ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ភ្ញៀវទេសចរនិងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ

ដើម្បីសម្រួលដល់ការផ្ដល់សេវាជនភ្ញៀវទេសចរបរទេស កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ខណៈភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយ និងពេញចិត្តចំពោះការដាក់ឱ្យដំណើរការនេះ។ ប្រធានសមាគមមគ្គុទេសទេសចរណ៍កម្ពុជា លោក ជ្រុន គឹមសេង បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះការដំណើរការលក់សំបុត្រចូលទស្សនារមណីយដ្ឋានតាមបច្ចេកវិទ្យាទំនើបនេះ ព្រោះបានធ្វើឱ្យភ្ញៀវទេសចរចំណាយតិច ចំណេញពេលវេលាច្រើន ជាពិសេសពួកគាត់អាចទិញសំបុត្រចូលទស្សនានៅកន្លែងដែលគ្រឹះស្ថានអង្គរបានដាក់គោលដៅ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យប្រព័ន្ធឌីជីថល ដែលធ្វើឱ្យភ្ញៀវទេសចរអន្ដរជាតិពួកគាត់ពេញចិត្ដ ហើយចំពោះការដាក់ឱ្យដំណើរការនេះដែរ...

ព័ត៌មានលំអិត

មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកស្រីស្នំ បានប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន៨ មានភូមិស្លែងស្ពាន ភូមិច្រនៀង ភូមិភ្នំដី ភូមិដំណាក់ដំរី ភូមិចំការចេក ភូមិព្រះខ្សែត ភូមិធ្លក និងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប...

ព័ត៌មានលំអិត

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

ការងារគាំពារ និងអភិវឌ្ឍកុមារតូច គឺជាកិច្ចការដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយជាតិ ជាផ្នែកមួយរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយការកសាងធនធានមនុស្សដែលមានគុណភាព និងឆ្លើយតបជាមួយផែនការជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារ ២០២៥-២០២៧។ សិក្ខាសាលាតម្រង់ទិសការរៀបចំផែនការសកម្មភាព ស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូច នៅខេត្តសៀមរាប ឆ្នាំ២០២៦-២០២៨ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ...

ព័ត៌មានលំអិត

ភូមិចំនួន៨ក្នុងស្រុកអង្គរជុំ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ខេត្ត និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកអង្គរជុំ បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប រួមមាន៖ ភូមិរការ ភូមិបត់ ភូមិគោកយាង ភូមិបុស្សល្ហុង ភូមិបេង ភូមិខ្ចាស់...

ព័ត៌មានលំអិត

ផ្លូវក្រាលកៅស៊ូជាង១០គីឡូម៉ែត្រ ក្នុងស្រុកក្រឡាញ់ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់

ផ្លូវក្រាលកៅស៊ូមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង១៣.២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងម្ខាង១ម៉ែត្រ រួមនឹងប្រព័ន្ធលូមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសពលរដ្ឋក្នុងស្រុកក្រឡាញ់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អ្នកឧកញ៉ា...

ព័ត៌មានលំអិត

កម្ពុជានឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

អាជ្ញាធរអាកាសចរណ៍របស់កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់នូវការសម្របសម្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋាន។ ក្នុងកិច្ចប្រជុំត្រៀមសម្រាប់ការធ្វើសមយុទ្ធនៅសាលប្រជុំអាកាសយាដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ...

ព័ត៌មានលំអិត

អូស្ត្រាលី ជំរុញឱ្យកម្ពុជាយកចិត្តទុកដាក់លើការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី

ក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីអូស្ត្រាលី បានជំរុញដល់អាជ្ញាធរកម្ពុជា និងអ្នកពាក់ព័ន្ធគិតគូរអំពីការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី។ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បង្ហាញថា ជណ្ដើរត្រីគឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកគ្រប់គ្រងធនធានជលផល...

ព័ត៌មានលំអិត

ក្រសួងអប់រំរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្ដសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការនិងអង្គការយូនីសេហ្វ បានរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច (គ.ជ.គ.ក) និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ លោកជំទាវ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ចំនួន២នឹងប្រារព្ធឡើងនៅខែកុម្ភៈ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ដោយដឹកនាំកិច្ចប្រជុំ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ប្រតិបត្តិករ និងមគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាប មានមោទនភាពដែលប្រាសាទអង្គររបស់ខ្មែរជាប់ជាកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក

កាលពីពេលថ្មីៗកន្លងទៅនេះ ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ ដែលចេញផ្សាយដោយ U.S. News & World Report ខណៈដែលប្រជាពលរដ្ឋ រួមនឹងអ្នកដែលប្រកបរបរក្នុងវិស័យទេសចរណ៍បានបង្ហាញក្ដីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងលទ្ធផលមួយនេះ។ លោក ពិន ពណ្ណរាយ ប្រតិបត្តិករទេសចរណ៍ក្នុងក្រុងសៀមរាប បានបង្ហាញនូវក្ដីរីករាយ និងមានមោទនភាព...

ព័ត៌មានលំអិត
Page 55 of 704 1 54 55 56 704

Recommended

សូម Like និង Follow ពួកយើង