រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៧៥នាក់ ជាសះស្បើយចំនួន១៣៤នាក់ និងស្លាប់ចំនួន០៣នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៧៥នាក់ ចំពោះករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក, ករណីទី៣៦ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៣៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។...
ព័ត៌មានលំអិតរយៈពេល១ខែ ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃកងពលអន្ដរាគមន៍លេខ៨ ចំណុះអោយកងពលធំលេខ៣ ខេត្ដព្រះវិហារ បានបញ្ចប់បេសសកម្មរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយជោគជ័យ នៅលើទឹកដីស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ។ ឯកឧត្ដម ផៃ សុខខេង...
ព័ត៌មានលំអិតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខូយ ឈីន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកទេយ្យទានមួយចំនួនប្រគេនដល់ព្រះចៅអធិការនៅតាមវត្តចំនួន២ទៀត ក្នុងក្រុងសៀមរាប រួមមាន៖ វត្តប្រមា និងវត្តសណ្ដាន។ ទេយ្យទានដែលបានប្រគេនចំពោះព្រះសង្ឃនាឱកាសនេះ ក្នុងមួយវត្តទទួលបាន៖...
ព័ត៌មានលំអិតក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បងប្អូនអតីតយុទ្ធជន នៅខេត្តសៀមរាប បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ប្រភេទ Astra Zeneca នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងនៅតាមបណ្តាទីតាំងមណ្ឌលសុខភាពស្រុកក្នុងខេត្តសៀមរាប។ ឧត្តមសេនីយ៍ទោ ស៊ិន...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៦៨នាក់ និងព្យាបាលជាសះស្បើយចំនួន២០៥នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៦៨នាក់ ចំពោះករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី២ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។ ចំពោះករណីទី២៩...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ លោក មេត លន អ្នកសម្របសម្រួលកម្មវិធីនៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប ហៅកាត់ថា IOM និង សហការី បាននាំយកអំណោយរបស់គម្រោងឆ្លើយតបបន្ទាន់ដើម្បីសុខភាពពលករចំណូលស្រុករបស់អង្គការ មានជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដើម្បីសុខភាព ចំនួន ១.០០០ឃីត ដែលក្នុងឃីតនីមួយៗ មានចំនួន១៥មុខ ដូចជា ៖...
ព័ត៌មានលំអិតអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និង FORTUNE STUDIO មកពីសាធារណរដ្ឋប្រជាមានិតចិន ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...
ព័ត៌មានលំអិតដើម្បីលើកតម្លៃសំណង់បុរាណឱ្យមានភាពស្រស់ស្អាត និងភាពរឹងមាំឡើងវិញ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ព័នខឿនរួតទី៣ ជ្រុងនិរតីឡើងវិញ ដែលការជួសជុលនេះ បានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២១មក ដោយរហូតមកដល់ពេលនេះអ្នកជំនាញបានបញ្ចប់ការងារជួសជុលខឿនរួតទី៣ ជ្រុងនិរតីនៃប្រាសាទបាយ័ន្តនោះដោយជោគជ័យហើយ។ បើតាមកញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន្ត បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែសីហានេះថា ក្នុងដំណើការជួសជុលនេះ ក្រុមការងារផ្តោតសំខាន់ទៅលើជញ្ជាំងខឿនរបស់រួតទី៣...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៨៧នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣៦នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការបញ្ជ្រាបការយល់ដឹងដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងពីលក្ខណ:ពិសេសដែលកម្ពុជាបានដោះស្រាយ គឺដោយសារការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយក្នុងនោះកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្រាន់សម្រាប់ចាក់ជូន ហើយប្រទេសខ្លះទោះបីមានលុយក៏ដោយតែមិនអាចរកទិញវ៉ាក់សាំង បានគ្រប់មកចាក់នោះដែរ។ គួរជម្រាបថា នៅក្នុងអង្គសិក្ខាសាលាដែលប្រារព្ធនៅថ្ងៃទី២៤...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.