ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ឆ្លៀតក្នុងឱកាសដ៏មមាញឹកប្រកបដោយទឹកចិត្តអាណិត ស្រលាញ់ រាប់អាន ក្រោមដំបូលសន្តិភាពតែមួយ ដោយមិនរើសអើងក្នុងសកម្មភាពមនុស្សធម៍នៃចលនា ចែករំលែកធនធានផ្ទាល់ខ្លួន និងការកៀងគរបាននូវការជួយឧបត្ថមបន្ថែមជាបន្តបន្ទាប់ផងនោះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី ខេង ខេមរា នាយផ្នែករដ្ឋបាលសរុប និងជាសមាជិកទទួលការងារអាគារឃាត់ខ្លួនស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញចុះសួរសុខទុកនាំយកនូវគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុអេង...

ព័ត៌មានលំអិត

សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឧបករណ៍សម្ភារសង្គ្រោះគ្រោះមហន្ដរាយ ដូចជា ៖ ឯកសណ្ឋានឈុត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់បន្ថែម ខណៈមានអ្នកជាសះស្បើយ ២៩នាក់ នៅថ្ងៃទី៣០ ម្សិលមិញនេះ

រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៥០នាក់ និងព្យាបាលឱ្យជាសះស្បើយចំនួន ២៩នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ:នេះ។ ក្នុងចំណោមករណីរកឃើញថ្មីទាង៥០នាក់នោះ ចំពោះករណីទី១ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៩ ដល់ទី២៤ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៥ ជាករណីឆ្លងមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម។ ក្នុងនោះ...

ព័ត៌មានលំអិត

កម្ពុជា-ឥណ្ឌូនេស៊ី រៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នាក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនចំណងមិត្តភាពរួមទាំងការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ នៃប្រទេសទាំងពីរ

ឯកឧត្តម សូឌី រាម៉ាន់ ហាសាំង ឯកអគ្គរដ្ឋទូតសាធារណៈឥណ្ឌូនេស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី យើងបានរៀបចំព្រឹត្តិការណ៍ជិះកង់រួមគ្នា ដើម្បីបង្កើនចំណងមិត្តរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ខណៈដែលកម្មវិធីមួយចំនួនត្រូវបានខកខាន រយៈពេលជាង១ឆ្នាំកន្លងមក ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ហើយតាមរយៈព្រឹត្តិការណ៍នេះដែរ ក៏ជាការរួមចំណែក ផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៦០នាក់ ដែលជាចំនួនកើនឡើងខ្លាំង, ព្យាបាលជាសះស្បើយ ១៦នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៦០នាក់, ព្យាបាលឱ្យជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ ១នាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ម្សិលមុិញ ដូចមានរាយនាមក្នុងតារាង។ ក្នុងនោះ...

ព័ត៌មានលំអិត

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបើកកិច្ចពិភាក្សាលើបញ្ហាមួយចំនួនក្នុងការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបើកកិច្ចពិភាក្សាលើបញ្ហាមួយចំនួនក្នុងការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារអន្តរក្រសួង អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ៩៥នាក់ ដែលជាចំនួនកើនឡើងខ្លាំង ខណៈមានអ្នកជាសះស្បើយ ២៩នាក់ និងស្លាប់ចំនួន ១នាក់

រដ្ឋបាលខេត្តសៀមរាបបានប្រកាសជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៩៥នាក់, ព្យាបាលឱ្យជាសះស្បើយចំនួន ២៩នាក់ និងស្លាប់ ១នាក់ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងនោះដែរចំពោះករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៣៦ ដល់ទី៤៣, ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ...

ព័ត៌មានលំអិត

មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់ នឹងទទួលរងនូវការផាកពិន័យ

ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប លោក ហ៊ុន រស្មី បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា នេះថា អាជីវករដែរប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្មដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម។ ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ...

ព័ត៌មានលំអិត

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប និងគ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២១

ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល វាយតម្លៃខ្ពស់ចំពោះវឌ្ឍភាពនៃកិច្ចដំណើរការការដ្ឋានផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ដោយការអះអាងថា វាមិនមានការប្រែប្រួលនោះទេ លទ្ធផល១០០%ដែលបានព្យាករណ៍ទុកនៅចុងខែធ្នូខាងមុខ និងបញ្ចប់ការដ្ឋានក្នុងប្រតិបត្តិការរយៈពេល១៣ខែ។ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រុមការងារបច្ចេកទេស ចុះពិនិត្យមើល និងវាយតម្លៃលើវឌ្ឍនភាពនៃកិច្ចដំណើរការការដ្ឋានស្ថាបនាជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប។ ក្នុងដំណើរបំពេញការងារនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបសម្រេចយកវិទ្យាល័យអង្គរ ជាទីតាំងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំរិតស្រាល

ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងសហគមន៍ខេត្ដសៀមរាប អាជ្ញាធរខេត្ដនេះបានសម្រេចយកវិទ្យាល័យអង្គរមួយទៀត ធ្វើជាមជ្ឍមណ្ឌលព្យាបាលអ្នកមានជំងឺកូវីដ១៩ ដែលមានកំរិតស្រាល ខណៈដែលទីតំាងពីរទៀត នៅក្នុងសៀមរាបសម្រាប់ព្យាបាលអ្នកជំងឺកំរិតធ្ងន់និងកំរិតស្រាល។ បើតាមឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទិប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប មានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការយកវិទ្យាល័យអង្គរធ្វើជាមជ្ឍមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺនៅកន្លែងពីរទៀត ខណៈដែលអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជាបន្ដបន្ទាប់...

ព័ត៌មានលំអិត
Page 356 of 701 1 355 356 357 701

Recommended

សូម Like និង Follow ពួកយើង