ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលក្រុងសៀមរាបដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងភូមិទាំង៤ ក្នុងសង្កាត់ស្រង៉ែ បន្ទាប់ពីការបិទបញ្ចប់ការកំណត់ជាតំបន់ក្រហម

បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបិទបញ្ចប់ការកំណត់ “តំបន់ក្រហម” នៅភូមិចំនួន៤ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ដើម្បីជាការអនុវត្តតាមគោលការណ៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កាលរសៀលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក...

ព័ត៌មានលំអិត

យ៉ាងហោចមនុស្សប្រមាណ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប

សម្រាប់ព័ត៌មានបឋម យ៉ាងហោចមនុស្សប្រមាណ ៤០០នាក់ មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារលើធំថ្មី ក្រុងសៀមរាប និងឈានដល់ការសម្រេចបិទទាំងស្រុងរយៈពេល ១៤ថ្ងៃ ដោយសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប នៅចាប់ពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ។ តាមឱ្យដឹងពីឯកឧត្ដមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បង្ហាញថា អាជីវករ នៅក្នុងផ្សារលើធំថ្មីនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋស្នើសុំដីបង្កបង្កើនផល ក្នុងស្រុកស្រីស្នំ យល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា

ប្រជាពលរដ្ឋ ១៧គ្រួសារ ក្នុងចំណោម ១៩គ្រួសារ មកពី៧ភូមិ ក្នុងឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប បានយល់ព្រមបញ្ឈប់ការកាប់ទន្ទ្រានដី ក្នុងតំបន់គម្របព្រៃឈើទំហំជាង១០០ហិកតា តាមរយៈកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្ត ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរស្រុក នេះបើតាមការឱ្យដឹងតាមទូរស័ព្ទពីលោក ហម ផល ប្រធានរដ្ឋបាលស្រុកស្រីស្នំ រសៀលថ្ងៃទី២៤...

ព័ត៌មានលំអិត

មន្ទីរសង្គមកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បន្តចុះចែកអំណោយរាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ ក្នុងខេត្តសៀមរាប

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រលំបាកក្នុងវិបត្តិកូវីដ-១៩ចំនួន ៥៥គ្រួសារ មកពីឃុំចំនួន ៣ ក្នុងស្រុកពួក រួមមាន៖ ១- ភូមិល្វាចំនួន...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល និងទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក នូវថវិកាចំនួន៩,០០០,០០០រៀល និងអំណោយរបស់ ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ នូវថវិកាចំនួន ១០,០០០ដុល្លារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ

ខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមយកវិទ្យាល័យអង្គរជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានប្រសាសន៍ថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប កាន់តែកើតឡើងជារៀងរាល់ថ្ងៃនោះ ជាពិសេសនៅក្នុងក្រុងសៀមរាប បានធ្វើឲ្យចំនួនអ្នកជំងឺច្រើនលើសចំនួនគ្រែសម្រាប់ព្យាបាលដែលបានគ្រោងទុក ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ អាជ្ញាធរខេត្តបានគ្រោងយកវិទ្យាល័យអង្គរ ជាកន្លែងទី៣ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្ននេះនៅក្នុងក្រុងសៀមរាប មានមន្ទីរពេទ្យបង្អែកខេត្ត និង សាលាគោរុកោសល្យ និង វិក្រឹត្តការខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

 តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលជាតំបន់មានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នៅខេត្ដសៀមរាប ត្រូវបានបញ្ចប់ នៃការបិទខ្ទប់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ហើយ ។ តំបន់ដែលកំណត់ជាតំបន់គ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩នេះ មានទីតាំងរួមមាន÷" តំបន់ក្រហម" នៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប...

ព័ត៌មានលំអិត

រថយន្តព្រូស ក្តៅខ្លាំងសម្រុកចូលផ្ទះវេរលុយទាំងកំរោល បង្កការភ្ញាក់ផ្អើល

បុរសបុគ្គលិក អចលនទ្រព្យ ម្នាក់បើកបរឡានព្រូសស្ទើរភ្លើង ជិះគ្នា៣នាក់ គេចពីម៉ូតូរ៉ឺម៉ក មិនជាន់ហ្វាំង បែរជាជាន់ហ្គារបន្ថែមល្បឿន បណ្តាលឱ្យចូលក្នុងផ្ទះប្រជាពលរដ្ឋទាំងកំរោល សំណាងល្អ គ្មានមនុស្ស ចំណែកអ្នកបើកឡាន និងអ្នករួមដំណើរទាំងពីរមិនមានរបួសស្នាមអ្វីទាំងអស់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងថ្ងៃនោះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវចាក់ប៊ីតុង ក្រោយផ្សារលើធំថ្មី (ហៅផ្លូវតាអុច) ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងព័ត៌មាននាំយកអំណោយជាស្បៀងអាហារប្រគល់រដ្ឋបាលស្រុកកោះសូទិន ដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន...

ព័ត៌មានលំអិត
Page 358 of 701 1 357 358 359 701

Recommended

សូម Like និង Follow ពួកយើង