នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅសាលាពុទ្ធិកវិទ្យាល័យរាជបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ព.ស.២៥៦៣ គ.ស.២០១៩-២០២០ ក្រោមអធិបតីភាព និងបើកវិញ្ញាសាដោយ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត...
ព័ត៌មានលំអិតព្រឹត្តិការណ៍រត់ប្រណាំង បែបទេសចរណ៍ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី ៥ នៅខេត្តសៀមរាប បានចាប់ផ្ដើមហើយ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលមានអត្តពលិកជាតិ និងអន្តរជាតិ១,២៥៥នាក់បានចូលរួមរត់។ ការរត់ប្រណាំងនេះ មានចំនួន ៥វិញ្ញាសា គឺចម្ងាយ១២៨គីឡូម៉ែត, ចម្ងាយ៦៤គីឡូម៉ែត,...
ព័ត៌មានលំអិតបន្ទាប់ពីបិទបញ្ចប់ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងដោយមោទនភាពថា សម្រាប់ឆ្នាំ២០២០នេះ ខេត្តសៀមរាបមិនមានបញ្ហាសន្តិសុខស្បៀងនោះទេ ហើយនិងអាចមានលទ្ធភាពនាំចេញអង្ករ ទៅក្រៅប្រទេសផងដែរ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបង្ហាញរបាយការណ៍ថា ៖ ការងារបង្កបង្កើនផល ទូទាំងខេត្តសៀមរាបក្នុងឆ្នាំ២០១៩កន្លងទៅនេះ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ដឹកនាំដោយលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណ:កិត្តិយសអនុសាខា និង លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី រង្សី អភិបាលស្រុក និងប្រធានគណ:កម្មាធិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ ព្រមទាំងសហការី...
ព័ត៌មានលំអិតនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិ ស្តីពី វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល...
ព័ត៌មានលំអិតបន្ទាប់ពីការបដិបត្តិព្រះធម៌ធ្វើធុតង្គ (ដើរឆ្ពោះទៅរកការំលត់ទុក) នៅក្នុងបរិវេណវត្តព្រះវិហារ៧ល្វែង នៃទីក្រុងអង្គរធំ ខេត្តសៀមរាប អស់រយ:ពេល ០៥ ថ្ងៃកន្លងមក គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កម្មវិធីនេះ ត្រូវបានប្រកាសបិទជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រោមព្រះអធិបតិភាពដ៏ឧត្តុង្គឧត្តមសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ...
ព័ត៌មានលំអិតក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ វិស័យកសិកម្មនៅខេត្តសៀមរាបពិតជាមានការរីកចម្រើនប្រកបដោយមោទនភាព ប៉ុន្តែក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតដែលត្រូវដោះស្រាយ...
ព័ត៌មានលំអិតសារមន្ទីរអាតបក់(Artbox) ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ប្រមាណ២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ នេះបើតាមការឲ្យដឹងពី កញ្ញា ម៉ី ធីតា ប្រធានទំនាក់ទំនងទីផ្សារ របស់សារមន្ទីរស្រ៊ីឌីអាតប៊ុក ខេត្ដសៀមរាប កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ គំនូរស្រ៊ីឌី(3D) ដាក់តាំងក្នុងសារមន្ទីរនេះ មានប្រមាណ១៥០ផ្ទាំង បានបង្ហាញពីរូបភាពវប្បធម៌...
ព័ត៌មានលំអិតវីរុសប្រភេទថ្មី ដូចទៅនឹងវីរុស ដែលបង្កឲ្យមានជំងឹសារស៍ កាលពីឆ្នាំ២០០៣នោះ ត្រូវបានរកឃើញជាថ្មីម្ដងទៀត នៅក្នុងប្រទេសចិន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នេះបើតាមគេហទំហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) របស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើបច្ចុប្បន្នភាព អំពីវីរុសប្រភេទថ្មីនេះ ថា...
ព័ត៌មានលំអិតឆ្លៀតពីការចូលរួមកិច្ចប្រជុំ APPF លើកទី២៨ ក្នុងប្រទេសអូស្រ្តាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសំណេះសំណាល សាកសួរសុខទុក្ខ និងទទួលទានអាហារជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតកំពុងរស់នៅ និងសិក្សានៅក្នុងទីក្រុងកង់បេរ៉ា និងរដ្ឋនៅក្បែរៗនោះ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ នៅស្ថានទូតខ្មែរ ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.