នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងអាជ្ញាធរខេត្តសៀមរាប បានធ្វើការលែងពូជត្រីចម្រុះដូចជា កូនត្រីប្រា កូនត្រីឆ្ពិន កូនត្រីអណ្តែងទន់ កូនត្រីក្រាញ់ និងត្រីព្រួល សរុប៤០.០០០ក្បាល ចូលទៅក្នុងបឹងបង្កោង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដុតបំផ្លាញឧបករណ៍ឆក់ត្រី ២៩៥គ្រឿង។ លោក អុឹង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអង្គភាពស្ថាប័នពាក់ព័ន្ធ បានប្រារព្ធទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមរត់ចំនួន ៣.០២១នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន២.២០៦នាក់ និងអត្តពលិកអន្តរជាតិចំនួន៨១៥នាក់ មកពី៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ជប៉ុន ចិន វៀតណាម...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ គណៈប្រតិភូនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និង ថៃ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពនៃការបំពេញការងារទូទៅពីការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន និងការអភិវឌ្ឍរដ្ឋបាលសាធារណៈខេត្ត និងយន្តការនៃការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ នៃខេត្តសៀមរាប ។ លោក លី សារី អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្តម...
ព័ត៌មានលំអិតក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កញ្ញា ហែម ចិន្ដា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថា នៅក្នុងរដូវវស្សាសត្វចិញ្ចឹមរបស់កសិករពិតជាងាយប្រឈមនឹងកើតមានជំងឺជាច្រើន ហើយឆ្លងទៅគ្នាជាបន្តបន្ទាប់ ឬអាចងាប់ក៏មាន ប្រសិនបើប្រជាកសិករមិនយកចិត្តទុកដាក់ក្នុងការបង្ការ ការពារលើសត្វទាំងនោះ និងតាមដានក៏អាចឈានដល់ការចម្លងដល់សត្វដទៃជាបន្តបន្ទាប់ ឬស្លាប់ជាដើម។ កញ្ញា ហែម...
ព័ត៌មានលំអិតក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា និងប្រតិបត្តិការបោសសម្អាតក្រោមទឹកសម្រេចបានលើផ្ទៃទឹកចំនួនប្រមាណជា ៨០ម៉ឺនម៉ែត្រក្រឡា។ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប បានសហការជាមួយមន្ត្រីជំនាញ និងយុវជន សសយក បានចុះធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងគោលបំណងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតមកនៅកម្រិតទាប ដោយការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៦ ក្រុងសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យមានការខាតបង់ទ្រព្យសម្បត្តិ...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ ក្រុងសៀមរាប នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ប្រធានប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយមកពីប្រទេសថៃ និងប្រទេសឡាវ បានថ្លែងនូវការកោតសរសើរចំពោះកម្ពុជាដែលបានបោះជំហានមុនគេ នៅក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សារបស់រដ្ឋ។ លោក Vilayvanh Boutdakham អនុប្រធាននៃអាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់គោលនយោបាយ នៅតាមសាលាឱ្យមានប្រសិទ្ធភាព ជាពិសេសបានបញ្ចូលកម្មវិធីសិក្សាផ្នែកប្រឆាំងអំពើពុករលួយ...
ព័ត៌មានលំអិតនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន តាមបណ្តាភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ឃុន សុខា...
ព័ត៌មានលំអិតដើម្បីទទួលបានទិន្នផលខ្ពស់ពីដំណាំរបស់កសិករ គឺវាមានកត្តាសំខាន់ៗជាច្រើនរួមផ្សំគ្នា ដូចជាកត្តាពូជ កត្តាអាកាសធាតុ ការថែទាំ បច្ចេកទេសដាំដុះ ប៉ុន្តែក្នុងនោះ កត្តានៃការជ្រើសរើសជី គឺជាកត្តាមួយដ៏សំខាន់ជាងគេ ក្នុងយកមកប្រើប្រាស់ជំនួយដល់ការដាំដុះកសិផលផ្សេងៗរបស់ប្រជាកសិករ ដើម្បឱ្យទទួលបានទិន្នផលខ្ពស់។ ក្នុងសិក្ខាសាលាកម្មវិធីទិវាស្រែ នៅក្នុងភូមិសំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកកក្រឡាញ់ ខេត្តសៀមររាប នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប (គកសក) អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើលទ្ធផលនៃការអនុវត្តការងារកន្លងមក របស់ក្រុមការងារ ក្នុងការលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ដឹកនាំដោយលោកជំទាវ ស៊ិន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.