ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

IOMប្រចាំកម្ពុជា ៖ពលករ ដែលថៅកែរំលោភសិទ្ធិការងារ ប្រៀបដូចជាទាសករសម័យទំនើប

ពលករចំណាកស្រុក ទៅធ្វើការក្រៅប្រទេស ហើយត្រូវថៅកែកេងប្រវ័ញ្ចអត្ថប្រយោជន៍ការងារ ពួកគេត្រូវបានគេចាត់ទុកថាជាទាសករសម័យទំនើប នេះបើតាមការលើកឡើងរបស់ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា ហៅកាត់ថា IOM ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងទិវាអន្តរជាតិជនទេសន្តប្រវេសន៍ ខួបទី៣១ ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ លោកស្រី គ្រីស្ទីន ប៉ាកូ...

ព័ត៌មានលំអិត

ជិះកង់ ឆ្នាំទី៧ ដើម្បីបរិស្ថាននិងសុខភាពកុមារ

ឆ្នាំ២០២១នេះ មកពីបណ្តាខេត្តមួយចំនួន មានអ្នកជិះកង់ក្នុងបុព្វហេតុសប្បុរសធម៌ និងដោយឆន្ទៈស្រឡាញ់បរិស្ថានជិត៤០០នាក់ បានជួបជុំគ្នានៅក្រុងសៀមរាប ដើម្បីតភ្ជាប់ឡើងវិញព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ បន្ទាប់ពីខានបានជួបជុំគ្នានាឆ្នាំ២០២០កន្លងទៅ ដោយវិបត្តិកូវីដ-១៩ ។ ដោយសារតែវិបត្តិជាសកល ជំងឺឆ្លងកូវីដ-១៩ ឆ្នាំ២០២០កន្លងទៅ បានរារាំងការជួបជុំគ្នានៃក្រុមអ្នកជិះកង់ស្រឡាញ់បរិស្ថាន និងអ្នកជិះកង់ជាសប្បុរសជនដើម្បីសុខភាពកុមារ តាមរយៈនៃការចូលរួមជួយឧបត្ថម្ភគាំទ្រសកម្មភាពសង្គ្រោះនិងព្យាបាលក្មេងតូចដោយឥតគិតថ្លៃនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ នេះបើយោងតាមចំណាប់អារម្មណ៍របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប លើកឡើងថា វិស័យដឹកជញ្ជូនឯកជន ជួយសម្រួលដល់ការលំបាករបស់ពលរដ្ឋក្រុងសៀមរាប ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ១៩

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា សេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុន ឯកជន Food Panda មានការដឹកជញ្ជូនរហ័សទាន់ចិត្ដ និងបម្រើសេវាកម្មបានល្អដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ ព្រោះថាក្នុងអំឡុងពេលដែលខេត្ដសៀមរាប ត្រូវបានបិទខ្ទប់ស្ទើរស្រុងនោះ ក្រុមការងារដៃគូដឹកជញ្ជូនរបស់ food panda បានធ្វើការយ៉ាងមមាញឹក ក្នុងការដឹកជញ្ជូនម្ហូបអាហារ របស់របរប្រើប្រាស់ផ្សេងៗ...

ព័ត៌មានលំអិត

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

ក្បាលដីចំនួន ៣.២៣០ក្បាលដី ស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈ នូវឯកសារការវិនិច្ឆ័យក្បាលដី ដែលមានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយគិតរួមទាំងថ្ងៃបុណ្យនឹងថ្ងៃឈប់សំរាក ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាឆទានភូមិគោកត្នោត។ សម្រាប់ឲ្យម្ចាស់ដី...

ព័ត៌មានលំអិត

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ចំនួន៦៧នាក់ បានមកដល់ទឹកដីនៃខេត្តសៀមរាប តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះហើរ នៃយន្តហោះរបស់ក្រុមហ៊ុន សាំងកាពួ អ៊ែរឡាញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះជាលើកដំបូងហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប បាននទទួលការចុះចតនិងទទួលភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបើកប្រទេសឡើងវិញ និងទទួលទេសចរវ៉ាក់សាំងពេញលេញ។ ក្នុងឱកាសទទួលស្វាគមន៍ការមកដល់អ្នកទេសចរចម្រុះជាតិសាសន៍នេះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសចរស៊ីវិលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបញ្ជ្រៀបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យទទួលបានភាពជោគជ័យបន្ថែមទៀត។ ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា...

ព័ត៌មានលំអិត

រយៈពេល ៥ថ្ងៃ មានអ្នកទេសចរជាង៤ម៉ឺននាក់ បានមកទស្សនាក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា

ព្រឹត្ដិការណ៍អង្គរ ពិធីបួងសួងសាសនាដឹងគុណដូនតា ដែលសរុបចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១នេះ មានអ្នកទេសចរទៅទសន្សនាជាង ៤ម៉ឺនាក់ ខណៈដែលពិធីទាំងពីរនេះ បានរព្ធឡើងជាលើកដំបូង នៅលើទឹកដីអាច្ឆរិយៈមួយនេះ។ បើតាមឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់នៅថ្ងៃទី១៦ ខែធ្នូនេះថា អ្នកទេសចរទៅទស្សនាព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា ភាគច្រើនជាអ្នកទេសចរក្នុងស្រុក...

ព័ត៌មានលំអិត
Page 301 of 699 1 300 301 302 699

Recommended

សូម Like និង Follow ពួកយើង