ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក សំ ផាន់​ណា នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រឡាញ់ បាន​ដឹកនាំ​កម្លាំង​សហគមន៍​នេសាទ​ឃុំ​កែវ​ពណ៌ និង​ឃុំ​ល្វា ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក មាន​កម្លាំង​សរុប​ចំនួន ១២​នាក់ ដោយ​ប្រើប្រាស់​កាណូត​ជា​មធ្យោបាយ​ចំនួន​០២​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​ជល​ផល នៅ​ចំណុច​ទំនប់​សង់​ឃោ ក្នុង​ឃុំ​ល្វា និង​ទំនប់​ខ្លា​ក្រាប ស្ថិតក្នុង​ស្រុក​ពួក ។ ដោយ​បាន​កាប់បំផ្លាញចោល​នៅនឹងកន្លែង...

ព័ត៌មានលំអិត

ស្នងការ​នគរបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ការរក្សាសន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ផាប់​ស្ទ្រីត​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​មើល​ឡើងវិញ លើ​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ របស់​កងកម្លាំង​នគរបាល ដែល​ប្រចាំការ​នៅក្នុង​តំបន់​ផាប់​ស្ទ្រីត ស្ថិត​ក្នុង​ក្រុង​សៀមរាប ។​ ​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា បង្ហាញថា កិច្ចសហប្រតិបត្តិការ​រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​

​ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញារ​បស់​ថ្នាក់ដឹកនាំ​អង្គភាព​កម្ម​សិទ្ធ​បញ្ញា​អាស៊ាន ក្រោម​ការគាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ​នោះ បាន​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​វិស័យក​ម្ម​សិទ្ធិបញ្ញា​ក្នុង​តំបន់​យ៉ាង​ទូលំទូលាយ ហើយ​ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​ជាមួយ​ដៃគូ​អភិវឌ្ឍ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក ព្រមទាំង​បាន​ជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់​ក្នុង​តំបន់​កាន់តែ​ប្រសើរ​ឡើង ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​កម្មសិទ្ធិ​បញ្ញា​អាស៊ាន បាន​ទទួល​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក ។​ ​ឯកឧត្តម អ៊ុក ប្រជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ...

ព័ត៌មានលំអិត

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ខេត្ត សៀមរាប បាន​បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ខ្លួន អាណត្តិ​ទី​២ ឆ្នាំ​២០១៨ នៅ​គោលដៅ​ទី​១ សម្រាប់​ស្រុក​ក្រឡាញ់ ស្រុក​ពួក និង​ស្រុក​ស្រីស្នំ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឲ្យដឹងថា ផ្អែក​តាម​កិច្ច​សហការ​ផ្តល់​ពត៌មាន​ពី​ប្រជាពលរដ្ឋ នា​វេលា​ម៉ោង ០៨​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ទៅ​ចំណុច​វត្ត​ព្រះព្រហ្ម​រ័ត្ន​ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​បាន​អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ខុសច្បាប់​។​ ​សមត្ថកិច្ច​នគរបាល​ជំនាញ​បានឲ្យដឹងថា ជនបរទេស​រូប​នេះ​ឈ្មោះ SUBHAJIT CHANDRABISANZ ភេទ ប្រុស...

ព័ត៌មានលំអិត

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

​ក្នុងឱកាស​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូប​ចំណីអាហារ​ចំនួន​១៤​មុខ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក​ទទួល​ទាន​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​រក​ឃើញ​ក្នុង​ចំណោម​ម្ហូបចំណី​ទាំង​១៤​មុខ​នោះ គឺមាន​០១​មុខ បានដាក់​សារធាតុ​គីមី​នៅក្នុង​មឹក​ដែល​ជា​ប្រភេទ​អាហារ​សមុទ្រ​នាំចូល​មកពី​ប្រទេស​ថៃ មាន​ទម្ងន់​ចំនួន​៣,៥០ គីឡូក្រាម ហើយ...

ព័ត៌មានលំអិត

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

​ការ​អុំ​ប្រណាំង ក្រ​ឡោ ដោយ​កុមារា កុមារី ចំនួន​៤​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក ង នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការប្រណាំង​គូ​កិត្តិយស ហើយ​អនុគណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះ​គឺជា​ការ​រំលឹក​នៃ​ការចងចាំ វត្តមាន ក្រ​ឡោ ដែល​ជា​ឧបករណ៍​បូរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ...

ព័ត៌មានលំអិត

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

​បើ​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មកា​រ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា ក្នុងឱកាស​នៃ​ការអបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ហើយ​ឆ្លងកាត់ ការប្រកួតប្រជែង នៅ​វេលា​ល្ងាច​ថ្ងៃទី​២១ និង វេលា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​មកនេះ បាន​រកឃើញ​ទូក​ផ្នែក​នារី​ចំនួន​៤​ទូក សម្រាប់​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ទូក​ចូលរួម​សរុប​ចំនួន​៥​ទូក និង ទូក​ផ្នែក​បុរស​ចំនួន​៤​ទូក...

ព័ត៌មានលំអិត

មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា មាន​ទូក​សរុប​ចំនួន​៣៣​ទូក ក្នុងនោះ​ទូក​ផ្នែក​នារី​មាន​ចំនួន​០៥​ទូក បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​-​ង ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ​ឈ្មោះ​ទូក​ទាំង​៣៣​នោះ រួមមាន...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​ដោយ​មាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បើក​យុទ្ធនាការ​សំអាត​បរិស្ថាន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​...

ព័ត៌មានលំអិត
Page 667 of 698 1 666 667 668 698

Recommended

សូម Like និង Follow ពួកយើង