លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា ម្ចាស់ស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ត្រូវយល់ដឹងឲ្យច្បាស់អំពីច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលស្ថិតក្រោមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តសៀមរាប ជាអង្គភាពស្នួលបានដើរតួនាទីយ៉ាងសំខាន់ ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម...
ព័ត៌មានលំអិតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាញអង្គការសង្គមស៊ីវិលខេត្តសៀមរាបចំនួន៥០ បានជួបជុំគ្នាដើម្បីធ្វើការឆ្លុះបញ្ចាំងពីលទ្ធផលការងារសម្រាប់ឆ្នាំ២០២០ និងទិសដៅការងាររយៈពេល៣ឆ្នាំ(២០២១-២០២៣)ដើម្បីចែករំលែកបទពិសោធន៍ និងផ្តល់ការយល់ដឹងអំពីគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ទាក់ទងនឹងគំនិតនៃការអភិវឌ្ឍន៍ នៅក្នុងការតស៊ូមតិ និងកំណត់ទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ក្នុងការសម្រេចជោគជ័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៣ឆ្នាំ។ លោកស្រី ញាណ ភួងម៉ាលី នាយិកាអង្គការរចនាស្រ្តី និងជាប្រធានបណ្តាញសម្របសម្រួលអង្គការមិនមែនរដ្ឋាភិបាលខេត្តសៀមរាប មានប្រសាសន៍ថាកិច្ចប្រជុំពេលនេះ គឺជាការឆ្លុះបញ្ចាំងលើលទ្ធផលនៃការវាយតម្លៃតម្រូវការលើការកសាងសមត្ថភាពដោយ ធ្វើអោយប្រសើរឡើងនូវអភិបាលកិច្ចល្អ គណនេយ្យភាពសម្រាប់កិច្ចពិភាក្សា...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារសន្ដិសុខយោធាឆ្នាំ២០២០ និងលើកទិសដៅសកម្មភាពការងារបន្ដសម្រាប់ឆ្នាំ២០២១ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានណែនាំឲ្យមេបញ្ជាការនៅតាមបណ្តាអង្គភាព ចំណុះយោធភូមិភាគទី៤ ទាំងបួនខេត្ដរួមមាន ខេត្ដសៀមរាប ព្រះវិហារ ឧត្ដរមានជ័យ ខេត្ដកំពង់ធំ ត្រូវរៀបចំឯកសារបញ្ជីឈ្មោះយោធាអោយបានត្រឹមត្រូវ ដើម្បីត្រៀមចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩...
ព័ត៌មានលំអិតមន្ត្រីរដ្ឋបាលស្រុកស្រីស្នំ បានឲ្យដឹងថា ដោយមានការគាំទ្រពីលោក អ៊ាន សុខា ប្រធានយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ និង អ្នកគ្រូ ឈន សុគន្ធា រដ្ឋបាលស្រុកស្រីស្នំ នឹងរៀបចំកម្មវិធីជិះកង់មួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិនារីផង និងជួយផ្សព្វផ្សាយពីៅតំបន់ទេសចរណ៍នៅក្នុងស្រុកស្រីស្នំទាំងមូលផង ដែលកម្មវិធីជិះកង់នេះ គឺចេញដំណើរពីទីតាំងភូមិវប្បធម៌ ក្នុងក្រុងសៀមរាប...
ព័ត៌មានលំអិតថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សយយស បំពាក់ឋានន្តរស័ក្កិ និងប្រកាសមុខតំណែងជូនមន្រ្តីអង្គភាពពន្ធនាគាខេត្តសៀមរាប ចំនួន២៥៧នាក់ នៅថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធនាគាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានជនជាប់ឃុំជិត៤ម៉ឺននាក់ ក្នុងនោះពន្ធនាគាខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត៣ពាន់នាក់បន្ទាប់ពីពន្ធនាគាព្រៃស។ ឯកឧត្តមបន្តថា កន្លងមកនេះអង្គភាពពន្ធនាគាខេត្តសៀមរាប ធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តសៀមរាបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ បានដំណើរការហើយ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១. នៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ...
ព័ត៌មានលំអិតឯកឧត្តម លីវ សុខុន ទីប្រឹក្សានៃក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ដើមឆ្នាំ២០២០ នៃការកើតឡើងដំបូងនៃវិបត្តិកូវីដ-១៩នៅកម្ពុជា ព័ត៌មានមិនពិត បានបង្កឲ្យមានភាពតក់ស្លុតនៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ ហើយអ្វីដែលអាចប្រសើរឡើងវិញ គឺការអំពាវនាវរបស់រាជរដ្ឋាភិបាល និងការទទួលស្គាល់ក្រសួងសុខាភិបាល ថាជាប្រភពច្បាស់ការ សម្រាប់ព័ត៌មានស្តីអំពីស្ថានភាពកូវីដ-១៩ ហេតុនេះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ តួនាទី-ភារកិច្ចរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ ចំពោះការចូលរួមប្រឆាំងទប់ស្កាត់វិបត្តិកូវីដ-១៩។...
ព័ត៌មានលំអិតលោកស្រី មឿន សូលីដា នាយិការងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ បច្ចុប្បន្ននេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកក្នុងសាលពិព័រណ៍ទាំង៤របស់សារមន្ទីរមានដូចជា៖...
ព័ត៌មានលំអិតតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ជាកន្លែងអភិរក្សមេពូជត្រី និងសត្វស្លាបជាច្រើនប្រភេទ កំពុងទាក់ទាញអ្នកទេសចរណ៏មកកំសាន្ត ជារៀងរាល់ថ្ងៃ ឲជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ព្រមទំាងថ្ងៃបុណ្យទាន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុង/ខេត្ដសៀមរាប។ តំបន់បឹងពារាំង គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលអ្នកទេសចរណ៍អាចធ្វើដំណើរដោយជិះឡាន ឬជិះម៉ូតូប្រើពេលតែ ៣០នាទីប៉ុណ្ណោះ។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេចចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់បឹងពារាំង...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីគំនិតផ្តួចផ្តើមមួយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវនៅជនបទ ដែលគួរតែផ្លាស់ប្តូរពីគម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលត្រូវចំណាយច្រើនលើការថែទាំជួសជុល មកជាគម្រោងកសាងផ្លូវបេតុងជំនួសវិញ ដែលធានាបានគុណភាពប្រើប្រាស់តយូរអង្វែងជាង ដូច្នេះបើអាចធ្វើបាន ចាប់ពីឆ្នាំ២០២១នេះតទៅ ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.