ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កង់១.០១៨គ្រឿង ជាអំណោយរបស់អង្គការមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សក្រីក្រមកពីបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្ដសៀមរាប

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កង់ចំនួន ១.០១៨គ្រឿង ជាអំណោយរបស់អង្គការនានាមកពីក្រៅប្រទេស ត្រូវបានផ្ដល់ជូនសិស្សានុសិស្សមានជីវភាពខ្វះខាតមកពីតាមបណ្ដាក្រុងស្រុកមួយចំនួនក្នុងខេត្តសៀមរាប តាមរយៈអង្គការសុបិន្ដសហគមន៍កម្ពុជា ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរទៅសាលា លើកទឹកចិត្ដឱ្យពួកគាត់បន្ដខិតខំរៀនសូត្រ ដែលពិធីប្រគល់នេះ ធ្វើឡើងនៅសាលាគរុកោសល និងវិក្រឹតការខេត្ត ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។ លោកស្រី ជេនណី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធជំរុញការងារផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ការអំពើជួញដូរមនុស្ស និងគេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ

អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប លោកស្រី ម៉ននី រង្សី បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តជំរុញការផ្សព្វផ្សាយ ធ្វើយ៉ាងណាបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់ និងបានចូលរួមក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូូរមនុស្សគ្របប្រភេទ ពិសេសការគេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ។ ក្នុងកិច្ចប្រជុំប្រចាំខែមករា និងខែកុម្ភៈ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប ហៅកាត់ថា គ.ខ.ប.ជ នៅរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៥ម្សិលមិញនេះ លោកស្រី ម៉ននី...

ព័ត៌មានលំអិត

ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ រួមគ្នាផ្សព្វផ្សាយពីប្រាសាទបុរាណនៃតំបន់រមណីដ្ឋានអង្គររបស់កម្ពុជា ទៅកាន់ពិភពលោក

ក្រុមសិល្បករសិល្បការិនីកម្ពុជា និងកូរ៉េ ដែលជាតារាបង្ហាញម៉ូតជាច្រើនរូប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរួមគ្នាតាមរយៈការផ្ដិតយករូបភាព និងវីដេអូអមជាមួយសម្លៀកបំពាក់បុរាណ សម័យដែលច្នៃម៉ូតដោយបុគ្គលល្បីៗនៃប្រទេសទាំង២ ភ្ជាប់ជាមួយទេសភាពតាមប្រាសាទក្នុងតំបន់រមណីដ្ឋានអង្គរ ផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ប្រវត្តិសាស្ត្រគ្មានពីរលើលោករបស់កម្ពុជា។ សូមជម្រាបថា ការផ្សព្វផ្សាយនេះដែរ ធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ រួមនឹងរដ្ឋបាលខេត្តសៀមរាប ស្របទៅនឹងកម្មវិធីគម្រោងអង្គរ (Angkor Project)...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ធ្វើសមយុទ្ធលើតុត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើង

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើសមយុទ្ធលើតុ ដែលជាការត្រៀមខ្លួនសម្រាប់សមយុទ្ធទ្រង់ទ្រាយធំ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ ក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់កើតឡើងនៅអាកាសយានដ្ឋាន ឬនៅជិតនោះ។ ថ្លែងនៅពិធីបើកសមយុទ្ធលើតុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ ជាតម្រូវការចាំបាច់ដែលគ្រប់អាកាសយានដ្ឋានអន្តរជាតិទាំងអស់ត្រូវធ្វើ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ពេលបំពេញបេសកកម្ម

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ង៉ូវ សេងកាក់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចូលរួមគោរពវិញ្ញណក្ខន្ធ និងនាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសព លោកអនុសេនីយ៍ឯក អ៊ុក ផាន្នី ប្រធានអង្គភាពសន្តិសុខ...

ព័ត៌មានលំអិត

ក្បាលដី ៩.៤៩២ក្បាលដី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្បាលដីចំនួន ៩.៤៩២ក្បាលដីស្ថិតក្នុងភូមិសំរោងជើង ភូមិថ្នល់ចែក ភូមិបិតមាស ភូមិស្ទឹង ភូមិអង្គុញ ភូមិបត់ដង្កោ ភូមិស្វាយជ្រុំ ភូមិក្រាំងខ្ជាយ និងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញ បិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងកែតម្រូវ...

ព័ត៌មានលំអិត

កម្ពុជាជំរុញដល់បណ្ដាអ្នកពាក់ព័ន្ធពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ និងលើកកម្ពស់សុវត្ថិភាពចំណីអាហារ

ថ្លែងបិទវេទិកាអនាគត ស្តីពីនិរន្តរភាពប្រព័ន្ធស្បៀងអាហារ-ការធានាអនាគត នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា បានជំរុញដល់គ្រប់ភាគីទាំងជាតិនិងអន្តរជាតិ ត្រូវពន្លឿនការដោះស្រាយដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ, កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង, និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើង។ ឯកឧត្តមបណ្ឌិត...

ព័ត៌មានលំអិត

រយៈពេល៣០ឆ្នាំអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យឧទ្យានអង្គររក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត

អាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងរយៈពេល៣០ឆ្នាំ អាជ្ញាធរគ្រប់គ្រងឧទ្យានអង្គរមួយនេះ បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យឱ្យរមណីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត ដែលមានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។ ក្នុងឱកាសប្រារព្ធខួប៣០ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ជាច្រើននាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីទុកជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈមន្ទីរមន្ទីរពេទ្យមួយនេះកំពុងមានតម្រូវការខ្ពស់លើការប្រើប្រាស់ឈាម ដើម្បីសង្គ្រោះជីវិតអ្នកជំងឺមកពីគ្រប់ទិសទីដែលមករកសេវានៅមន្ទីរមួយនេះ។ លោក លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ដ មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានអ្នកមករកការព្យាបាលច្រើនជាងមន្ទីរពេទ្យខេត្ដផ្សេងៗទៀត ដោយក្នុងមួយថ្ងៃៗមានអ្នកមកពិគ្រោះជំងឺប្រមាណ៥០០នាក់ អ្នកសម្រាកពេទ្យប្រហែល៥០០នាក់...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។ ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ...

ព័ត៌មានលំអិត
Page 51 of 702 1 50 51 52 702

Recommended

សូម Like និង Follow ពួកយើង