ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្រុកអង្គរជុំ ត្រូវបានកំណត់ជាស្រុកគោលដៅទី១របស់ខេត្តសៀមរាប ដែលនឹងបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនៅដំណាច់ខែវិច្ឆិកា ២០២១

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន ស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានានៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយសំខាន់ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់។ លោក ង៉ាន់ ភិរុណ មានប្រសាសន៍បន្ថែមថា...

ព័ត៌មានលំអិត

យ៉ាងហោចណាស់ មនុស្សជាង ៥០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់អណ្តូងរ៉ែនៅតំបន់ Siberiaប្រទេសរុស្ស៊ី

មនុស្សជាង ៥០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងហេតុការណ៍ផ្ទុះឆេះ នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងតំបន់ ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី មនុស្ស ៥២នាក់បានស្លាប់...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី ម៉ន ថារ័ត្ន អគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន បានគោរពស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរួមចំណែកលើកតម្កើងវិស័យសេដ្ឋកិច្ច...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក ធុល វិសាល ប្រធានសមាគមសហគ្រិនខ្មែរចិន នៅកម្ពុជា ដោយក្នុងឱកាសនោះ លោកប្រធានសមាគម បានជម្រាបជូនពីសកម្មភាពការងារដែលបានបំពេញក្នុងពេលកន្លងមកនេះ លើកិច្ចការជួយបណ្តុះបណ្តាលយុវជន អោយចេះភាសាអង់គ្លេស និងភាសាចិន ហើយបានផ្តល់កន្លែងស្នាក់នៅ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ និងទទួលយកភ្ញៀវទេសចរបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញកាលពីពេលថ្មីៗនេះ សម្រាប់ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

សៀមរាប៖ ប្រជាពលរដ្ឋក្រីក្រចំនូន ១០០គ្រួសារ ក្នុងភូមិប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយស្បៀងអាហារ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កម្មវិធីបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ លោកស្រី ឡេង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ ១ ខ្នង និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៤០គ្រួសារនៅស្រុកស្វាយលើ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបិទវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០

បន្ទាប់ពីបានដំណើរការរយៈពេល ២ថ្ងៃរួចមក អង្គវេទិកាតុមូល និពន្ធនាយកសារព័ត៌មានអាស៊ី-អឺរ៉ុបលើកទី១០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកម្ពុជា សហការជាមួយមូនធិអាស៊ី-អឺរ៉ុប តាមប្រព័ន្ធអនឡាញ បានប្រារព្ធពិធីបិទ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ វេទិកានេះដែរ មានការអញ្ជើញចូលរួមពីសំណាក់និពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលជាតំណាងទីភ្នាក់ងារសារព័ត៌មាន...

ព័ត៌មានលំអិត

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកនេះ

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិកសមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។ របៀបវារៈក្នុងសម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៧ គឺ៖...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមរួចរាល់ក្នុងការរង់ចាំស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញ 

 ក្នុងស្ថានភាពថ្មីនៅកម្ពុជា អត្រាភាគរយខ្ពស់នៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបានឈានទៅដល់ការបើកប្រទេសឡើងវិញ ដែលអាចនិយាយបានថា កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ហើយការដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំងពេញលេញពីក្រៅប្រទេស នេះគឺជាការរង់ចាំរបស់ភ្ញៀវទេសចរអន្តរជាតិ ! នៅក្នុងកិច្ចប្រជុំពិភាក្សា ស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្តិភាព SOP ដើម្បីទទួលភ្ញៀវទេសចរវាក់សាំងពេញលេញនោះ ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ ក្រោយកិច្ចប្រជុំនោះថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប...

ព័ត៌មានលំអិត
Page 308 of 699 1 307 308 309 699

Recommended

សូម Like និង Follow ពួកយើង