នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ នេះ លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ និង សហការី បាននាំយកទឹកបរិសុទ្ធចំនួនប្រមាណជាង២០០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចំនួន៥ទីតាំង គឺទីតាំងវត្តកេសរារាម , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុក ដែលមានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង ដែលពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០នាទី...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើការព្រមានខ្លាំងៗ និង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រោះថាការចាក់វ៉ាក់សាំងនាពេលនេះ គឺមិនគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយឡើយ...
ព័ត៌មានលំអិតក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយ លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចខេត្តសៀមរាប បានសម្រេចបញ្ជូនខ្លួនថៅកែដេប៉ូឈើ និងបក្សពួកចំនួន២នាក់ទៀត បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីសាកសួរអស់រយះពេល ៣ថ្ងៃជាប់ៗគ្នា។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានបញ្ជាកតាមទូរសព្ទ័ថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានរៀបចំដាំកូនឈើទាលចំនួន៦២៥ដើម នៅលើផ្ទៃដីទំហំ១ហិកតា ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដា២០២១ ក្នុងគោលបំណង បំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិត ថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស ។...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យមាន ឈ្មោះ ជិន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ...
ព័ត៌មានលំអិតរដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី០៦ ខែកក្កដានេះ បានសម្រេចពីការបន្តការបិទការលក់ដូរ នៅផ្សារលើធំថ្មី ចំនួន២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់ទីតាំងផ្សេងទៀត បន្ទាប់ក្រុមគ្រូពេទ្យបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ជាច្រើននាក់នៅក្នុងផ្សារនោះ ។ ក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ការបិទនេះដែរ គឺក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ទីតាំងដែលត្រូវបិទ...
ព័ត៌មានលំអិតក្រុមអាជីវករជាង១ពាន់នាក់ក្នុងផ្សារដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប បាននាំគ្នាផ្ដល់សំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅវិទ្យាល័យដំដែក ខណៈដែលពួកគាត់មានការសង្ស័យឆ្លងមេរោគកូវីដ-១៩ ពីអ្នកលក់នំនៅក្នុងសផ្សារដំដែកនោះ។ បើតាមលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានបញ្ជាក់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នថា ការធ្វើតេស្ដអាជីវករនៅផ្សារដំដែកនោះ បានធ្វើឡើងចាប់ពីថ្ងៃទី០៣ ខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់នំនៅខាងក្រោយផ្សារចូលទៅក្នុងផ្សារ និងអ្នកដឹកទំនិញចេញពីផ្សារកំពង់ក្ដី...
ព័ត៌មានលំអិតក្រោមការឧបត្ថម្ភមូលនិធិពីកម្មវិធីស្បៀងអាហារសម្រាប់កម្ពុជា( Rice for Cambodia) នៅអូស្ត្រាលី ផ្តល់តាមរយៈគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិតនិងក្តីសង្ឃឹម បានសម្រេចសាងសង់លំនៅឋានមួយខ្នងផ្ទាល់ដី មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ប្រក់ស័ង្កសី ចំណាយថវិកាជាង១.៤០០ដុល្លារអាមេរិក ជូនគ្រួសារលោក ពេជ្រ ធី រស់នៅភូមិលៀបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ដែលជាគ្រួសារក្រីក្របំផុតមួយនៅក្នុងតំបន់នេះ ។ ព្រះភិក្ខុ ធម្មទិន្នោ...
ព័ត៌មានលំអិតរដ្ឋបាលខេត្ត បានប្រកាសជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១៤៤នាក់, ព្យាបាលជាសះស្បើយ ២៥នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ ដូចមានរាយនាមក្នុងតារាង ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.