នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នអង្គភាពពាក់ព័ន្ធ និងបងប្អូនអាជីវករ ព្រមទាំងតំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ប្រមាណជា ១០០នាក់ ដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការ យន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប ក្រោមកិច្ចសម្របសម្រួលពីសំណាក់ ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត ក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ ទូទាំងខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧៥ករណី កើនឡើង៣៣លើក ស្មើ៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៧៥លើកនេះ បានបណ្តាលឲ្យមនុស្ស៥៧នាក់ បានស្លាប់ កើនឡើង២៤នាក់...
ព័ត៌មានលំអិតព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំ របស់ក្រុមហ៊ុនបារមី ដែលនឹងរៀបចំរយៈពេល២ថ្ងៃ នៅក្រុងសៀមរាប គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ និងមានតារាចម្រៀងល្បីៗ ជាពិសេសតារាចម្រៀងជួរមុខរបស់កម្ពុជា លោក វ៉ាន់ដា (Vanda)ផងដែរ។ តាមរយៈកិច្ចប្រជុំរវាងរដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុន បារមី ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ គ្រោងនឹងរៀបចំនៅក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ ដែលព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍ម្ហូបអាហារ...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិទន្លាប់ នៃឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡុក វួន ប្រធានគណៈកម្មការលទ្ធកម្មឃុំស្រណាល ស្រុកក្រឡាញ់ បានឲ្យដឹងថា...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានលើកឡើងថា ដោយអនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាលលើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ដែលមានតាំងពីឆ្នាំ2002មក អាជ្ញាធរស្រុក តែងតែធ្វលការចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅទទួលយកសេវាចុះបញ្ជីអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើតឬ សំបុត្របញ្ជាក់កំណើត ,...
ព័ត៌មានលំអិតលោកស្រី ព្រំ សុខឡន នាយកស្តីទីនៃអនុវិទ្យាល័យ ហ៊ុនសែនរលួស បានប្រាប់វិទ្យុជាតិខេត្តសៀមរាបថា នៅតាមសាលាបង្រៀនមួយចំនួនក្នុងខេត្តសៀមរាប កាលវិភាគនៃការសិក្សាគឺ ផ្តោតសំខាន់តែទៅលើពិន្ទុ និង និទ្ទេសរបស់សិស្ស ដោយបានចាត់ទុកថា ការផ្តល់ឱកាសទៅកាន់សិស្សានុសិស្សក្នុងការចូលរួមក្នុងការប្រកួតប្រជែងសមត្ថភាព ឬ អនុវត្តសកម្មភាពក្រៅកម្មវិធីសិក្សា គឺប៉ះពាល់ទៅដល់ការរៀនរបស់សិស្សទៅវិញ។ លោកស្រីថា បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប មានកម្មវិធីសិក្សាជាច្រើនដើម្បីផ្តល់អោយសិស្សទទួលបាននូវពហុចំណេះដឹង ហើយប្រសិនបើសាលារៀនមួយដែលសិស្សានុសិស្សមានគុណភាព...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវប្រកាន់ភា្ជប់នូវឥរិយាបថល្អ យកបេះដូងមកធ្វើការងារបម្រើដល់ប្រជាពលរដ្ឋ ខិតខំសិក្សារៀនសូត្របង្កើនចំណេះវិជ្ជាថ្មីៗបន្ថែមទៀត ទាក់ទងនឹងការងារជំនាញរបស់ខ្លួន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំឲ្យកងកម្លាំងទាំងអស់...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ គណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងចំនួន២ រួមមាន៖គម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិមួយខ្សែ និងសង់លូជ្រុងទោល ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក វ៉ាន់ វុត ប្រធានគណៈកម្មការលទ្ធកម្មឃុំដានរុន ស្រុកសូទ្រនិគម...
ព័ត៌មានលំអិតសមាគមក្លឹបទេសចរណ៍សៀមរាប ក្រោមការគាំទ្រ និងសហការពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធជាច្រើន បានបើកវគ្គបណ្តុះបណ្តាល ជាលើកទី២ ជូនដល់សិក្ខាកាមចំនួន២០០នាក់ លើមុខជំនាញចំនួន៤ គឺជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញផ្នែកចុងភៅ រយៈពេល៨ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ...
ព័ត៌មានលំអិតសិស្សអនុវិទ្យាល័យ និងវិទ្យាល័យចំនួន២២៥នាក់ មកពីប្រទេសអាស៊ានទាំង១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានមកជួបប្រជុំគ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ដែលជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ មានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់១៥ឆ្នាំ នៃប្រទេសអាស៊ានបូកបី ដើម្បីឲ្យពួកគេត្រៀមប្រឈមនឹងបញ្ហានាពេលអនាគត។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.