ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រយៈពេល៧ឆ្នាំ ការសម្រាលកូនដោយឆ្មបបុរាណ នៅមូលដ្ឋានឃុំពាក់ស្នែង លែងមានទៀហើយ

ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ការសម្រាលកូនតាមផ្ទះដោយឆ្មបបុរាណ នៅជនបទ ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីស្រ្ដីមានផ្ទៃពោះពួកគាត់យល់ដឹងកាន់តែច្បាស់ ពីសុខភាពមាតានិងទារក នៅពេលសម្រាលកូន។ លោក ស៊ិន ចាន់ថន ប្រធានមណ្ឌលសុខភាពនៃឃុំពាក់ស្នែង ស្រុងអង្គរធំ ខេត្ដសៀមរាប លោកមានប្រសាសន៍កាលពីថ្ងៃទី១៤ ខែមីនានេះថា មុនឆ្នាំ២០១៥ ស្រី្ដមានផ្ទៃពោះស្ទើគ្រប់គ្នានៅឃុំពាក់ស្នែង បានសម្រាលកូននៅតាមផ្ទះដោយឆ្នបបុរាណ ទៅតាមទំនៀបទម្លាប់ពីបុរាណកាលរបស់ពួកគាត់។ ការសម្រាលកូននៅតាមផ្ទះនេះ...

ព័ត៌មានលំអិត

គយកូរ៉េខាងត្បួងថា កូរ៉េមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភះនេះទេ

កូរ៉េខាងត្បួងមិនបាននាំចូលប្រេងឆៅពីអ៊ីរ៉ង់សម្រាប់ខែកុម្ភៈ និងមួយឆ្នាំកន្លងទៅនេះ។ នេះបើយោងតាម ទិន្នន័យបឋមពីសេវាគយកូរ៉េខាងត្បួងបានបង្ហាញកាលពីថ្ងៃចន្ទម្សិលមិញនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។ ទិន្នន័យក៏បានបង្ហាញផងដែរថា កូរ៉េខាងត្បួងគឺជាអ្នកទិញប្រេងឆៅធំជាងគេ ទីប្រាំ របស់ពិភពលោក បាននាំចូលប្រេងឆៅសរុប 10.6 លានតោនកាលពីខែមុនធៀបនឹង 10.1 លានតោនដែលបាននាំចូលកាលពីឆ្នាំមុន។...

ព័ត៌មានលំអិត

នគរបាលចរាចរណ៍ខេត្តសៀមរាប ចាប់ផ្ដើមបំពាក់បំពង់ពន្លត់អគ្គិភ័យសម្រាប់សង្គ្រោះបឋម នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល

លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គិភ័យកើតឡើង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គិភ័យ នៅតាមម៉ូតូចល័តរបស់មន្ត្រីនគរបាល ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តបុកគ្នាបណ្តាលឱ្យមានអគ្គិភ័យនោះ មន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។ លោកបានបន្តថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំអនុម័តលើផែនការសកម្មភាពប្រចាំឆ្នាំ២០២២ និងបង្កើតផែនការសកម្មភាពនិងថវិកាសម្រាប់ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយ តាមប្រព័ន្ឋអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីលោក លោកស្រី...

ព័ត៌មានលំអិត

មុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង ជាមុខរបរដែលអ្នកភូមិគោកដូង ភាគច្រើនពេញនិយមយកមកធ្វើជារបរប្រចាំថ្ងៃរបស់ពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ កន្ត្រក ជាល អង្រុត ឈ្នាង ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដែលមុខរបរនេះ អាចជួយពួកគាត់រកប្រាក់ចំណូលបានបានគួរសម សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។ ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរផលិតសម្ភារៈទាំងនេះ...

ព័ត៌មានលំអិត

ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំឱ្យសិស្សានុសិស្សក្នុងស្រុកអង្គរធំ ជៀសឆ្ងាយពីគ្រឿងញៀន និង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

ក្នុងឱកាសជួបសំណេះសំណាជាមួយសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ហ៊ុន សែន អង្គរធំ ស្ថិតក្នុងស្រុកអង្គរធំខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យ និងទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ មានបញ្ជាក់ថា ការសេពគ្រឿងញៀន តែងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល និងប៉ះពាល់ភ្លាមៗដល់ផ្លូវកាយ...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំការងាររបស់គណ:កម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ 

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណ:កម្មការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប (គ.ខ.ម.ក) បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ឋអនឡាញ រវាង រដ្ឋបាលខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ធ្វើការកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅបរិវេណប្រាសាទបន្ទាយក្តី

ដើមឈើប្រមាណជា៣០ដើម ដែលកំពុងបង្កហានិភ័យ ដល់ប្រាសាទបន្ទាយក្តី ត្រូវបានក្រុមមន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាត់ក្រី និងដកហូត ដើម្បីបញ្ចៀសអំពីគ្រោះថ្នាក់ជាយថាហេតុ។ លោក ជួ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌...

ព័ត៌មានលំអិត

អនុប្រធានទី១ នៃរដ្ឋសភាស្នើអោយមេឃុំ បម្រើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ដើម្បីទទួលបានការគាំទ្រពីការបោះឆ្នោតនាពេលខាងមុខ

នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែងដោយមានការចូលរួមពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ក្រោមជាតិ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក...

ព័ត៌មានលំអិត

ក្រុមការងារសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើពិធីអបអរសិទ្ធិនារីលើកទី១១១ នៅជនបទឃុំពាក់ស្នែងស្រុកអង្គរធំខេត្ដសៀមរាប

គ្រូបង្រៀន និងប្រជាពលរដ្ឋជាច្រើននាក់ នៅជនបទនៃឃុំពាក់ស្នែង ស្រុកអង្គរធំខេត្ដសៀមរាប នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២២នេះ បាននាំគ្នាធ្វើពិធីអបអរសាទរទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១១ ក្រោមប្រធានបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធកាល័យសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះជួយឃុំពាក់ស្នែង ដែលជាអ្នករៀបចំកម្មវិធី មានប្រសាសន៍ថា ទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១ត្រូវប្រារព្ធឡើងនៅថ្ងៃ៨ខែមីនា...

ព័ត៌មានលំអិត
Page 283 of 699 1 282 283 284 699

Recommended

សូម Like និង Follow ពួកយើង