ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ចាន់ សារឿន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប

នៅរសៀលថ្ងៃទី៣០ខែ មីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ដោយមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង...

ព័ត៌មានលំអិត

រដ្ឋសភាបានបោះឆ្នោតគំាទ្រលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបោះឆ្នោតគំាទ្រជាឯកច្ឆន្ទលើការតែងតំាងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ សម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបោះឆ្នោតតែងតំាង ទេសរដ្ឋមន្រ្តី...

ព័ត៌មានលំអិត

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី៣០...

ព័ត៌មានលំអិត

ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា ណែនាំពីវិធានការបង្ការ និងការពារពីជំងឺកូវីដ១៩ ដល់បងប្អូនយោធិនពិការក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧សៀមរាប

យោធិនពិការទាំងអស់ សុខភាពពួកគាត់ខ្សោយ មិនមាំមួនដូចមនុស្សធម្មតានោះទេ ពួកគាត់ងាយនឹងឆ្លងជំងឺផ្សេងៗ ហេតុនេះ ថ្នាក់ដឹកនាំក្នុងមជ្ឈមណ្ឌលមិនដែលធ្វេសប្រហែសឡើយ គឺតែងតែយកចិត្តទុកដាក់តាមដាន ពិនិត្យ អង្កេតជាប្រចាំនិងអប់រំណែនាំពីវិធានការបង្ការនិងការពារជំងឺជារៀងរាល់សប្តាហ៍ ។ នេះបើតាមប្រសាសន៍ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន ៣១៧...

ព័ត៌មានលំអិត

ជនសង្ស័យចំនួន០៥នាក់ត្រូបានសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ទៅតុលាការខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្តជាប់ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ច បានបន្ថែមថា ជនសង្ស័យទាំង ០៥នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបានកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅទីតាំងចំនួន០២...

ព័ត៌មានលំអិត

នំប៉ែនចុកទឹកប្រហុក ក្នុងក្រុងសៀមរាប រកចំណូលបានយ៉ាងហោចណាស់១លានរៀលជារៀងរាល់ថ្ងៃ

នំប៉ែនចុក ជាអាហារប្រពៃណីខ្មែរ ដែលប្រជាជនក្នុងស្រុកទូទៅតែងទទួលទានតាំងពីយូរយារណាស់មកហើយ។ តែបច្ចុប្បន្ន អាហារមួយប្រភេទនេះ ប្រជាជនខ្មែរ តែងនិយមហៅថា នំបញ្ចុក។ នៅតាមបណ្ដោយផ្លូវឆ្ពោះទៅប្រាសាទបាយ័ន ត្រង់ចំណុចកសិន្ធុទឹកអង្គរវត្តផ្នែកខាងជើង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានកន្លែងលក់នំបញ្ចុកទឹកប្រហុក ចំនួន៣កន្លែង ដែលតែងមានមនុស្សឈាងចូលទទួលទានមិនដាច់។ ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០...

ព័ត៌មានលំអិត

ល្ងាចមិញនេះ ឃុំចំនួន០៣នៅក្នុងស្រុកពួក ទទួលរងគ្រោះដោយសារគ្រោះធម្មជាតិ

ព័ត៌មានបឋម ៖ សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៦ល្ងាច នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០នេះមានភ្លៀងនិងខ្យល់កន្ទ្រាក់បានកើតឡើង ប៉ះចំឃុំចំនួន៣ក្នុងស្រុកពួក គឺឃុំត្រីញ័រ , ឃុំល្វា និង ឃុំសសរស្ដម្ភ បណ្តាលឲ្យរលំផ្ទះចំនួន២ ខ្នង , របើកដំបូលផ្ទះចំនួន៣១ខ្នង និងទុស្សេខ្សែភ្លើងឆេះផ្ទះអស់១ខ្នង...

ព័ត៌មានលំអិត

មេបញ្ជាការយោធភូមិភាគទី៤៖ កងកម្លាំងនៃយោធភូមិភាគទី៤ មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ

យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជុំវិញវិធានការបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទិ៤ បញ្ជាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ថា កងកម្លាំងនៃយោធភូមិភាគទី៤ទាំងអស់មានសុខភាពល្អ និងពុំមានករណីសង្ស័យឆ្លងជំងឺខូវីដ១៩ឡើយ។ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង លើកឡើងថា...

ព័ត៌មានលំអិត

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ទប់ស្កាត់បទល្មើសនេសាទ ក្នុងស្រុកសូទ្រនិគម

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគម ចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលនៅបឹងទន្លេសាប ចាប់ពីចំណុច មាត់ពាមឃ្លាំង ទៅដល់ចំណុច កន្ទូរ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបញ្ជាឱ្យអាជ្ញាធរត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមសហគមន៍ក្នុងពេលផ្ទុះជំងឺកូវិត-១៩

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរត្រៀមបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសហគមន៍ឱ្យមានប្រសិទ្ធិភាព ខណៈដែលប្រជាពលរដ្ឋកុំពុងព្រួយបារម្ភពីវីរុសកូវីដ១៩។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវទប់ស្កាត់ជាមុននូវលទ្ធភាពដែលអាចមានក្រុមក្មេងទំនើង ឬជនខិលខិតខូចបង្កការអុកឡុកក្នុងសង្គម ប្រសិនបើមានស្ថានភាព នៃការរីករាលដាលជំងឺកូវីដ-១៩មានការវិវត្តន៍ ក្នុងស្ថានភាពណាមួយ ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកែសម្រួលអនុក្រឹត្យ និងការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនានេះ...

ព័ត៌មានលំអិត
Page 483 of 701 1 482 483 484 701

Recommended

សូម Like និង Follow ពួកយើង