Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អ្នកនាំពាក្យក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ន

ដោយ Pothe Thun
13/03/2021
នៅក្នុង ​គ្រោះធម្មជាតិ, ចំណេះដឹង និង ការអប់រំ
អ្នកនាំពាក្យក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ន
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមធ្វើការអំពាវនាវហើយអំពាវនាវទៀត ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន  លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ  ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ  គឺវីរុសកូវីដ-១៩  បម្លែងថ្មី  កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា  ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ  ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង  ដែលមានការចម្លងបន្តគ្នាលឿនណាស់  និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។  ដូច្នេះពេលនេះនៅផ្ទះ  និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ  ហើយមិនត្រូវបង្កការជួបជុំគ្នាច្រើនណាមួយនោះទេ  ដូចជាពីធីមង្គលការ  ឡើងផ្ទះ  បុណ្យសាសនាផ្សេងៗ  ដោយពន្យាពេល  គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត  ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។  ជ្រើសរើសយកការបញ្ឈប់ការជួបជុំ  ឫការពន្យាពេលនៃការរៀបចំពិធីនានា  ល្អប្រសើរជាជាងការឆ្លងហើយអាចស្លាប់បានគ្រប់ពេលវេលានាពេលនេះ។

សូមចងចាំថា  វីរុសបម្លែងថ្មីនេះ  សាហាវជាង  និងខ្លាំងជាងវីរុសនាពេលមុនៗ  ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា  ដែលថ្មីៗនេះ  យើងមានករណីស្លាប់មួយនាក់រួចទៅហើយៗក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះយ៉ាងមមាញឹកជាទីបំផុត។

សូមបងប្អូនថែរក្សាសុខភាព  និងមើលកូនចៅឱ្យបានល្អ  កុំឱ្យដើរចេញក្រៅរហេតរហូត  សម្រាប់មនុស្សពេញវ័យ  បើមិនមានការចាំបាច់ទេនោះ  សូមនៅផ្ទះល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់  ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

ក្រសួងព័ត៌មាន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីបញ្ហាគ្រឿងញៀន នៅខេត្តស្វាយរៀង ជំរុញចលនាជាតិប្រយុទ្ធប្រឆាំង

18/11/2025
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងបណ្ដុះបណ្ដាលសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា

17/11/2025

ដំណាក់កាលនេះ  ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល  និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងក្រសួងសុខាភិបាលបានដាក់ចេញ  ដូចជាការអំពាវនាវខាងលើនេះជាដើម  ហើយរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ  ទាំងអស់គ្នា  ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់។

បរាជ័យ  ឫជោគជ័យលើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩  បម្លែងថ្មីនាពេលនេះ  គឺអាស្រ័យលើការចូលរួមរបស់បងប្អូនទាំងអស់គ្នា  និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ  និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩  បម្លែងថ្មីនាពេលនេះផងដែរ។      សូមអរគុណ។

លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

Tags: កូវីដ-១៩លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

សមត្ថកិច្ចខេត្តសៀមរាបបើកការសើបអង្គេតកំណត់មុខសញ្ញាជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ក្នុងខេត្តសៀមរាប

សមត្ថកិច្ចខេត្តសៀមរាបបើកការសើបអង្គេតកំណត់មុខសញ្ញាជនដៃដល់វាយប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.