ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កំរឹតឡើងវិញនាដើមខែវិច្ឆិកាខាងមុខនេះ 

អភិបាលខេត្តសៀមរាបមានប្រសាសន៍ថា លទ្ធផលនៃការបើកបង្រៀនសិស្សជាបណ្តុំសាកល្បងក្នុងកម្រឹតថ្នាក់អទិភាពកន្លងមក គឺជាមូលដ្ឋានបទពិសោធន៍ ឈានទៅរកលទ្ធភាព នៃការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រឹតឡើងវិញនាពេលខាងមុខ តាមការជម្រុញរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ នៅក្នុងកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធ Online Zoom នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមវត្តមានរបស់...

ព័ត៌មានលំអិត

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

រមណីយដ្ឋានទេសចរណ៍មួយកន្លែងមានឈ្មោះថា ទឹកធ្លាក់ពាក់ស្នែងអង្គរធំ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ ដោយមានកន្លែងទស្សនាគួរឱ្យទាក់ទាញ និងមានចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅកំសាន្តនៅទីនោះយ៉ាងខ្លាំងជាប់ជាប្រចាំផងដែរ។ បើតាមលោក ស្វាយ សាវង្ស ជាមើលការខុសត្រូវក្នុងរមណីយដ្ឋានមួយនេះ បានបញ្ចាក់ថា រមណីយដ្ឋាន ទឹកធ្លាក់ពាក់ស្នែង មានសក្តានុពលយ៉ាងខ្លាំងទៅលើផ្នែក ទេសចរវប្បធម៍ធម្មជាតិ ព្រោះនៅស្រុកអង្គរធំនេះ មិនទាន់មានរមណីយដ្ឋានច្រើនទេ ហើយកន្លែងនោះលោកទើបចាប់ផ្ដើមរយៈពេល...

ព័ត៌មានលំអិត

អង្គការភ្លែនអន្តរជាតិកម្ពុជា ប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំពិធីប្រកាសផ្សព្វផ្សាយផែនការ៥ឆ្នាំលើកទី៤របស់ខ្លួន ( ២០២១-២០២៦ ) លើប្រធានបទ ២.៥លានហេតុផល សំដៅលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្រ្តីវ័យក្មេងនៅកម្ពុជា ចាប់ពីអាយុ១២ឆ្នាំដល់២៤ឆ្នាំ ចំនួន២.៥លាននាក់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ពួកគេ ក្នុងនោះ១លាននាក់ដោយផ្ទាល់ និង១.៥លាននាក់ដោយប្រយោលតាមរយៈនៃប្រព័ន្ធ Online Zoom...

ព័ត៌មានលំអិត

អ្នកបម្រើសេវាកម្មទេសចរណ៍នៅខេត្តសៀមរាប ពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ ចូលមកទស្សនាក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តសៀមរាបក្នុងខែមករាឆ្នាំ២០២២នេះ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង

ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយយោងតាមការសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនា កម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ ដោយការចាប់ផ្តើមដំបូងនៅ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសម្ភារផ្សព្វផ្សាយ ដែលជាអំណោយរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ ចិន ជូនដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានទទួលអំណោយជាសម្ភារបច្ចេកទេសសម្រាប់ចម្លងប្រពន្ធ័រូបភាព វីដេអូ ពីអានណាឡូកទៅឌីជីថល ជាម៉ាស៊ីនប្រភេទចាក់កាសែត VHS B TA Cam និង DV Cam...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រកាសថាក្រុងសៀមរាបនឹងក្លាយជាទីក្រុងឆ្លាតវៃនៃក្រុងឆ្លាតវៃអាស៊ាន បន្ទាប់ពី JICA វាយតម្លៃបញ្ចប់នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រុងសៀមរាប នៃខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨កន្លងទៅ ហើយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈ វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងក្រុង និង ការបង្កើនសោភ័ណភាពក្នុងក្រុង ក៏ដូចជាចូលរួមក្នុងការអនុវត្តនូវផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃអាស៊ានផងដែរ។ លោក លី សំរិទ្ធ...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីអនុម័តលើរបៀបវារៈចំនួន៣។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា នៅក្នុងនោះមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។ ២-សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប មានរយៈពេលជាង១១ខែហើយ ហើយគ្រោងនឹងបញ្ចប់ការស្ថាបនាផ្លូវថ្នល់នៅចុងខែធ្នូ ឆ្នាំ២០២១នេះ ដូច្នេះក្រោយពីបញ្ចប់ការសាងសង់ផ្លូវទាំង ៣៨ខ្សែហើយនោះ នឹងប្រែក្លាយក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ សក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌...

ព័ត៌មានលំអិត

រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប។ ក្នុងសម័យប្រជុំរដ្ឋសភានាឱកាសនេះ មានរបៀបវារៈចំនួន៤...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាធអិបតី ដឺកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥...

ព័ត៌មានលំអិត
Page 315 of 699 1 314 315 316 699

Recommended

សូម Like និង Follow ពួកយើង