ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរត្រូវបន្តយកចិត្តទុកបន្ថែមលើការត្រួតពិនិត្យអ្នកធ្វើដំណើរ ខណៈការហាមធ្វើដំណើរទូទាំងប្រទេសបានបិទបញ្ចប់

កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរង តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការជួបប្រជុំបន្ទាន់មួយ ជាមួយរដ្ឋបាលស្រុកក្រឡាញ់់ និងស្រុកស្រីស្នំ ព្រមទាំងកម្លាំងសមត្ថកិច្ចរួមសហការដទៃទៀត នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពី រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចស្ដីពី...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប៖ ការបិទខ្ទប់៣សង្កាត់ បម្រាមគោចរ និងច្រកពិនិត្យសុខភាពក្នុងខេត្ត នៅបន្តអនុវត្តន៍ដដែល

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាប នៅតែបន្តដាក់ច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកធ្វើដំណើរឆ្លងកាត់ និងចូលមកកាន់ខេត្តសៀមរាប នៅចំណុចព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះដដែល។ ទន្ទឹមនោះ បម្រាមគោចរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ និង ការបិទខ្ទប់សង្កាត់ទាំង៣...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកសូទ្រនិគម បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន ២២គ្រួសារ នៅស្រុកសូទ្រនិគមន មាន៖ ឃុំចាន់ស រលំ៦ខ្នង របើកដំបូល១៥ខ្នង និងឃុំកៀនសង្កែ របើកដំបូល១ខ្នង និងបណ្ដាលឱ្យមានប្រជាពលរដ្ឋរងរបួសចំនួន...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិចំនួន៧គ្រួសារ នៅក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាលីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន ៧គ្រួសារ នៅឃុំតាសៀម ស្រុកស្វាយលើ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ ដោយអំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាឱកាសនោះ ក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

បើទោះបីជានៅក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលបានបិទការចូលទស្សនានៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសក្តី ក៏ក្រុមការងាររបស់អាជ្ញាធរដែលមានភារៈកិច្ចគ្រប់គ្រងរមណីដ្ឋានអង្គរ នៅតែមានសកម្មភាពនៅគ្រប់គោលដៅទាំងអស់។ បើតាមលោក សេង សុធារ៉ា ប្រធានស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមេសានេះថា គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ លោកបន្តថា ក្រុមការងារប្រចាំការនីមួយៗ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលផ្ទះ ចំនួន ០៧គ្រួសារ រស់នៅក្នុងឃុំតាសៀម ស្រុកស្វាយលើ ទទួលបានអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ថ្លែងសំណេះសំណាលជាមួយអ្នកសារព័ត៌មានចំនួន២០រូបមកពីជាង១០ស្ថាប័ន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២១មខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ថា៖ បងប្អូនអ្នកសារព៌ត៌មានទាំងរដ្ឋ និងឯកជន ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(រាប់ទាំងគ្រួសារផង) សូមរួសរាន់ទៅទទួលការចុះឈ្មោះនៅមន្ទីរព័ត៌មានខេត្ត។ ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីពេលល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានអ្នកឃ្វាលក្របីចំនួន២នាក់ត្រូវបានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ប៉ុន្តែសត្វក្របីទាំង២ក្បាលរបស់គាត់ ត្រូវបានបាញ់ស្លាប់នៅនឹងកន្លែងភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង នៅក្នុងភូមិសាស្ត្រភូមិព្រះដាក់ ឃុំព្រះដាក់...

ព័ត៌មានលំអិត

ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សំ មករា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ រួមមាន ៖ ឃុំវ៉ារិន រលំផ្ទះចំនួន៧ខ្នង , របើកដំបូលផ្ទះ ចំនួន ១៣ខ្នង និងឃុំស្រែណូយ រលំផ្ទះចំនួន១ខ្នង និង របើកដំបូលផ្ទះចំនួន៣ខ្នង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១...

ព័ត៌មានលំអិត
Page 375 of 701 1 374 375 376 701

Recommended

សូម Like និង Follow ពួកយើង