ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ នៃ​ការផ្តល់​ឱកាស​ការងារ​សម្រាប់​សិស្ស​-​និស្សិត​

​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្ត​សៀមរាប បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ការងារ ដែល​ជា​ព្រឹត្តិការណ៍​វប្បធម៌ នៃ​ការផ្តល់​ឱកាស​ការងារ​សម្រាប់​សិស្ស​-​និស្សិត ដោយ​មាន​ការចូលរួម តាំង​ពិ​ព័​រណ៌កា​រងារ ពី​បណ្តា​ក្រុមហ៊ុន សារ​ជីវ​កម្ម​នានា​ចំនួន​២៧​ស្ថាប័ន ដែល​ផ្ដោត​លើ​កម្មវិធី​ចំនួន​៤ គឺ​ទី​១. ការធ្វើ​បទ​បង្ហាញ ស្តី​ពី​ឱកាស​ការងារ​និង​អាជីព​ការងារ , ទី​២. ការផ្សព្វផ្សាយ​សេវាកម្ម ទំនិញ​និង​ក្រុមហ៊ុន ,...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បើក​សិក្ខាសាលា​មួយ​នៅ​ខេត្តសៀមរាប សម្រាប់​មន្ត្រី​របស់​ខ្លួន​ប្រមាណ ១០០​នាក់ ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន និង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​រៀបចំ​សិក្ខាសាលា​មួយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ​អង្គរ​ដាវ័​ណ្ណ ក្នុង​ក្រុង​សៀមរាប ស្តី​ពី​ការយល់ដឹង​ទូទៅ​នៃ​ឥទ្ឋិពល​គ្រឿងញៀន នឹង​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ជម្ងឺអេដស៍ សម្រាប់​មន្ត្រី​ក្រោម​ឱវាទ​របស់​ក្រសួង​និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ឋប្រឆាំង​នឹង​ជម្ងឺ​អេដស៍ ប្រមាណ ១០០​នាក់ មកពី​ខេត្ត​កំពង់ធំ , សៀមរាប , ឧត្តរមានជ័យ , បន្ទាយមានជ័យ...

ព័ត៌មានលំអិត

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៦៣​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

​ស្ពានឈើ​មាន​ប្រវែង​២៦៣​ម៉ែត្រ នៅក្នុង​ប្រាសាទបេង​មា​លា ដែល​សាងសង់​កាលពី​ឆ្នាំ​២០០២​កន្លងមកនេះ ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ធ្វើ​ការជួស​ជុល​ឡើងវិញ​ហើយ ក្នុង​ប្រវែង​១៨៣​ម៉ែត្រ​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ពិនិត្យឃើញថា ស្ពានឈើ​នេះ​មាន​ភាព​ពុកផុយ​ដោយ​អន្លើ រួម​ទាំង​ការពង្រីក​តួ​ស្ពាន​ធំ​ជាង​មុន ព្រោះ​ស្ពាន​នេះ​មាន​សភាព​តូចចង្អៀត ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួសជុល រី​ឯ​ក្រុមហ៊ុន ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ថវិកា​ទិញ​សម្ភារ...

ព័ត៌មានលំអិត

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

១- បរិមាណទឹកភ្លៀង គិតចាប់ពីម៉ោង៧ព្រឹឹក ថ្ងៃទី១៧ ខែតុលា ដល់ម៉ោង ៧ព្រឹក ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ២- ការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

ព័ត៌មានលំអិត

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ព័ត៌មានលំអិត

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន បាន​នាំយក​ថវិកា​សប្បុរសជន​ចិន​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង មាន​៥​បន្ទប់ នៃ​សាលាបឋមសិក្សា​ស្រី​វិបុល​កេរ្តិ៍ ស្ថិតក្នុង​ភូមិ​ត្រាច​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ហើយ​ត្រូវបាន​រៀបចំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​ដាក់​ដំណើរការ​សាងសង់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ឃឹម​ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

​ឯកឧត្តម​បណ្ឌិត ប៉ូច ប៊ុ​ណ្ណាក់ រដ្ឋលេខាធិការ​ក្រសួង​ផែនការ មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦-២០៣០ គឺជា​ការឆ្លើយតប​ទៅនឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង សង្គម​ប្រជាសាស្ត្រ ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់​សំដៅ​ធានា​ឲ្យបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់ និង មាន​សន្ទុះ​លឿន​ជាង​មុន​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ និង ធ្វើឲ្យ​ប្រសើរឡើង គុណភាព​ជីវិត​ប្រជាជន ព្រោះ​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ...

ព័ត៌មានលំអិត

ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ចែក​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ នៅ​សង្កាត់​ចុង​ឃ្នៀស​

​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ដឹកនាំ​ព្រះសង្ឃ​គណៈកម្មការ​អាចារ្យវត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នាំ​យក​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​មាន​ដូចជា​អង្ករ មី ទឹកត្រី ទឹក​សុទ្ឋ ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​១០៨​គ្រួសារ ដែល​ពួកគាត់​ជួបប្រទះ​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ​ឡើង​បណ្តាលឱ្យ​លិច​ផ្ទះ​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជំលៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ជើងភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។​ ​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៤០០​គ្រួសារ មកពី​៣​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​១០ ឆ្នាំ​២០១៨​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំន​នួន​៤០០​គ្រួសារ មកពី​៣​ឃុំ ក្នុង​ស្រុក​ប្រាសាទបាគង រួម​មាន​ឃុំ​បល្ល័ង្ក , ឃុំ​អំពិល និង ឃុំ​កន្ទ្រាំ​ង ស្មើនឹង​២០​ភូមិ ដែល​មាន​មុខរបរ​ជា​កសិករ បាន​ជួប​នូវ​កង្វះខាត​នូវ​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ បាន​ទទួល​អំណោយ​មនុស្សធម៌ ពី​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន...

ព័ត៌មានលំអិត

មន្ត្រី​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ ចំនួន​៤៨​នាក់ មកពី​ខេត្ត​ចំនួន​៦​ក្នុងប្រទេស​កម្ពុជា បានទទួល​ការបណ្តុះបណ្តាល​បឋម នៅ​ខេត្ត​សៀមរាប​

​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧ បាន​កំពុង​បម្រើ​ការងារ​នៅតាម​អង្គភាព​ក្នុង ខេត្តសៀមរាប , កំពត , កែប , ឧត្តរមានជ័យ , ព្រះវិហារ និង ខេត្ត​កោះកុង ចំនួន​៤៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៤​នាក់ បានទទួល​ការបណ្តុះបណ្តាល​បឋម​មួយ នៅ​សាលាខេត្ត​សៀមរាប នា​ថ្ងៃ​ទី ១៦ ខែតុលា...

ព័ត៌មានលំអិត
Page 679 of 698 1 678 679 680 698

Recommended

សូម Like និង Follow ពួកយើង