ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែមិថុនានេះ លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ប្រជាពលរដ្ឋមានតួនាទីសំខាន់នៅក្នុងការរាយការណ៍អំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះនៅមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់អាជ្ញាធរក្នុងការដោះស្រាយបញ្ហា។ លោក ទៀប ប៊ុនឈួយ លើកឡើងទៀតថា ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកាលានុវត្តភាពមួយ...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំពិធីបំបួសកុសលបុត្រចំនួន៣៦រូប តាមទំនៀមរបស់វត្តដែលតែងតែប្រារព្ធអស់កាល៥ ឬ ៦ឆ្នាំជាប់ៗគ្នាមកហើយ ដើម្បីសងគុណមាតាបិតា និងទ្រទ្រង់ពុទ្ធសាសនាឱ្យបានស្ថិតស្ថេរចិរកាលទៅមុខ និងដើម្បីភាពរីកចម្រើននៃពុទ្ធសាសនាកម្ពុជារបស់យើង។ ព្រះគ្រូ ធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប មានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥នេះ ការដេញថ្លៃគម្រោងជួសជុលទំនប់ក្រាលក្រួសធម្មជាតិ១ខ្សែ និងលូកាត់ផ្លូវ១កន្លែង ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក អ៊ុំ ណារី ប្រធានគណៈកម្មការលទ្ធសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងជួសជុលទំនប់ក្រាលក្រួសធម្មជាតិ១ខ្សែ ប្រវែង៣២០ម៉ែត្រ...
ព័ត៌មានលំអិតឧក្រិដ្ឋកម្មសាយប័រក្តី ឬ ឧក្រិដ្ឋកម្មអនឡាញក្តី ឬឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្តី ឬការបោកប្រាស់តាមទូរស័ព្ទក្តី ឬការក្លែងបន្លំតាមអនឡាញក្តី គឺជាឧក្រិដ្ឋកម្មដែលគេបកប្រែពីភាសាអង់គ្លេសផ្សេងៗគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាសឹងតែដូចគ្នា ហើយយើងអាចចាត់ទុកថា គឺជាឧក្រិដ្ឋកម្មទាន់សម័យ ដែលកំពុងតែរីកដុះដាលនៅលើពិភពលោក។ ទាំងនេះមិនគួរមានករណីអង្គុយចោទគ្នាទៅវិញទៅមកឡើយ គួរតែរួមគ្នាដោះស្រាយ ហើយរួមគ្នាប្រយុទ្ធប្រឆាំងទើបប្រសើរ។ ឧក្រិដ្ឋកម្មប្រភេទនេះជាឧក្រិដ្ឋកម្មស៊ីវិល័យនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និង ឌីជីថល...
ព័ត៌មានលំអិតក្រុមបងប្អូនអាជីវករ និងកសិករក្នុងខេត្តសៀមរាប បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ខណៈពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកឡើងវិញ ព្រោះបច្ចុប្បន្នកសិផលសំខាន់ក្នុងស្រុករបស់យើងក៏អាចផ្គត់ផ្គង់ដល់តម្រូវការប្រចាំថ្ងៃរបស់យើងបានផងដែរ។ ក្រុមអាជីវករពួកគាត់បានលើកឡើងថា ក្រោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ការលក់ដូររបស់ពួកគាត់គឺដំណើរការធម្មតា ប៉ុន្តែបន្លែផ្លែឈើរបស់ពួកគាត់ គឺលក់តែរបស់ខ្មែរសុទ្ធ ហើយតម្លៃផលិតផលខ្មែរយើងក៏បានកាន់តែល្អប្រសើរផងដែរ។ ពួកគាត់ថាពីមុនតម្លៃដែលនាំបន្លែផ្លែឈើចូល គឺនៅលើមាត់ឈ្មួញ ប៉ុន្តែនៅពេលដែលយើងបិទបែបនេះ យើងអាចរក្សាតម្លៃផលិតផលរបស់យើងបាន ជាពិសេសកសិករដែលជាអ្នកដាំក៏អានមានទីផ្សារ និងជួយដល់សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ។ ដោយឡែកក្រុមកសិករ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានជំរុញដល់អ្នកធុរកិច្ចទាំងអស់ក្នុងខេត្តសៀមរាប ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៥នេះ ដើម្បីមានឱកាសអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យមានការវិវឌ្ឍន៍ឈានឡើងប្រកបដោយចីរភាព និងទទួលបានពានរង្វាន់ថ្នាក់ជាតិ ពីក្រសួងឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឈានទៅយកស្ដង់ដារជាតិ និងអន្តរជាតិផ្សេងៗទៀត។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តល្អនៃប្រព័ន្ធ «ស៥» និងឧបករណ៍ផលិតភាព នាថ្ងៃទី២៥ ខែមិថុនានេះ នៅខេត្តសៀមរាប ឯកឧត្តម យា ប៊ុនណា...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំស្ដីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ សូមទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោក នឹម វ៉ាន់សំ បានបង្ហាញថា ការបិទផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី២៨...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ឆ្នាំ២០២៥ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាព និងជំនាញឱ្យជាប់ជាប្រចាំ ពិសេសត្រូវមានឆន្ទៈរួបរួមសាមគ្គីគ្នាតែមួយ ឈរលើស្មារតីមហាគ្រួសារវិស័យទេសចរណ៍ ត្រូវតម្កល់ឧត្ដមប្រយោជន៍ជាតិ និងកិត្តិយសជាតិជាធំ ដោយត្រូវប្រតិបត្តិវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាខេត្តសៀមរាប បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគដែលជាអំណោយរបស់សប្បុរសជនប្រទេសម៉ាឡេស៊ី ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជាង៣០គ្រួសារ ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅលើទូកផ្ទះបណ្ដែតទឹក ក្នុងភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស។ ឯកឧត្តម អែល សៀត មានប្រសាសន៍ថា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានណែនាំដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ បន្តធ្វើយ៉ាងណាក្ដាប់ឱ្យបានរាល់បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ជំរុញការដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ លោកស្រី ម៉ននី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.