ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ដែលបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក អញ្ជើញបើក សន្និសីទស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ នៅក្រុងសៀមរាប

សន្និសីទរយៈពេល ៣ថ្ងៃ ស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ ត្រូវបានបើកក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ផាតទ្រីក មើហ្វី (W. Patrick Murphy) នៅសណ្ឋាគារសូហ្វីថែល ក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

 ឯកឧត្ដម ទៀ សីហា និង លោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក

កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ រួមជាមួយនឹងក្រុមគ្រួសារ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅក្នុងសាលាសង្កាត់គោកចក ដែលជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ ។ មានប្រសាសន៍ជួបសំណេះសំណាលជាមួយនឹងមន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោត ឯកឧត្ដម ទៀ...

ព័ត៌មានលំអិត

កិច្ចប្រជុំសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សានិងសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប ដែលមានពិភាក្សាលើប្រធានបទទីក្រុងឆ្លាតចំនួន៤ចំនុច រួមមាន ៖១. ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល , ២. អ៊ីនធឺណិត ល្បឿនលឿន 5G & Public wifi , ៣. កាម៉េរ៉ា...

ព័ត៌មានលំអិត

គ្រួសារងាយរងគ្រោះក្នុងក្រុងសៀមរាបជាង១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បងប្អូនក្រុមគ្រួសារងាយរងគ្រោះចំនួន១១៦គ្រួងសារ មកពី៣សង្កាត់ក្នុងក្រុងសៀមរាប រួមមាន ៖ សង្កាត់គោកចក ចំនួន៨៩គ្រួសារ , សង្កាត់ស្វាយដង្គំ ចំនួន ១៦គ្រួសារ និងសង្កាត់ស្លក្រាមចំនួន១១គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលពិធីនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍វង្ស (ហៅវត្តថ្មី) ក្រោមអធិបតីភាព ឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកចំនួន៣

ក្នុងរយៈពេលពេញមួយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុង និង ក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិតខ្លាំងប៉ុន្មានថ្ងៃៗជាប់គ្នា នៅក្នុងស្រុកចំនួន៣ រួមមាន...

ព័ត៌មានលំអិត

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកបន្ទាយស្រី ក្នុងថ្ងៃទី១៨ ខែតុលានេះ

តាមរបាយការណ៍របស់រដ្ឋបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានស្ថានភាពជំនន់ទឹកភ្លៀង ដែលកើតមានឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន០៤ រួមមាន ៖ ឃុំឃុនរាម ៖ ស្ថានភាពមានភ្លៀងខ្លាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ មានមនុស្សចំនួន៥២នាក់ បានជម្លៀសចេញរួចរាល់ នៅភូមិកំព្រហ្ម...

ព័ត៌មានលំអិត

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្វាយលើ ក្នុងថ្ងៃទី១៨ ខែតុលានេះ

  តាមរបាយការណ៍របស់រដ្ឋបាលស្រុកស្វាយលើ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ដោយមានស្ថានភាពភ្លៀងធ្លាក់នៅពេលយប់ បណ្តាលឲ្យមានប៉ះពាល់នៅឃុំចំនួន០៤ ក្នុងចំណោមឃុំទាំង០៥ ក្នុងទូទាំងស្រុក រួមមាន ៖ ១. ឃុំស្វាយលើ ៖ ទឹកហូរខ្លាំងបណ្តាលឲ្យបាក់ដាច់មុខទំនប់អូរដា ប្រមាណ៣០ភាគរយ ស្ថិតនៅភូមិបិតផ្កា និងទឹកហូររំលងផ្លូវចំនួន៣កន្លែង ប្រវែងប្រហែល៣០ម៉ែត្រ...

ព័ត៌មានលំអិត

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកអង្គរជុំ ក្នុងថ្ងៃទី១៨ ខែតុលានេះ

  តាមរបាយការណ៍របស់រដ្ឋបាលស្រុកអង្គរជុំ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ គ្រោះមហន្តរាយដែល កើតឡើងដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកអង្គរជុំ បានបង្កឱ្យមានការប៉ះពាល់ ដល់ផ្លូវថ្នល់ និងផ្ទះរបស់ប្រជាពលរដ្ឋនៅឃុំចំនួន០៣ ក្នុងចំណោមឃុំចំនួន០៧ ក្នុងទូទាំងស្រុក រួមមាន ៖ ១. ឃុំតាសោម ៖ លិចផ្លូវក្រួសក្រហមនៅបណ្ដាភូមិមួយចំនួន...

ព័ត៌មានលំអិត

ព័ត៌មានបឋម ស្ដីពីស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកពួក ក្នុងថ្ងៃទី១៨ ខែតុលានេះ

តាមរបាយការណ៍របស់រដ្ឋបាលស្រុកពួក បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ គ្រោះមហន្តរាយដែល កើតឡើងដោយសារជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីភាកខាងលើ ឆ្លងកាត់ស្រុកវ៉ារិន និងស្រុកអង្គរជុំ មកដល់ស្រុកពួក បានបង្កឱ្យមានការប៉ះពាល់ ដល់ផ្លូវថ្នល់ និងផ្ទះរបស់ប្រជាពលរដ្ឋនៅឃុំចំនួន០៧ រួមមាន ៖ ១.ឃុំក្ដីរុន ៖ លិចផ្លូវក្រួសក្រហមនៅភូមិចំនួន៤ ចំនួន...

ព័ត៌មានលំអិត
Page 427 of 701 1 426 427 428 701

Recommended

សូម Like និង Follow ពួកយើង