ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សិក្សាស្វែងយល់ពីការអនុវត្ដគម្រោងផ្ទះមួយអំពូលមួយ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ក្រុមសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីខេត្ត ប្រមាណជិត ១០០នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសិក្សាស្វែងយល់ពីការអនុវត្ដន៍គម្រោង ”ផ្ទះមួយអំពូលមួយ” នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដែលទទួលបានជ័យលាភីលេខ២ ដើម្បីយកបទពិសោធន៍ទៅអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន នៅតាមបណ្ដាខេត្ដផ្សេងទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើបទបង្ហាញនូវគម្រោងផ្ទះមួយ អំពូលមួយ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣០គ្រួសារ កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ស្ថិតក្នុងភូមិឈូករ័ត្ន ឃុំជន្លាសដៃ ស្រុកក្រឡាញ់។ អំណោយដែលបានផ្ដល់ជូននាឱកាសនេះ ១គ្រួសារទទួលបាន៖...

ព័ត៌មានលំអិត

ដំណើរទស្សនកិច្ចរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅសិក្សានៅខេត្តសៀមរាប !

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម លោកជំទាវ ក្រុមប្រតិភូ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងលោក លោកស្រី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានី ខេត្ត សមាគមជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រមាណជិត ១០០នាក់ ដឹកនាំដោយឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន...

ព័ត៌មានលំអិត

ក្រសួងអប់រំ លើកទឹកចិត្ដឱ្យយុវជនបង្កើតកម្មវិធីថ្មីៗ ទាំងនៅក្នុងសាលា និងខាងក្រៅសាលា

ថ្លែងនៅពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ និងប្រកាសដាក់ឱ្យប្រើប្រាស់គេហទំព័រជាផ្លូវការ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា នាខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២ នេះ ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានជំរុញលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីថ្មីៗ ដល់យុវជនទាំងក្នុងសាលា និងក្រៅសាលារៀន ដែលជាការផ្ដល់ឱកាសឱ្យពួកគេ ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍សម្អាតបរិស្ថានក្នុងតំបន់បឹងទន្លេសាប នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនៅសង្កាត់ចុងឃ្នៀស នៃបឹងទន្លេសាបនាពេលនេះ នឹងជួយឱ្យសហគមន៍នៅទីនេះ មានសោភ័ណភាពស្អាត ព្រោះនៅក្នុងតំបន់ចុងឃ្នៀសនេះ គឺជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយនៃខេត្តសៀមរាប ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនោះ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីប្រជុំជន តាមភូមិ តាមសហគមន៍ដែលយើងរស់នៅឲ្យបានស្អាតរៀងៗខ្លួន ដោយមានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវជាដើម...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រុញមន្ដ្រីឱ្យដឹកនាំបំពេញការងារឱ្យបានល្អប្រសើរ និងកុំយកតួនាទីរបស់ខ្លួនគៀបសង្កត់ថ្នាក់ក្រោម ដែលនាំឱ្យបែកបាក់សាមគ្គី បន្ទាប់ពីទទួលបានតំណែងជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នណាមួយ។ ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដើម្បីធ្វើការវាយតម្លៃនិងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ សម្រាប់ជាបទពិសោធន៍ក្នុងការកែលម្អការបោះឆ្នោតនៅពេលក្រោយៗទៀត

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក នឹម...

ព័ត៌មានលំអិត
Page 259 of 699 1 258 259 260 699

Recommended

សូម Like និង Follow ពួកយើង