ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កម្ពុជាប្រកាសអំពីការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ” មតិយើង ” សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិ !

ក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការប្រើប្រាស់កម្មវិធីមតិយើង ដែលជាកម្មវិធីមួយនៅលើទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:នៅថ្នាក់ក្រោមជាតិ។ ការប្រកាសនេះ បានធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ លោកតូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកភាពជាដៃកូជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ជាក់ស្តែង...

ព័ត៌មានលំអិត

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប សហការជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការបោះឆ្នោះ ការរាប់សន្លឹកឆ្នោត នឹងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាន...

ព័ត៌មានលំអិត

វត្តទេពប្រណម្យ នៃអតីតរាជធានីអង្គរធំ បានប្រារព្ធពិធីពិសាខបូជា និងកោរសក់ បួងសក់បំបួសកុលបុត្រ កុលធីតាចំនួន ១០២រូប !

នៅវត្តទេពប្រណម្យក្នុងបរិវេណនៃក្រុងអង្គរធំនាខេត្តសៀមរាប បានប្រារព្ធពិធីបុណ្យពិសាខបូជា និងមានពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន១០២រូប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនា និងអប់រំផ្លូវចិត្ត ដើម្បីឱ្យចាប់អារម្មណ៍ប្រព្រឹត្តអំពើល្អ អំពើធម៌ សម្រាប់បំភ្លឺផ្លូវទៅអនាគត។ ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ...

ព័ត៌មានលំអិត

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ប្រកាសសុពលភាពតំណាងរាស្រ្តថ្មីជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤។ របៀបវារៈទំាងបួននោះមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។...

ព័ត៌មានលំអិត

ពលរដ្ឋនិងជនបរទេសរស់នៅសៀមរាប បង្ហាញការរីករាយចំពោះការធ្លាក់ចុះនូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា

ប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងខេត្ដសៀមរាប បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះជាប្រចាំនូវចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ខណៈដែលរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ នៅកម្ពុជាពុំមានរកឃើញករណីឆ្លងថ្មី ក៏ដូចជាករណីស្លាប់ ដោយសារតែជំងឺកូវីដ-១៩ឡើយ ប៉ុន្តែករណីជាសះស្បើយមានជាប្រចាំ។ ពួកគាត់បានលើកឡើងថា ជោកជ័យនេះគឺដោយសារតែមានការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្ដេចតេជោ ក្នុងការយកចិត្ដទុកដាក់ផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ហើយពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៍ដូចក្រសួងសុខាភិបាលដែលចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងបានទប់ស្កាត់ជំងឺនេះមិនឱ្យមានឆ្លងបន្ដទៀត។ ប៉ុន្ដែទោះជាពួកគាត់ទាក់បានការចាក់វ៉ាក់សាំងក្ដី ក៏ពួកគាំត់នៅតែបន្ដអនុវត្ដវិធានការណ៍ការពារ...

ព័ត៌មានលំអិត

សារមន្ទីរនៅលើទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ជាផ្នែកមួយនៃភាពសម្បូររុងរឿងរបស់បុព្វការីយើងដែលកូនខ្មែរពុំគួរមើលរំលង

អ្នកជំនាញបុរណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី ជាទីតាំងឧស្សាហកម្មផលិតកុលាលភាជន៍ខ្មែរសម័យអង្គរ ដែលកុលាលភាជន៍ទាំងអស់នេះ បង្ហាញពីរបៀបរបបរស់នៅប្រចាំថ្ងៃ ពាណិជ្ជកម្ម និងការវិវឌ្ឍនៃសិប្បកម្មកុលាលភាជន៍របស់បុព្វបុរសខ្មែរសម័យអង្គរ។   លោក វង្ស សាវុទ្ធី បុគ្គលិកបច្ចេកទេសសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យនៅថ្ងៃទី១០ ខែឧសភានេះថា ក្រៅពីប្រាសាទដ៏មហិមា ហេដ្ឋារចនាសម្ពន្ធ បារាយដែលជាភស្ដុតាងនៃអារ្យធម៌អង្គរ...

ព័ត៌មានលំអិត

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកនេះ

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះមានចំនួន ៤...

ព័ត៌មានលំអិត

ក្រុមប្រតិបត្ដិទេសចរណ៍ខាងមុខប្រាសាទអង្គរវត្ដ សម្ដែងការសប្បាយចិត្ដ ខណៈអ្នកទេសចរជាច្រើនបានមកកំសាន្ដនៅប្រាសាទអង្គរ ធ្វើឱ្យចំណូលសេដ្ឋកិច្ចវិស័យទេសចរកើនឡើង

លោក សាត មាស ជាអ្នកបំរើសេវាកម្មវិស័យទេសចរណ៍ នៅខាងមុខប្រាសាទអង្គរ បានលើកឡើងថា ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការ ឱ្យប្រជាពលរដ្ឋដើរកំសាន្ដនៅទូទាំងប្រទេសកន្លងមក ជាពិសេសនៅថ្ងៃបុណ្យជាតិ ថ្ងៃបុណ្យផ្សេងៗ និងថ្ងៃចុងសប្ដាហ៍ផងនោះ ទើបមានអ្នកទេសចរដើរកំសាន្ដនៅប្រាសាទអង្គរវត្ដជាច្រើនគួរឱ្យកត់សំគាល់។ លោកថា ការបើកឡើងវិញនូវវិស័យវិស័យទេសចរ បានជួយសម្រួលដល់ការធ្វើអាជីវកម្ម សេវាកម្មទេសចរ នៅខាងមុសប្រាសាទអង្គរ។ លោកបន្ដថា ក្រុមអ្នកបំរើសេវាកម្មទេសចរពួកគាត់សប្បាយចិត្ដ ដោយសារអាជីករលក់ដូរនៅទីនោះ...

ព័ត៌មានលំអិត

ឃាត់ខ្លួនបុរសល្មោមកាមម្នាក់ក្រោយចាប់រំលោភក្មេងស្រីម្នាក់រួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ

សមត្ថកិច្ចខេត្តសៀមរាបកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនបុរសល្មោភកាមម្នាក់ ដែលបានល្បួងក្មេងស្រីវ័យ ១៣ឆ្នាំ ដើរឆ្លុះកង្កែប ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែយ៉ាងព្រៃផ្សៃ ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ...

ព័ត៌មានលំអិត
Page 270 of 699 1 269 270 271 699

Recommended

សូម Like និង Follow ពួកយើង