លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។ មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នោះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណៈកម្មការចម្រុះ ខេត្តសៀមរាប ពាក់ព័ន្ធលើការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដកហូតទីតាំងវិនិយោគមួយនេះ ចេញពីក្រុមហ៊ុន ស៊ូ ជីង ផតអ៊ីនវេសមិន...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈដោយផ្ទាល់ និងតាមរយះប្រពន្ធ័វិឌីអូ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អនុគណ:កម្មការនីមួយៗ ដែលទទួលបន្ទុកការងារ រៀបចំនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ASEM លើកទី១៣ នាខែវិច្ឆិកាខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គឺត្រូវត្រៀមលក្ខណ:លើគ្រប់ការងារ ទាំងផ្នែកបច្ចេកទេសការផ្សព្វផ្សាយឲ្យបានល្អទាំងសំឡេង និងរូបភាព...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមជាមួយសហភាពសហព័ន្ធយុវជនខេត្ត ប្រចាំស្រុកប្រាសាទបាគង , ក្រុមយុវជនកម្ពុជា ១៥៧ , យុវជនស្រុក និងសប្បុរសជនមួយចំនួន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិនពិការតាមខ្នងផ្ទះចំនួន ៣១០គ្រួសារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៧១នាក់ និងព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៧៧នាក់ផងដែរ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនេះ ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ស្រុកជីក្រែង,...
ព័ត៌មានលំអិតDu kan chansa på ett identisk kredi, mo den rödaktiga eljes svarta, för nummer 2 därför tio, och gällande försåvit...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដមឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងជាទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយកសិករដាំដំណាំស្វាយចន្ទី បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទី ឱ្យទទួលបានទិន្នផលខ្ពស់ ជូនដល់កសិករកំពុងតែដាំដំណាំស្វាយចន្ទី ប្រមាណជាង២០នាក់ ដែលមកពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស ។ ឯកឧត្ដមឧកញ៉ា...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៨៥នាក់ និងព្យាបាលជាសះស្បើយចំនួន២៨នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលបានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៨៧នាក់ ចំពោះករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំបង់ក្ដី, ករណីទី៣ ដល់ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី២៩ ដល់ករណីទី៣២...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក Liu Zhijie ប្រធានអគ្គស្ថានកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំយកសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ រួមមាន ៖ ឧបករណ៍ចម្រោះអុកស៊ីហ្សែនចំនួន៣គ្រឿង , អាវពេទ្យចំនួន១៨អាវ និងម៉ាសចំនួន៧២០ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់...
ព័ត៌មានលំអិតក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រយៈពេល៧ខែដើម ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបានផ្ដល់អំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ជាជម្រក ស្បៀងអាហារ និងសម្ភារផ្សេងៗ សរុបចំនួន១,៧៨៤គ្រួសារ ក្នុងនោះសម្រាប់គ្រួសារងាយរងគ្រោះចំនួន ១,៣៨៥គ្រួសារ រួមមាន ៖ គ្រួសារក្រីក្រចំនួន ៥១៦គ្រួសារ,...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.