ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ នៅមណ្ឌលវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រកាសថា សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់១គ្រឿង និងបានជំរុញដល់បេក្ខជនត្រូវប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាពដែលបានរៀនអស់រយៈពេល១២ឆ្នាំកន្លងមក។ ឯកឧត្តម ប្រាក់...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្ត គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ខេត្ត(គ.វ.រ.) បានរៀបចំកិច្ចប្រជុំដើម្បីជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត អនុប្រធាន គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ...
ព័ត៌មានលំអិតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប ដើម្បីស្ដាប់នូវរបាយការណ៍ដែលអនុវត្តបានកន្លងមក ប្រមូលនូវបទពិសោធ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ ដោយមានការចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប រួមនិងប្រតិភូអមដំណើរជាច្រើនរូប។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក...
ព័ត៌មានលំអិតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដូចបណ្ដាឆ្នាំកន្លងទៅដែរ សម្រាប់ខេត្តសៀមរាប សិស្សានុសិស្ស ដែលមកប្រឡង អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយភាពប្រក្រតី មានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈល្អនិង ធានាបាននូវយុត្តិធម៌ជូនបេក្ខជន និងមាតាបិតា ឬអាណាព្យាបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព...
ព័ត៌មានលំអិតប្រធានមណ្ឌលសុខភាពគោកចក ក្រុងសៀមរាប លោកស្រី ភាសំបូ លីណា បានបង្ហាញថា ពលរដ្ឋភាគច្រើនពិតជាបានស្គាល់ពីជំងឺរបេង ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើម មិនមែនជាជំងឺតំណពូជឡើយ ហើយជំងឺរបេង ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះ គឺជំងឺរបេងសួត ដោយជំងឺរបេងសួត ឆ្លងតាមរយៈការដកដង្ហើម ការក្អក កណ្តាស់ ហើយមេរោគរបេងសួតនេះ ងាយនឹងឆ្លងក្នុងស្ថានភាពត្រជាក់។ ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី០៧...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សានៅតាមមូលបុរាណមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមានភូមិល្វា ភូមិរហាល ភូមិបង្កោង និងភូមិសំរោង។...
ព័ត៌មានលំអិតសៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចនេះ ហើយក្រៅពីប្រាសាទបុរាណរាប់រយ ខេត្តសៀមរាប នៅមានសក្តានុពលផ្សេងៗទៀតដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យដឹកជញ្ជូនផ្លូវអាកាស ដែលមិនគួរមើលរំលង ដែលយើងត្រូវបង្ហាញឱ្យគេបានដឹង បានឃើញ និងប្រើឱ្យអស់លទ្ធភាព។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំយុទ្ធនាការ “ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣ ឆ្នាំ២០២៤” ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ លោក ច័ន្ទ ថោងសេរី សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង បានប្រគេនអង្ករចំនួន១០តោន ដល់វត្តស្វាយរមៀត ក្រុងសៀមរាប សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សចំនួន៥០អង្គ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងភាសាបាលី។ ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត...
ព័ត៌មានលំអិតទោះបីមិនមាន ករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់នៅអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែរយៈពេល ១៣ថ្ងៃ នៃពិធីកាន់បិណ្ឌ មានមនុស្សយ៉ាងហោច ០៥នាក់ បានបាត់បង់ជីវិត និងរបួសធ្ងន់ស្រាលសរុប ១៦នាក់ នៅបើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ តែបើតាមតួលេខនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៤នេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.