ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលស្រុកស្រីស្នំ ដាំកូនឈើចម្រុះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ព្រៃឈើ និងបរិស្ថាន

នៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្រីស្នំ រដ្ឋបាលព្រៃឈើ ក្រុមការងារយុវជនចុះមូលដ្ឋានស្រុកស្រីស្នំ យុវជនស្ម័គ្រចិត្ត  ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាង៨០០អង្គ/នាក់ បានសហការគ្នាដាំកូនឈើចំរុះ១០.០០០ដើម នៅព្រៃសហគមន៍អូរទឹកចេញ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីស្ដារព្រៃឈើឡើង និងបំផុសស្មារតីប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ រួមគ្នាថែរក្សាព្រៃឈើ និងស្រឡាញ់បរិស្ថានតាមរយ:ការដដើមឈើនៅតាមភូមិឋាន...

ព័ត៌មានលំអិត

វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល” ដើម្បីជំរុញការអនុវត្តស្តង់ដារូបនីយកម្ម ការអនុវត្តបទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម...

ព័ត៌មានលំអិត

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

ដោយមានការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរព័ត័មានខេត្ត បានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន កងកម្លាំង និងមន្ទីរ អង្គភាពជុំវិញខេត្ត សរុប ១៤៨នាក់ (ស្រី ១៨នាក់) ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន...

ព័ត៌មានលំអិត

ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់នៅខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដោយមានការចូលរួមពី ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប...

ព័ត៌មានលំអិត

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង១០០ម៉ែត្រ ប្រកបដោយជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក សួន ជំនិត ប្រធានគណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម បានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីបសុពេទ្យមន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យតាមដានសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យដិតដល់ ជាពិសេសក្នុងរដូវវស្សានេះ

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹកដល់សត្វគោប្រជាពលរដ្ឋបានចំនួន៥១០ក្បាល និង ក្របី៣៣០ក្បាល នៅក្នុងភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ព្រំ វិច...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តសៀមរាប។ ក្នុងក្នុងឱកាសនោះ ឯកឧត្តម ហ៊ី សោភា បានរំលេចពីសមិទ្ធផលសំខាន់ៗ និងបទបង្ហាញជុំវិញប្រធានបទ នៃការផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ...

ព័ត៌មានលំអិត

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក្នុងបរិវេណប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកយ៉ាងពិសេសក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលជាយុទ្ធនាការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់ទឹកដីសៀមរាបអង្គរ។...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ឡែម ស្រីពី សមាជិកគណៈកម្មការលទ្ធកម្មឃុំប្រាសាទ ស្រុកវ៉ារិន បានឱ្យដឹងថា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួង និងជាអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំណុចចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួចបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។...

ព័ត៌មានលំអិត
Page 89 of 702 1 88 89 90 702

Recommended

សូម Like និង Follow ពួកយើង