទិញ ក្រោមគម្រោង ការទទួលបានទីផ្សារដ៏មានតម្លៃសម្រាប់សហគ្រាសធុនតូច/មធ្យមនិងអ្នកផលិតនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះដំណើរការទៅក្រោមកិច្ចដឹកនាំសម្របសម្រួលពី ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លោក...

ព័ត៌មានលំអិត

គ្រួសារអ្នកផ្ទុកមេរោគអេដស៍ក្នុងស្រុកពួក បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់គ្រួសារអ្នកជំងឺអេដស៍ ងាយរងគ្រោះបំផុត ចំនួន១២គ្រួសារ រស់នៅក្នុងឃុំពួក និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន៖៖ អង្ករ៣០គីឡូក្រាម ភួយ១...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលជំនាញបន្ថែមដល់ប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍ឡើងវិញ

សមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA បានសហការជាមួយក្រសួងទេសចរណ៍ បើកបណ្តុះបណ្តាលអ្នកជំនាញបន្ថែម (Upskiing) ដល់ប្រតិបត្ដិករទេសចរណ៍ ដើម្បីស្ដារ និងលើកស្ទួយទេសចរណ៍មុននឹងក្រោយវិបត្តិកូវីដ-១៩ ដែលវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសណ្ឋាគារសុខាល័យអង្គរ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប បិទផ្សាយឯកសារវិនិច្ឆ័យក្បាលដីក្នុងភូមិល្អក់ ឃុំកណ្តែកជាង៣៧០០ ក្បាលដី ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យ និងតវ៉ា

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាឆទាន ភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានរៀបចំពិធីប្រកាស និងការបិទផ្សាយជាសាធារណៈឯកសារ នៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងភូមិល្អក់ មានចំនួនសរុប ៣៧៨២ ក្បាលដី ក្រោមកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដើរខត្តសៀមរាប និងរដ្ឋបាលស្រុកប្រាសាទបាគង។...

ព័ត៌មានលំអិត

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។ តាមការឱ្យដឹងពី ឯកឧត្តម វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧...

ព័ត៌មានលំអិត
Page 173 of 703 1 172 173 174 703

Recommended

សូម Like និង Follow ពួកយើង