នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងនៅស្រុកអង្គរធំ បានដឹកនាំក្រុមការងារ និងក្រុមគ្រូពេទ្យ នៃកងពលតូចអន្ដរាគមន៍លេខ៨ ចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរធំ ខេត្ដសៀមរាប។ ឯកឧត្ដម ស ថាវី បានបញ្ជាក់ថា ការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅពេលនេះ មានចំនួន៤ឃុំ...
ព័ត៌មានលំអិតលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំពួក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានចាប់ផ្ដើមដំណើរការហើយនៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងបរិវេណវត្តខេមរាសាមគ្គីមុន្នីរង្សី ហៅវត្តធម្មយុត្ត ហើយការសម្រេចឲ្យដំណើរការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោកស្រី យូ សុភា...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ១២០នាក់ និងព្យាបាលជាសះស្បើយ ៤៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ១២០នាក់ ក្នុងនោះករណីទី១ ដល់ទី១៥ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី១៦...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង បានកុំពុងមមារញឹកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ពីក្រុមគ្រូពេទ្យបន្ទាប់រាជរដ្ឋាភិបាលបានសម្រេចឲ្យអាជ្ញាធរខេត្ដសៀមរាប ផ្ដល់វ៉ាក់សាំងជូនពលរដ្ឋក្នុងក្រុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កន្លងមក។ បើតាមលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងស្រុកប្រាសាទបាគង មានចំនួនជាង៥ម៉ឺននាក់ ហើយទីតាំងកន្លែងចាក់វ៉ាក់សាំងមានចំនួន៩ទីតាំង...
ព័ត៌មានលំអិតលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដានេះថា រដ្ឋបាលខេត្តសៀមរាបបានសម្រេចយកវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប ជាកន្លែងទី៤ សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីក្នុងអំឡុងខែមិថុនា បានយកវិទ្យាល័យអង្គរ ធ្វើជាកន្លែងទី៣សម្រាប់អ្នកជំងឺកម្រិតស្រាល ខណៈ នៅមន្ទីរពេទ្យបង្អែកខេត្ត និងសាលាគរុសល្យ និងវិក្រឹតការខេត្ត...
ព័ត៌មានលំអិតរាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៧១នាក់ និងព្យាបាលជាសះស្បើយ ៧៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ៧១នាក់ ក្នុងនោះករណីទី១ ដល់ទី៣ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី៤...
ព័ត៌មានលំអិតអាជ្ញាធរស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកក្កដានេះ បានសម្រេចបិទជាបណ្ដោះអាសន្ននូវផ្សារចារឈូក ស្រុកអង្គរជុំ ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមគ្រូពេទ្យរកឃើញមានអាជីវករក្នុងផ្សារនេះ និងអ្នកពាក់ព័ន្ធជាង៥០នាក់ទៀត មានវិជ្ជមានមេរោគកូវីដ-១៩។ បើតាមលោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលស្រុក បានសម្រេចបិទផ្សារចារឈូកនេះកាលពីល្ងាចថ្ងៃទី១៤...
ព័ត៌មានលំអិតយោងតាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុក និងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកស្វាយលើ និងស្រុកជីក្រែង បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកស្វាយលើ និងស្រុកជីក្រែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។...
ព័ត៌មានលំអិតឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៏លើកឡើងថា សម្រាប់ក្រសួងព័ត៌មាន បានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សនេះ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ចំនួន ៥០០តេស្ត ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន ៣ រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទុកសម្រាប់មន្ត្រី និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.