អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសកលវិទ្យាល័យហាវៃ បានដឹកនាំសិស្សានុសិស្សមកពីវិទ្យាល័យស្វាយធំនៃស្រុកប្រាសាទបាគងចំនួន១០នាក់និងសិស្សនៃវិទ្យាល័យ១០មករានៅក្នុងក្រុងសៀមរាបចំនួន២០នាក់ ចុះទៅធ្វើទស្សនកិច្ចការធ្វើកំណាយស្រាវជ្រាវនៅបរិវេណខាងលិចរបស់ប្រាសាទអង្គរវត្ត ព្រមទាំងទៅទស្សនានៅប្រាសាទអង្គរវត្ត ក្នុងគោលបំណង ឱ្យសិស្សានុសិស្សទាំងនោះ បានសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងការងារធ្វើកំណាយស្រាវជ្រាវថ្មីៗ ព្រមទាំងឱ្យស្វែងយល់អំពីការរស់នៅ និងការតាំងទីលំនៅរបស់បុព្វបុរសខ្មែរ នាសម័យអង្គរនិងក្រោយអង្គរផង កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ លោក...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ប្រជាកសិករស្ថិតក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបលើកឡើងថា តម្លៃស្រូវដែលគាត់បានប្រមូលផល និងលក់កាលពីពេលថ្មីៗនេះ បានឡើងដល់៩៤០រៀល ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃល្អ បន្ទាប់ពីពួកគាត់ បានធ្វើការដាំស្តារឡើងវិញក្រោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២២កន្លងទៅនេះ។ តាមការបញ្ជាក់របស់ លោកស្រី ព្រំ កក់ ជាកសិករក្នុងស្រុកពួក លើកឡើងថា ទាំងទិន្នផល...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងអញ្ជើញចូលរួមពីឯកឧត្តម...
ព័ត៌មានលំអិតថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជំរុញ និងផ្តួចផ្តើមគំនិត ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាពទ្រុឌទ្រោម...
ព័ត៌មានលំអិតថ្លែងនៅសាលាក្រុងសៀមរាប រសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បង្ហាញថា ទំហំផ្ទៃដីសរុប ៩៤៦,៥១២ ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនទាំងស្រុង និងប្រកបដោយជោគជ័យ។ ជាមួយនេះដែរ ឯកឧត្ដម លី ធុជ...
ព័ត៌មានលំអិតសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩...
ព័ត៌មានលំអិតថ្លែងនៅស្នាក់ការអង្គការ HALO Trust ប្រចាំនៅកម្ពុជា ស្ថិតនៅឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញពីផែនការបោសសម្អាតមីនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅសេសសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានដីស្ថិតក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប អាចមកពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យឯកសារការវិនិច្ឆ័យក្បាលដីរបស់ខ្លួន ស្ថិតនៅក្នុងបរិវេណវត្តពើងព្រួត ដែលមានរយៈពេលសរុប១៥ថ្ងៃគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក។ មានប្រសាសន៍ក្នុងពិធីបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនៅពេលនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប...
ព័ត៌មានលំអិតក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងរដ្ឋបាលខេត្តរាជធានីទាំង២៥ អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទូទាំងប្រទេស សរុបប្រមាណជា៥ពាន់នាក់ នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គ្រប់បណ្តាញព័ត៌មាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាព កសាងធនធានមនុស្ស និង ត្រូវចេះប្រើបច្ចេកវិទ្យាព័ត៌មានវិទ្យា លើទូរស័ព្ទទំនើប...
ព័ត៌មានលំអិតក្នុងពេលដែលកម្ពុជា មានមហិច្ឆតាប្រែក្លាយជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ ពិភពលោកនៅតែព្រួយបារម្ភអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដែលជាផលិតផលតែមួយគត់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ពាក់កណ្តាលស្លាប់មុនអាយុ ដោយក្នុងមួយឆ្នាំៗជាមធ្យមមានអ្នកស្លាប់ ៨លាននាក់ ។ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាស្តីពី “ការអនុវត្តច្បាប់ត្រួតពិនិត្យផលិតផលថ្នាំជក់ និងសុខភាពផ្លូវចិត្ត" នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ អភិបាលរងខេត្តសៀមរាប លោកពិន ប្រាកដ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.