ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ

បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២.៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀតដែលចំណុះឲ្យយោធភូមិភាគទី៤នេះ។ លោក...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រកាសបង្កើតការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្តេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបង្កើតដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមមួយកន្លែងបន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

សមត្ថកិច្ចចម្រុះចុះបង្រា្កបទីតាំងលួចក្លែងបន្លំចែកចាយផលិតផលម៉ាក NNP មួយចំនួននៅក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១នេះ នគរបាលប្រឆាំងបទល្មើសក្លែងបន្លំនៃក្រសួងមហាផ្ទៃ និងសមត្ថកិច្ចចម្រុះផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ថេង សំណាង បានចុះប្រតិបត្តិការបង្រ្កាបទីតាំងលក់ចែកចាយផលិតផលម៉ាក NNP ក្លែងក្លាយ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះផ្សព្វផ្សាយនូវវិធានការ៣ការពារ និង ៣កុំ ដល់សិស្សានុសិស្សនៅវិទ្យាល័យ១០ មករា ១៩៧៩

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុកការងារ បានចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ លើវិធានការ៣ការពារ និង ៣កុំ ដល់យុវសិស្សដែលជាប្រធានថ្នាក់ អនុប្រធានថ្នាក់ ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា សហភាពហព័ន្ធយុវជនកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា សរុបចំនួន១៤២នាក់ នៅវិទ្យាល័យ១០...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្ត សំណូមពរដល់ពលរដ្ឋទាំងអស់ដែលកំពុងធ្វើចត្តាឡីស័កក្នុងទូទាំងខេត្តសៀមរាប កុំព្យាយាមរត់ចេញពីមណ្ឌលចត្តាឡីស័ក ព្រោះនាំឲ្យខ្លួនឯងមានទោស

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ហើយនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដូច្នេះដើម្បីចៀសវាងការជាប់ទោសទណ្ឌ ឬ...

ព័ត៌មានលំអិត

រថយន្តដឹកថ្នាំពេទ្យមួយគ្រឿងត្រូវបានឆេះអស់ទាំងស្រុងនៅចំកណ្ដាលក្រុងសៀមរាប

បើតាមសមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោង១៣ និង៤៥នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ រថយន្តមួយគ្រឿងដោយមានដឹកថ្នាំពេទ្យពេញក្នុងរថយន្ត ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងនៅចំណុចមុខឱសថស្ថានព្រះវិហារស្ថិត ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា រថយន្តដែលឆេះខាងលើជាប្រភេទរថយន្តម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Y.5865 ជារថយន្តដឹកសម្ភារៈពេទ្យរបស់ក្រុមហ៊ុនMedibest នៅភ្នំពេញ បើកបរបមានឈ្មោះ ជ្រែង...

ព័ត៌មានលំអិត

ស្ពានបណ្តែតទឹកនៅប្រាសាទអង្គរវត្ត ត្រូវបានជួសជុលដើម្បីធានាសុវត្ថិភាពដល់អ្នកទេសចរ

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញ នៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដោយក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ...

ព័ត៌មានលំអិត

គិតត្រឹមរយៈពេល២ខែដើមឆ្នាំ២០២១ការបង្គ្រាបករណីគ្រឿងញៀនក្នុងខេត្តសៀមរាបមានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០

បើតាមការបញ្ជាក់របស់លោកវរសេនីយទោ ណាម ណម នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា គិតត្រឹមរយៈពេល២ខែក្នុងឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការបង្គ្រាបករណីគ្រឿងញៀនបានចំនួន៩៥ករណី ឃាត់ខ្លួនមនុស្សចំនួន៥៣៣នាក់ ក្នុងនោះស្រីចំនួន២៦នាក់ មានការកើនឡើងជាឆ្នាំមុនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺមានត្រឹមតែ៨៦ករណីឃាត់ខ្លួនមនុស្សចំនួន៣៣២នាក់ ក្នុងនោះស្រីចំនួន១៦នាក់ គឺមានការកើនឡើងចំនួន៩ករណី ក្នុងករណីប្រើប្រាស់គ្រឿងញៀនមានចំនួន៦ករណី ។ លោកបានបន្តថា...

ព័ត៌មានលំអិត

ក្រុមការងារបច្ចេកទេសស្ពានថ្នល់របស់អន្តរក្រសួងចុះពិនិត្យការស្ថាបនាផ្លូវ១៣ខ្សែក្នុងក្រុងសៀមរាបរបស់កងវិស្វកម្ម១៧៨

នៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសស្ពានថ្នល់នៃក្រសួងការពារជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ។ បើតាមឧត្តមសេនីយ៍ឯក សឿន រឿត នាយករង...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបនាំនាំយកអំណោយផ្ដល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភផ្ដល់ជូនដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលា។ អំណោយក្នុងឱកាសនោះដែររួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស...

ព័ត៌មានលំអិត
Page 386 of 701 1 385 386 387 701

Recommended

សូម Like និង Follow ពួកយើង