នៅរាត្រីថ្ងៃទី12 ខែមករា ឆ្នាំ 2020 ថ្នាក់ដឹកនាំរួមនឹងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ជិត៥០នាក់ បានវិលត្រឡប់មកដល់ខេត្តសៀមរាប វិញបន្ទាប់ពីបញ្ចប់ដំណើរកំសាន្តប្រចាំឆ្នាំរបស់ខ្លួន រយៈពេល 3ថ្ងៃទៅកាន់ខេត្តកោះកុង ជាការទស្សនានូវ ទិដ្ឋភាពដ៏ស្រស់ត្រកាល និងកំសាន្តរមណីយដ្ឋាននានាលើទឹកដីនោះ ។ ដំណើរទស្សនកិច្ចទៅកាន់ខេត្តកោះកុងចាប់ពីថ្ងៃទី១០ ដល់ ១២ ខែមករា ឆ្នាំ ២០២០...
ព័ត៌មានលំអិតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងរៀបចំលំហាត់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីវាយតម្លៃលើសមត្ថភាពក្នុងការអនុវត្តនៃប្រព័ន្ធបញ្ហាគ្រោះអាសន្ន ក្នុងការឆ្លើយតបឧប្បទ្ទវហេតុគ្រោះថ្នាក់យន្តហោះ និងប្រសិទ្ធភាពនៃការសហការគ្នាក្នុងការដឹកនាំបញ្ជាដោះស្រាយបញ្ហាប្រឈម ។ នេះបើតាមការឲ្យដឹងពី ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មកកាន់វិទ្យុជាតិកម្ពុជា។ ឯកឧត្តមបាន បង្ហាញថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ គឺ...
ព័ត៌មានលំអិតបើតាមសមត្ថកិច្ចស្រុកប្រាសាទបាគងបានឲ្យដឹងថា នៅវេលាម៉ោង១១ និង៤០នាទី នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយបានបង្កឲ្យភ្លើងឆេះផ្ទះ១ខ្នង ទំហំ៦ម៉ែត្រ×១១ម៉ែត្រ កម្ពស់៦ម៉ែត្រ សង់ពីឈើ និងខាងក្រោមថ្ម នៅគ្នុងភូមិគោកត្រាច ឃុំ បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។ សមត្ថកិច្ច...
ព័ត៌មានលំអិតការងារអប់រំ គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សដែលសង្គមជាតិទាំងមូល ត្រូវតែចូលរួមវិនិយោគឲ្យបានខ្លាំងក្លា និងប្រើប្រាស់ពេលវេលាយូរអង្វែង ដែលទាមទារនូវការអត់ធ្មត់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។ ការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា បានធ្វើឲ្យវិស័យនេះ ទទួលបាននូវការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍនានាជាច្រើន និងមានការទទួលស្គាល់ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ នេះបើតាមលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩...
ព័ត៌មានលំអិតសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនឹងដំណើរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំAPPF...
ព័ត៌មានលំអិតកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅខាងមុខសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបមានរៀបចំ មីទ្ទីងអបអរសាទរ ខួបអនុស្សាវរីយ៍ ៤១ ឆ្នាំ ថ្ងៃជ័យជំនះ ៧មករា ដ៏មហោឡារិក ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋានប្រមាណ៦ពាន់នាក់។...
ព័ត៌មានលំអិតថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយលើ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១១គ្រាប់ ឲ្យទៅអង្គការដោះមីនកម្ពុជា ដោយសារបានប្រជាពលរដ្ឋបានប្រទះឃើញ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ក្រោយប្រទះឃើញភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំ ក៏បានសហការជាមួយ្លាំងអង្គការដោះមីនកម្ពុជា បានដោះយកគ្រាប់យកទៅរក្សាទុក ។ គ្រាប់យុទ្ធភ័ណ្ឌដែលដោះបានទាំង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ កំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៧នាក់ ស្រី០១ រួមនឹងវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូងខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីប្រើប្រាសគ្រឿងញៀនខុសច្បាប់ ។ ជនសង្ស័យទាំង ០៧នាក់រួមមាន៖ ទី១.ឈ្មោះ ទិត្យ ចាន់ឌីណា ហៅអូន ភេទស្រី ឆ្នាំកំណើត២០០២...
ព័ត៌មានលំអិតនារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់កណ្តាល ដើម្បីធ្វើការកំណែទម្រង់ស៊ីជម្រៅ នៃការសម្រេចបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌ និង ប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា ក្រោមធិបតីភាព សម្ដេចពិជ័យសេនា ទៀ...
ព័ត៌មានលំអិតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្ដាំផ្ញើនូវសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននិវត្តជនទាំងអស់នៅទូទាំងខេត្តសៀមរាប ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ ៤១ឆ្នាំ ថ្ងៃជ័យជំនះ៧មករា (១៩៧៩-២០២០) ក្នុងបរិវេណសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប។ ថ្លែងទៅកាន់និវត្តជនជិត១ពាន់នាក់ ដែលមានវត្តមានក្នុងឱកាសនោះ សម្តេចពិជ័យសេនា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.