តាមបណ្ដាញទំនាក់ទំនងសង្គម ( ហ្វេសប៊ុក ) ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា យោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជំរុញគម្រោងសាកល្បងមានសន្ទុះលឿន រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចជ្រើសរើសយកភូមិព្រះដាក់ ជាភូមិទី១ សម្រាប់ការសាកល្បងនៃយុទ្ធនាការ ផ្ទះមួយ អំពូលមួយ ដោយធ្វើការដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅវត្តពញាព្រហ្ម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលយកសំណួរ សំណូមពរទូទៅ របស់ប្រជាពលរដ្ឋក្នុងស្រុកជីក្រែង។ វេទិកាថ្នាក់ជាតិនាពេលនេះ ផ្ដោតទៅលើឃុំចំនួន ៤...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកកិច្ចប្រជុំមួយ ស្ដីពីការត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤១ នៃថ្ងៃជ័យជំនះ៧មករា ក្រោមអធិបតីភាព លោក ពិន ប្រាកដ និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ទៀ...
ព័ត៌មានលំអិតនៅវេលាម៉ោង៣រសៀល ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានចុះឃាត់ខ្លួនជនជាតិអូស្ត្រាលីមួយរូប ក្នុងករណីប្រើអំពើហិង្សាដោយចេតនា មកលើជនជាតិខ្មែរមួយរូប នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិវាល សង្កាត់ គោកចក ក្រុងខេត្តសៀមរាប។ តាមការឲ្យដឹងពីសមត្ថកិច្ចនគរបាល ជនជាតិអូស្រ្តាលី រូបនោះ បានវាយមកលើ...
ព័ត៌មានលំអិតបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ជាប្រភពទឹក ដ៏សារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្រាប់ទាញយកទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ លើសពីនោះ វាក៏ជាតំបន់ទេសចរណ៍ដ៏គួរឲ្យទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ តាមឯកសាររបស់អាជ្ញាធរជាតិអប្សរា បារាយណ៍ទឹកថ្លា មានប្រវែងបណ្តោយ៨គីឡូម៉ែត្រនិងទទឹង២.២គីឡូម៉ែត្រ អាចស្តុកទឹកបាន ៥៦លានម៉ែត្រត្រីគុណ(គូប)។ ទឹកនៅក្នុងបារាយទឹកថ្លា មួយផ្នែកត្រូវបានបំលែងជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់នៅក្នុងក្រុងសៀមរាប មួយផ្នែកទៀត សម្រាប់ស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណ ៤ពាន់ហិចតា។...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមអ្នកស្រឡាញ់សត្វសុនខជាច្រើនដែលរស់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាដើម្បីធ្វើការផ្សព្វផ្សាយអំពីការលុបបំបាត់នូវរាល់សកម្មភាពនៃការលក់ដូរ និងការបរិភោគសាច់សុនខ ជាពិសេសដើម្បីធ្វើការផ្លាស់ប្ដូរនូវបទពិសោធន៍ក៏ដូចជាបច្ចកទេសនៃការចិញ្ចឹម និងថែរក្សាសត្វសុនខផងដែរ ។ បើតាមលោក យ៉ិន វិទូ ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះ បានបង្ហាញ់ថា សត្វឆ្កែ គឺជាសត្វមួយប្រភេទដែលមនុស្សមយយចំនួនធំបានចាប់ទុកវាជាសម្លាញ់ដ៏ល្អ និងជាសមាជិកគ្រួសារម្នាក់ផងដែរ ក៏ប៉ុន្តែបច្ចុប្បន្នក៏នៅមានមនុស្សមួយចំនួនតូច ក៏នៅចូលចិត្តបន្តបរិភោគសាច់វាផងដែរ ។...
ព័ត៌មានលំអិតរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយមានវត្តមាន សមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ១១០រូប។...
ព័ត៌មានលំអិតថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាក្រុងសៀមរាប ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីបានធ្វើឡើងនៅក្នុងទូទាំងខេត្ត ( ១២ស្រុក-ក្រុង ) អស់រយៈពេល៣សប្តាហ៍កន្លងមក ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទី ក្រុមប្រឹក្សាខេត្តសៀមរាប វាយតម្លៃថា ៖...
ព័ត៌មានលំអិតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមការងារសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងគ្រឿងឧបភោគបរិភោគ នៅផ្សារចាស់ស្ថិតក្នុងក្រុងសៀមរាប។ តាមរយៈការធ្វើតេស្តបឋម របស់ក្រុមមន្ត្រីជំនាញ ទៅលើ គ្រឿងសមុទ្រនាំយកពីខេត្តព្រះសីហនុ និងកោះកុង គ្រឿងសមុទ្រនាំយកពីប្រទេសថៃ លត់ស្វិត បាញ់ឌុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ត្រីងៀត សាច់ងៀត និងសាច់ក្រក...
ព័ត៌មានលំអិតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១០ព្រឹក កម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបបានរថយន្តដឹកឈើ ០១គ្រឿង ធ្វើដំណើរចេញមកពីរខេត្តព្រះវិហារ ទៅកាន់ខេត្តបន្ទាយមានជ័យ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់រថយន្តដឹកឈើ ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A.7978 នៅត្រង់ចំណុចខាងលិចរមណីដ្ឋានកែច្នៃ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.