ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មាន ខេត្តកំពត

ជាការចូលរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម រស សែ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតប្រធានមន្ទីរព័ត៌មានខេត្តកំពត ដែលត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅទីរួមខេត្តកំពត។ ឯកឧត្តម រស សែ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំការងារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីទទួលទេសចរអន្តរជាតិ បានចាក់វ៉ាក់សាំងពេញលេញឱ្យចូលមកកម្ពុជា

មានប្រសាសន៍ក្នុងឱកាស ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នូវចំនុចមួយចំនួន ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តពង្រឹងឆ្លើយតបសមត្ថភាពព្យាបាល និងគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្រុងសៀមរាប

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នៅក្នុងក្រុងសៀមរាប។ យុទ្ធនាការនានេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្ត ដល់បណ្ដាអង្គការសង្គមស៊ីវិលទាំអស់ បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស គំាទ្រកិច្ចដំណើរការវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក ពៅ...

ព័ត៌មានលំអិត

ខេត្តសៀមរាបបានត្រៀម និងកំពុងយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្នុងក្រុង និងរៀបចំទីក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ដើម្បីចូលរួមបំរើវិស័យទេសចរណ៍ ស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីឱ្យខេត្តសៀមរាប ស័ក្តិសមជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនាកម្សាន្តក្នុងខេត្ត...

ព័ត៌មានលំអិត

សិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ !

នៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបវាយតម្លៃលទ្ឋផលការងារកសិកម្ម និងលើកទិសដៅការងារអនុវត្តបញ្ចប់ឆ្នាំ២០២១ ដើម្បីត្រៀមរៀបចំរបាយការណ៍ប្រចាំឆ្នាំ និងធ្វើសន្និបាតប្រចាំឆ្នាំ នាពេលខាងមុខ និងដើម្បីឆ្លុះបញ្ចាំងលទ្ឋផលការងារប្រចាំឆ្នាំ២០២១តាមរយ:ការរាយការណ៍របស់ជំនាញទាំង១២ ចំណុះមន្ទីរ ។សិក្ខាសាលានេះមានរយ:ពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលស្ពានហាលអង្គរវត្តនៅចុងឆ្នាំ២០២១នេះ

ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកា នេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។...

ព័ត៌មានលំអិត

ពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោម មូលបទ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយ វិបត្តិកូវីដ១៩ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែ វិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោម...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ បើកសិក្ខាសាលាស្តីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្រប ខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលផុតអាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា

នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោក Mitori Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលផុតអាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា រួមជាមួយនឹងលោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលទើបតែងតាំងថ្មី ។...

ព័ត៌មានលំអិត
Page 310 of 699 1 309 310 311 699

Recommended

សូម Like និង Follow ពួកយើង