ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អភិបាលក្រុងសៀមរាបបង្ហាញថា៖ ការផ្ទុះកូវីដ១៩ក្នុងសហគមន៍មិនមែនជាឧបសគ្គក្នុងការស្ថាបនាផ្លូវ៣៨ខ្សែឡើយ

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប លោកបានថ្លែងឲ្យដឹងនៅថ្ងៃទី១៥ ខែមីនានេះថា បើទោះបីជាមានព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈក៍ដោយ ក៍ប៉ុន្ដែការអនុវត្ដគម្រោងស្ថាបនាហេដ្ឋារចនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងនេះ មិនមានការរាំងស្ទះ ឬរអាក់រអួលនោះឡើយ។ បច្ចុប្បន្ននេះក្រុមការងារសងសង់គ្រប់អង្គភាពបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការសាងសង់ផ្លូវ៣៨ខែ្សនោះ ដើម្បីអោយសម្រេចគោលដៅតាមការគ្រោងទុកអោយរួចរាល់នៅដើមឆ្នាំ២០២២។ ហើយមកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង៣០ភាគរយហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ លោក...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាបបើកការសើបអង្គេតកំណត់មុខសញ្ញាជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបកំពុងធ្វើការសើបអង្គេតតាមដានជនសង្ស័យចំនួន៤នាក់ ពីបទប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា កម្លាំងលោកនៅមិនទាន់កំណត់មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះក្រោយកើតហេតុជនរងគ្រោះពុំទាន់បានដាក់ពាក្យបណ្តឹង ដោយកំពុងសំរាកព្យាបាលហើយមានតែបងប្អូនមកផ្តល់ព័ត៍មានខ្លះៗប៉ុណ្ណោះ។ ប៉ុន្តែលោកសន្និដ្ឋានថាចំពោះករណីនេះទំនងពិបាកស្រាវជ្រាវ ព្រោះមិនអាចកំណត់បានថាករណីនេះជារឿងគុំនំ ឬយ៉ាងណាព្រោះជនរងគ្រោះដើរដេកពាសវាលពាសកាល ទោះបីអាជ្ញាធរមានសមត្ថកិច្ចហាមយ៉ាងណាក៍មិនស្តាប់ ខណ:នេះសមត្ថកិច្ចរបស់លោកកំពុងទៅសាកសួរជនរងគ្រោះបន្ថែម...

ព័ត៌មានលំអិត

បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស បានបង្ហាញនូវការព្រួយបារម្ភ ខណៈបរិមាណទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំក្នុងក្រុងសៀមរាបមួយនេះ បានបន្តស្រកចុះយ៉ាងខ្លាំង ដោយសារកត្តាអាកាសធាតុ។ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា ដោយសារទទួលរបបទឹកភ្លៀងមិនទៀងទាត់កាលពីរដូវវស្សាកន្លងមកនោះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹមមានកម្ពស់ទឹកត្រឹម ៤តឹកប៉ុណ្ណោះ។ ដើម្បីបញ្ចៀសការបាត់បង់...

ព័ត៌មានលំអិត

អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ន

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមធ្វើការអំពាវនាវហើយអំពាវនាវទៀត ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន  លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ  ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ  គឺវីរុសកូវីដ-១៩  បម្លែងថ្មី  កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា  ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ  ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង  ដែលមានការចម្លងបន្តគ្នាលឿនណាស់  និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។  ដូច្នេះពេលនេះនៅផ្ទះ ...

ព័ត៌មានលំអិត

រយៈពេល៣ថ្ងៃអាជ្ញាធរខេត្តសៀមរាប ត្រួតពិនិត្យសុខភាពបឋមនិងស្រង់ស្ថិតិអ្នកដំណើរ បានចំនួនជិត៥,០០០នាក់

រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិអ្នកដំណើរ ចូលមកខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានចំនួន៤,៧៧០នាក់ នេះបើតាមការបង្ហា្ពញពីលោក ចិក គឹមជុន នាយករងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែមីនានេះ។ តាមប្រសាសន៍នៅប៉ុស្តិត្រួតពិនិត្យក្នុងស្រុកជីក្រែង...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

បើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) សម្រាប់អ្នកដែលចង់ចាក់លើកទី១តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ។ តាមសេចក្តីបានបញ្ជាក់ទៀតថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ជូនដល់ក្រុមមនុស្សមួយចំនួន...

ព័ត៌មានលំអិត

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

តាមសេចក្ដីជូនដំណឹងការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ចុះថ្ងទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រី ដែលផ្ទុកជំងឺកូវីដ-១៩ លទ្ធផល គឺអវិជ្ជមាន កូវីដ -១៩ ទាំងអស់នោះ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ក្នុងឱកាសចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើតឡើងជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដូចជាការបិទតំបន់កំសាន្តខ្លះៗ និង តំបន់រដ្ឋបាលមួយចំនួនផងដែរ ជាពិសេសបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទៅសូមឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ។ លោកវេជ្ជបណ្ឌិត...

ព័ត៌មានលំអិត
Page 388 of 701 1 387 388 389 701

Recommended

សូម Like និង Follow ពួកយើង