ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រាសាទចៅស្រីវិបុល ដែលនៅក្រៅតំបន់ការពារអង្គរ បានងើបផុតពីការបាក់បែក

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាទើបតែបានបញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចរបស់ប្រាសាទចៅស្រីវិបុលកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីប្រាសាទបុរាណ នៅក្រៅតំបន់ឧទ្យានអង្គរមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុតនិងដួលរលំអស់មួយផ្នែកធំជាយូរមកហើយ។ ដំណើរការជួសជុលតួខ្លោងទ្វារទាំងមូល បានចាប់ផ្តើមតាំងពីឆ្នាំ២០២០ ដោយប្រើរយៈពេលជិត ២ឆ្នាំ ដែលក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្ត អាណាស្ទីឡូស (Anastylosis) ដោយធ្វើការរុះរើតួខ្លោងទ្វារចេញទាំងស្រុង ដើម្បីធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធគ្រឹះ ជួសជុលថ្មដែលបែកបាក់ ពុកផុយ ហើយរៀបផ្គុំតួខ្លោងទ្វារប្រាសាទឡើងវិញទៅតាមទម្រង់ដើម បានសំរេចនាដើមឆ្នាំ២០២២នេះ។ ប្រាសាទចៅស្រីវិបុលរងការខូចខាតជាច្រើនអន្លើ ដោយសារសង្រ្គាម...

ព័ត៌មានលំអិត

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ នាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃបីវត្ដនៅស្រុកអង្គរធំ ខេត្ដសៀមរាប

នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២២នេះ ក្រុមការងារចុះមូលដ្ឋានរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន០៣វត្ត ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារប្រចាំការចុះមូលដ្ឋានឃុំពាក់ស្នែង...

ព័ត៌មានលំអិត

អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

កុមារមានអាយុចាប់ពី ៩ទៅ១១ឆ្នាំ នៅពុំទាន់ហួសពេល ក្នុងការឱ្យពួកគាត់សិក្សាភាសាផ្សេងៗឡើយ អ្នកអាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួនបានសិក្សាចំណេះដឹងទូទៅភាសាជាតិជាមុនសិន ដោយភាសាជាតិជាយាន និងជាមូលដ្ឋានគ្រឺះដ៏សំខាន់ និងរឹងមាំ ដើម្បីឈោងទៅចាប់សិក្សាលើភាសាផ្សេងៗ ហើយកុមារនឹងប្រើបានទាំងពីរ ឬទាំងបីភាសាយ៉ាងច្បាស់លាស់ ដោយមិនភ្លេចភាសាដើម។ នេះបើតាមការលើកឡើងរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល...

ព័ត៌មានលំអិត

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

គរុសិស្សជំនាន់ទី៣៧ ចំនួន ១៦១នាក់ មកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ត្រូវបានប្រឡងបញ្ចប់វគ្គបណ្ដុះបណ្ដាលជាគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ ហើយត្រូវបានប្រារព្ធពិធីបិទវគ្គ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

គណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក

គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី «ការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រៀបចំពិធីដាំកូនឈើ និងប្រលែងកូនត្រី ក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើចំនួន ១,៤០០ដើម និងប្រលែងកូនត្រីចំនួន ៤,៣០០ក្បាល នៅក្នុងតំបន់អូរកូនតឹង នៃស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការបង្កើតសមាគមមួយនេះឡើង។ ពិធីនេះដែរប្រព្រឹត្តិទៅក្រោមវត្តមាន លោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានដុតកំទេចចោលក្នុងឱកាសអបអរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្ដសៀមរាប

សារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE និងប្រភេទមេតំហ្វេតាមីន WY ចំនួនប្រមាណជាង ១០គីឡូក្រាម ត្រូវបានសមត្ថកិច្ច រួមនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនដុតបំផ្លាញចោល ដើម្បីអបអរឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា នៅខេត្ដសៀមរាប ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព...

ព័ត៌មានលំអិត

អង្គការសាលារៀនទន្សាយ ផ្ដល់អារហាររូបករណ៍ជាសម្ភារសិក្សា និងកង់ដល់កុមារក្រៅសាលា មានជីវភាពខ្វះខាត និងមានពិការភាពជាង ៣០០នាក់ ក្នុងស្រុកពួក ខេត្តសៀមរាប

ថ្លែងនៅក្នុងពិធីប្រគល់អារហាររូបករណ៍ដល់កុមារក្រីក្រក្រៅសាលា នៅសាលាបឋមសិក្សាទៀបាញ់គំរូ ស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក ជួន សុភី តំណាងអង្គការសាលារៀនទន្សាយ បានឲ្យដឹងថា អង្គការសាលារៀនទន្សាយ បានកំពុងអនុវត្តន៍គម្រោងការអប់រំសម្រាប់កុមារក្រៅសាលា ដើម្បីធ្វើចូលរួមចំណែកក្នុងការអនុវត្តគោលដៅទី៤ នៃការអភិវឌ្ឍន៌ប្រកបដោយនិរន្តភាព សម្រាប់ឆ្នាំ២០១៦-២០៣០ ដោយបានកំណត់ថា ធានាឱ្យមានការអប់រំប្រកបដោយគុណភាពជាបរិយាប័ន្ន និងសមធម៌ព្រមទាំងលើកកម្ពស់...

ព័ត៌មានលំអិត
Page 252 of 699 1 251 252 253 699

Recommended

សូម Like និង Follow ពួកយើង