ខ្លោងទ្វារអគារព្រះឥសូរ ដែលស្ថិតនៅជ្រុងឥសាន នៃប្រាង្គកណ្តាល របស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយ:ពេល ដើម្បីធ្វើការជួសជុល។លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែតុលានេះថា បន្ទាប់ពីរៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គររួចមក (ICC-Angkor) និងក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មន្ទីរផែនការខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ២០២៣-២០២៥ នៅថ្នាក់ស្រុកឆ្នាំ២០២២ ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណង បន្ស៊ីការរៀបចំផែនការអភិវឌ្ឍនៅថ្នាក់ស្រុក និងឃុំឱ្យមានភាពរលូន ដើម្បីឆ្លើយតបទៅតាមតម្រូវការអាទិភាពរបស់មូលដ្ឋាន និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ លោក ប្រាក់...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់នៃការខូចខាតដំណាំស្រូវ និងវិធានការស្តារឡើងវិញ ក្រោយពីរងគ្រោះដោយជំនន់ទឹកភ្លៀង បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀង បានធ្វើឱ្យដំណាំស្រូវ ក្នុងខេត្តរងផលប៉ះពាល់សរុបចំនួន ៣៧,៧៨៥ហិកតា នៅក្នុងស្រុកចំនួន៧ លើក្រុង ស្រុកចំនួន១២ ក្នុងខេត្ត ក្នុងនោះមានស្រុកស្រីស្នំ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ឆ្នាំ២០២២ ក្រោមវត្តមានលោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោកស្រី លឹម ផល្លិកា អភិបាលរងក្រុងសៀមរាប ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង តំណាងអាជ្ញាធរអប្សរា តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។...
ព័ត៌មានលំអិតលោក ពៅ វិសាល ប្រធានផ្នែកកម្មវិធីផ្ដល់ថ្នាំបង្ការ នៃការិយាល័យប្រតិបត្ដិស្រុកសៀមរាប បានឲ្យដឹងនៅថ្ងៃទី១៣ ខែតុលានេះថា ការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដល់កុមារនៅតាមសាលារៀននេះ ត្រូវបានធ្វើឡើងជាបន្ដបន្ទាប់រហូតដល់ខែវិច្ឆិកា ព្រោះកុមារនៅតាមសាលារៀនបានធ្លាក់ចុះនៅទិន្នន័យនៃការទទួលវ៉ាក់សាំង ដូសជម្រុញ ទើបក្រុមគ្រូពេទ្យបានចាប់ផ្ដើមធ្វើយុទ្ធនការផ្ដល់វ៉ាក់សាំងដល់ពួកគាត់ ដើម្បីកុំឱ្យកុមារពិបាកធ្វើដំណើរទៅមណ្ដលសុខភាព ឬកន្លែងឆ្ងាយពីផ្ទះ ខណៈដែលសាលារៀនជាកន្លែងប្រមូលផ្ដុំសិស្សានុសិស្សដែលមានអាយុបីឆ្នាំឡើងទៅ។ ជាមួយគ្នានោះ ការផ្ដល់វ៉ាក់សាំងដូសជម្រុញនេះ មិនថាតែសិស្សានុសិស្សនៅសាលាមតេយ្យ សាលាបឋមសិក្សា...
ព័ត៌មានលំអិតគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ព័ត៌មានលំអិតដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ ខេត្តសៀមរាប ប្រមាណជា ១ម៉ឺនហិកតា បានទទួលរងការខូចខាតទាំងស្រុងដោយសារជំនន់ទឹកភ្លៀង និងជំនន់នៃទឹកបឹងទន្លេសាប។ យោងតាមរបាយកាណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា មកដល់ថ្ងៃទី១១ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៩ នៃខេត្តសៀមរាប និងធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវ...
ព័ត៌មានលំអិតស្ពានថ្មីនៅប្រាសាទនាគព័ន្ធបានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។ លោក វិចិត្រ ប្រជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលរូបលោកបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ដោយសារធ្វើដំណើរឆ្លងកាត់ បានឃើញស្ពានថ្មីមួយ ទើបតែសាងសាងរួចរាល់ មានរូបរាងស្រស់ស្អាត ទើបចាប់ចិត្តចង់ចូលទស្សនាទិដ្ឋភាពនៅទីនេះ។ លោកបន្តថា នៅពេលបានឆ្លងកាត់លើស្ពានថ្មីនេះ...
ព័ត៌មានលំអិតលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តមលោកជំទាវ មន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយបានឯកភាពគ្នាផ្ដើមធ្វើបុណ្យកឋិនទាន ដើម្បីប្រមូលបច្ចយ័យកទៅកសាងសមិទ្ធផលនានា នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ស្ថិតសង្កាត់ស្លក្រាម ក្រុងសៀមរាប អង្គកឋិនទាននេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន...
ព័ត៌មានលំអិតព្រះចៅអធិការវត្តអារញ្ញសាគរ សហការជាមួយអាជ្ញាធរសង្កាត់សៀមរាប សង្កាត់សាលាកំរើក សង្កាត់ជ្រាវ និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង ខេត្តសៀមរាប បានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូក និងបណ្តែតប្រទីប ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកភូមិ ដែលមានតាំងពីយូរលង់ណាស់មកហើយ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីព្រះសង្ឃ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន សសយកខេត្ត ក្រុង អាជីវករ និងសប្បុរសជននានា ដោយបានបរិច្ចាគធនធានផ្ទាល់ខ្លួនទៅតាមសទ្ធាជ្រះថ្លាមានថវិកា និងភេសជ្ជ:...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.