នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្ត ចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយសមាជិកសមាជិកាក្រុមការងារ នាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាសម្រាប់វត្ត និងអាស្រមទាំង២២ ក្នុងស្រុកបន្ទាយស្រី...
ព័ត៌មានលំអិតបន្ទាប់ពីខេត្តសៀមរាប មានការរីករាលដាលនៃជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ដបានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដែលមានកំរិតស្រាល បន្ទាប់ពីទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងទី៥ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល...
ព័ត៌មានលំអិតឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ការសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវមណ្ឌលផ្តល់សេវាសាធារណៈ ទី៥ នៅក្នុងខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើបហេរីថេក វ៉ក់ ក្នុងក្រុងសៀមរាប គឺដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ឱ្យបងប្អូនប្រជាពលរដ្ឋអាចទទួលបានសេវាសាធារណៈមួយប្រកបដោយប្រសិទ្ធភាព តម្លាភាព ទាន់ពេលវេលា និងចៀសវាងការខាតបង់ថវិកាដោយប្រើប្រាស់សេវារត់ការខាងក្រៅបន្ថែម ដូច្នេះចាប់ពីថ្ងៃនេះតទៅ...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។ សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់។...
ព័ត៌មានលំអិតបើតាមក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ គិតត្រឹមម៉ោង៦ល្ងាច មានប្រជាពលរដ្ឋចំណាក់ស្រុកដែលវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៨នាក់, ព្យាបាលជាសះស្បើយ ១២០នាក់ និងស្លាប់៤នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០ កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ៩៨នាក់ ក្នុងនោះករណីទី១...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង បានសរសេរលិខិតគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដែលបានផ្តល់វ៉ាក់សាំង និងក្រុមគ្រូពេទ្យ ព្រមទាំងកងទ័ពនៃយោធភូមិភាគទី៤ មកជួយចាក់វ៉ាក់សាំង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប, ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន និង មន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូបទៀត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈសម្រាប់បម្រើក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពីក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ដោយអំណោយទាំងនោះរួមមាន៖ ទឹកសុទ្ធវីតាល់...
ព័ត៌មានលំអិតគិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងនៅស្រុកចំនួន ៣ស្រុកផ្សេងទៀត បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន៣១៥,៧៣៥នាក់ហើយ ដែលការចាក់វ៉ាក់សាំងដូសទី១ ដំណាក់កាលទី២នេះ អាចរួចរាល់មុនការគ្រោងទុក។ បើតាមលោកឧត្ដមសេនីយ៍ទោ សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំង និងជានាយសេនាធិការរបស់យោធភូមិភាគទី៤ បានអោយដឹងនៅល្ងាចថ្ងៃទី១៩ ខែកក្កដានេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.